មូលនិធិព្រីនស៍ផ្តល់ចំណេះដឹងសហគ្រិនភាពដល់និស្សិតជិត ៣០០ នាក់ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)

[រាជធានីភ្នំពេញ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២] នៅក្នុងសិក្ខាសាលាអំពីភាពជាសហគ្រិនដែលមានរយៈពេល កន្លះថ្ងៃជាមួយ និស្សិតចំនួនជិត ៣០០ នាក់ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) លោក Donald Yeo ដែល ជានាយកផ្នែកទីផ្សារ និងផែនការនៃក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត បានមានប្រសាសន៍ថា ការរៀបចំគោលដៅ គឺជាគន្លឹះចំបងក្នុងការទទួលបាននូវជោគជ័យក្នុងសហគ្រិនភាព។

ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត បានចូលរួមសហការជាមួយដៃគូសប្បុរសធម៌របស់ក្រុមហ៊ុនមេរបស់ខ្លួន គឺមូលនិធិព្រីនស៍ដោយបានចាប់ផ្តើមដាក់ឱ្យដំណើរការជាលើកដំបូងបង្អស់ក្នុងនូវកម្មវិធីជំហានដំបូងទៅកាន់ភាពជោគ ជ័យដែលមានគោលបំណងដើម្បីបង្កើតណាប់អារម្មណ៍ផ្នែកសហគ្រិនភាព់និស្សតសាកលវិទ្យាល័យហើយមានការចូលរួមពីសំណាក់វាគ្មិនជំនាញៗផងដែរ។ សិក្ខាសាលាអប់រំនេះក៏មានការលេងហ្គេម សប្បាយនានាដើម្បីឈ្នះរង្វាន់ហ្គេមមានជាការសួរសំនួរដែលលើកទឹកចិត្តដល់និស្សិតក្នុងការរៀនសូត្រមានភាពសកម្មផងដែរ។

៤

កម្មវិធីតម្រង់ទិស (Roadshow) គឺជាផ្នែកមួយ នៃគោលការណ៍ចំបង នៃមូលនិធិ ដើម្បីបង្កើនចំណេះដឹង នឹងពង្រឹងធនធានមនុស្ស ឱ្យស្របទៅតាមចក្ខុវិស័យក្នុងការពង្រឹងផ្នែកអប់រំ និងគោលការណ៍អភិវឌ្ឍន៍ចំណេះដឹងយុវជន។ អ្នកជំនាញផ្នែកអប់រំនិង ការលើកទឹកចិត្តដែលមាន លោក ផល ច័ន្ទសេរីរិទ្ធ និង អ្នកជំនាញ សហគ្រិនភាព លោកស្រី ហ៊ាង អូមួយ នឹងចូលរួមចែករំលែកអំពី ឧបសគ្គ និងឱកាសក្នុងដំណើរការសហគ្រិនភាព។

លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា៖ “អស់រយៈពេល២ឆ្នាំកន្លងមកនេះ ការរាតត្បាតនៃជម្ងឺឆ្លងបានធ្វើអោយមានការអាក់ខានដល់ការរៀបចំសិក្ខាសាលាជួបមុខផ្ទាល់។ មូនិធិព្រីនស៍ មានកិត្តយសយ៉ាងខ្លាំងដែលបានចូលរួមនិងចាប់ផ្តើមរៀបចំកម្មវិធីអប់រំបែបនេះ។”

លោកក៏បានបន្ថែមទៀតថា ៖ “យើងជឿជាក់យ៉ាងមុតមាំថា ជោគជ័យកំពុងរង់ចាំបុគ្គលឬនិស្សិតណាដែលចេះចាប់យកឱកាសដើម្បីទទួលបានចំណេះដឹងផ្នែកសហគ្រិនភាព ដែលសមស្របទៅតាម កម្មវិធីសហគ្រិនភាពដែលពួកយើងនឹងចាប់ផ្តើមនាពេលខាងមុខនេះ។”

1

កម្មវិធីសហគ្រិនភាព នេះរៀបចំសម្រាប់និស្សិតសាកលវិទ្យាល័យទាំងអស់ក្នុងប្រទេសកម្ពុជា ហើយលោកអ្នកអាចចូលរួមបានតាម លីងនេះ ។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) គឺជាវិទ្យាស្ថានមួយក្នុងចំណោមសាកលវិទ្យាល័យធំៗចំនួន៤ ដែលមូលនិធិព្រីនស៍ បានចាប់ដៃគូរដើម្បីផ្តល់អាហារូបករណ៍ ចេន ហ្ស៊ី។ ដោយផ្តោតលើ វិស័យសុខាភិបាល និងការចូលរួមកិច្ចការងារសហគមន៍ ក្នុងនោះផងដែរវិស័យអប់រំគឺជាគោលការណ៍ស្នូលមួយនៃ យុទ្ធសាស្ត្រ បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) របស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប។

២

៣

អំពីក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (Prince Holding Group)៖

ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជា ដែលមានអង្គភាពជាច្រើនធ្វើការផ្តោតលើវិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។

