សួស្តីប្រិយមិត្តនៃគេហទំព័រក្នុងស្រុក ថ្ងៃនេះយើងមានការបើកសន្លឹកបៀលើប្រធានបទ "តើកូនបំណុលមានលុយសងអ្នកឬទេ" ។
របៀបចាប់ផ្តើម
1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។
2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន)
3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។
សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ
1. ទឹកបៀ 9 of Cups៖ កូនបំណុលរបស់អ្នកមានប្រាក់សងគ្រាន់តែគេមិនចង់សង នេះជាសំណាងមិនល្អរបស់អ្នកដែលមកជួបអ្នកជំពាក់លុយគេតែចង់គេចវេស សុំពន្យារពេលបែបនេះបែបនោះឲ្យអ្នកឈឺក្បាល អ្នកត្រូវព្យាយាមរកវិធីឱ្យគេដឹងថាអ្នកកំពុងមានបញ្ហាក្នុងរឿងលុយកាក់ដែរ ។
2. ទឹកបៀ Hermit៖ មើលទៅអ្នកត្រូវតែជាម្ចាស់បំណុលឯកោ ព្រោះកូនបំណុលកំពុងគេចវេសរហូត កូនបំណុលរបស់អ្នកមុនបញ្ចេញសកម្មភាពអ្វីទាំងអស់ គេធ្វើដូចគ្មានរឿងអ្វីកើតឡើងអញ្ចឹង ម្ល៉ោះហើយអ្នកមានតែអត់ធ្មត់រង់ចាំបន្តិច ព្រោះមើលទៅគេដូចជាគ្មានសមត្ថភាពសងអ្នកក្នុងពេលឆាប់ៗនេះទេ។
3. សន្លឹកបៀទូតមរណ៖ សូមប្រយ័ត្នព្រោះកាតនេះមានទំនាក់ទំនងថាមានឱកាសខាតបង់លុយបាត់បំណុល ចាញ់បោកគេ សន្លឹកបៀសុំដាស់តឿនអ្នកកុំឲ្យខ្ចីគេទៀត យកល្អបើប្តូរទៅជួយតាមវិធីផ្សេងវិញល្អជាង ៕
ប្រភព៖ បរទេស/កែសម្រួល៖ Knongsrok