អង្គភាពអាជីវកម្មសំខាន់ៗរបស់ក្រុមហ៊ុន Prince Holding Group នៅកម្ពុជារួមមានក្រុមហ៊ុន Prince Real Estate Group; ក្រុមហ៊ុន Prince Huan Yu Real Estate Group; ធនាគារ Prince Bank; ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways; ក្រុមហ៊ុន Belt Road Capital Management; ព្រមទាំងក្រុមហ៊ុន Awesome Global Investment Group។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប មានអាជីវកម្មប្រមាណជាង៨០នៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យាម្ហូបអាហារនិងភេសជ្ជៈ និងវិស័យប្រណិតភាពនៃជីវិត។ល។

ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេសដែលកើតចេញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសឈានមុខនិងការចូលរួមនាពេលអនាគតនៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ត្រូវបាន រំពឹងថានឹងដើរតួនាទីជាកាតាលីករដ៏សំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាក្រោមការគាំទ្រពីគំនិតផ្តួចផ្តើមគោលនយោបាយទ្រទ្រង់វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាល។

ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ី សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានកសាងមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់លំហូរមូលធនក្នុងស្រុក និងអន្តរជាតិ។ សម្ព័ន្ធនេះប្តេជ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។ ព្រីនស៍ ហូលឌីង គ្រុប កំពុង អភិវឌ្ឍន៍ គម្រោងទីប្រជុំជនដែលមានទំហំដីជិត ១,០០០ហិកតា នៅតំបន់ឆ្នេររាមនៃខេត្តព្រះស៊ីហនុ ដែលនឹងក្លាយជាគម្រោងអចលនទ្រព្យប្រកបដោយនិរន្តរភាពដំបូងគេបង្អស់នៅកម្ពុជា ក្នុងនោះដែរសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ក្នុងគោលបំណងធានាបាននូវការវិនិយោគសរុបចំនួន១៦ពាន់លានដុល្លារសហរដ្ឋអាមេរិកសម្រាប់តំបន់ទាំងមូល។

ព្រីនស៍ ហូលឌីងគ្រុបនឹងបន្តបោះជំហានទៅមុខក្នុងការស្វែងរកឱកាសដើម្បីដើរតួនាទីយ៉ាង

សំខាន់នៅកម្ពុជាតាមរយៈការធ្វើការក្នុងភាពជាដៃគូឬការវិនិយោគដោយផ្ទាល់នៅក្នុងឧស្សាហកម្មសំខាន់ៗដើម្បីនាំមកនូវភាពប្រសើរឡើងរបស់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចក្នុងតំបន់។

អំពីមូលនិធិព្រីនស៍ (Prince Foundation)៖

មូលនិធិព្រីនស៍ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ គឺជាមូលនិធិសប្បុរសធម៌ឈានមុខគេមួយនៅកម្ពុជា។ ក្នុងនាមជាសមាជិករបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា មូលនិធិនេះមានគោលបំណងធ្វើការជាមួយសហគមន៍មូលដ្ឋានដើម្បីកសាងការរស់នៅ និងបរិយាកាសការងារដែលលើកកម្ពស់សុខុមាលភាព និងការរស់នៅរបស់ប្រជាជនស្របតាមចក្ខុវិស័យ «រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា»។

ដោយផ្តោតលើវិស័យអប់រំ ការអភិវឌ្ឍន៍យុវជន វិស័យសុខាភិបាល និងកិច្ចផ្តួចផ្តើមសហគមន៍ មូលនិធិព្រីនស៍ បានបន្តធ្វើការជាមួយដៃគូនានាដើម្បីផ្តល់នូវកម្មវិធីដែលមាននរន្តភាព និងឱកាសជាច្រើនដល់យុវជនកម្ពុជា ការបង្កើតនូវសហគមន៍ និងការចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព៍ន្ធជានិរន្តភាព។

គម្រោងដ៏លេចធ្លោរបស់មូលនិធិ គឺជាអាហារូបករណ៍ ចេន ហ្ស៊ី ដែលជាគម្រោងអាហារូបករណ៍ប្រចាំឆ្នាំ រួមសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡារបស់ប្រទេស កម្ពុជា ក្នុង ការ ផ្តល់អាហារូបករណ៍ពេញលេញទៅ ដល់ និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ រួមាន ប្រាក់ ឧបត្ថម្ភ ការចុះ កម្មសិក្សា និងឱកាសការងារ។ មូលនិធិព្រីនស៍ ផ្តួចផ្តើមកម្មវិធីសប្បុរសធម៌ជាង 250 កម្មវិធី ដែលបាន ជួយទៅដលមនស្សប្រមាណ 500,000 នាក់ ព្រមទាំងធ្វើការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់ លើសពី 14 លានដុល្លារ។

សម្រាប់ការសាកសួរព័ត៌មានផ្សេងៗអំពីសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប សូមទំនាក់ទំនងទៅកាន់៖

លោក សូ សោទ្ធី អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈ

Prince Foundation

ទូរស័ព្ទលេខ៖ +៨៥៥ ៩២ ៨៨១ ១០១

អ៊ីម៉ែល៖ [email protected]