នារីៗគួរយល់ដឹង! ក្លិនទឹកអប់អាចក៏ប្រាប់ពីអត្តចរិតរបស់អ្នកបានដែរ

ទឹកអប់ត្រូវបានគេបង្កើតឡើងមានច្រើនក្លិនសម្រាប់អ្នកប្រើប្រាស់ជ្រើសរើសទៅតាមចំណូលចិត្តរបស់ខ្លួន។ ម៉្យាងទៀតការប្រើប្រាស់ទឹកអប់ក៏អាចបង្ហាញពីអត្តចរិតពិតរបស់អ្នកប្រើប្រាស់បានដែរ។ ដុកទ័រ Alan R. Hirsch បានប្រមូលទិន្នន័យទាក់ទងនឹងក្លិនទឹកអប់ដែលមនុស្សប្រហែល១មុឺនអ្នកចូលចិត្តប្រើនិងសង្កេតទៅលើអត្តចរិតរបស់ពួកគេ រួចទាញបានលទ្ធផលរួមដូចខាងក្រោម៖

00118c97 500

១. អ្នកដែលចូលចិត្តក្លិនក្រូច

អ្នកដែលនិយមក្លិននេះភាគច្រើនជាអ្នកដឹកនាំ ជាអ្នកដែលឈរលើគោលការណ៍មួយដែលមានជំហរ មិនមែនលំៗនោះទេ។ ពួកគេជាដែលមនុុស្សមុឺងម៉ាត់ មិនចូលចិត្តការលេងសើចច្រើនអត់ប្រយោជន៍ ការងារគឺដឹងការងារ។

DM079

២. អ្នកដែលចូលចិត្តក្លិនផ្កាកុលាប

ជាមនុស្សដែលមានការប្រុងប្រយ័ត្នខ្ពស់ គិតគូរបានវែងឆ្ងាយ។ មុននឹងសម្រេចចិត្តធ្វើអ្វីមួយគឺត្រូវឆ្លងកាត់ការគិតគូរគ្រប់ជ្រុងជ្រោយ មិនមែនធ្វើតាមចិត្តចង់នោះទេ។ អ្នកដែលនិយមក្លិនផ្កាកុលាបនេះកម្រកើតមានវិប្បដិសារី ស្តាយក្រោយក្នុងជីវិតណាស់។

GettyImages 639116528

៣.  អ្នកដែលចូលចិត្តក្លិនផ្កាឡាវែនដឺ

អ្នកដែលចូលចិត្តក្លិនផ្កាឡាវែនដឺជាមនុស្សដែលសម្បូរមិត្តភក្កិគ្រប់ទិសទី។ ពួកគេឲ្យតម្លៃទៅលើមិត្តភាពនិងមិនដែលធ្វើឲ្យមិត្តខ្លួនខកបំណងនោះទេ។ ពួកគេតែងតែយកចិត្តទុកដាក់ ចង់ដឹងសុខទុក្ខអ្នកគ្រប់គ្នាដែលនាំឲ្យគេស្រលាញ់ចូលចិត្តនិងរាប់អានច្រើន។

P445408 Av 05 Zoom

៤. អ្នកដែលចូលចិត្តក្លិនវ៉ាន់នីឡា

ពួកគេចូលចិត្តភាពសប្បាយរីករាយ ចូលរួមពិធីជប់លៀងនិងជួបមនុស្សថ្មីៗ។ ពូកគេពោរពេញទៅដោយថាមពលនិងចូលចិត្តនាំមនុស្សជុំវិញខ្លួនឲ្យសប្បាយ។ មនុស្សបែបនេះចូលចិត្តចេញក្រៅ ដើរលេងជាជាងនៅក្នុងផ្ទះម្នាក់ឯង។

96183ed01692852b7f67ecce6d081833

៥. អ្នកដែលចូលចិត្តក្លិនដើមខ្លឹមចន្ទន៏

អ្នកដែលចូលចិត្តក្លិនប្រភេទនេះភាគច្រើនជាមនុស្សដែលមានគោលដៅនិងចូលចិត្តដាក់សម្ពាធលើខ្លួនឯងដើម្បីសម្រេចបំណងខ្លួន។ ពួកគេហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីទទួលបានជោគជ័យ។

81Ul5tFfSTL._SL1500_

៦. អ្នកដែលចូលចិត្តក្លិនផ្លែឈើ

អ្នកដែលចូលចិត្តក្លិនបែបផ្លែឈើដូចជាប៉ោម ស្ត្របឺរី ជាដើមភាគច្រើនជាមនុស្សឆេវឆាវធ្វើអ្វីតាមអារម្មណ៍និងពិបាកតម្រូវឲ្យត្រូវតាមចិត្ត។ ពួកគេប្តូរចិត្តលឿន តាមមិនទាន់នោះទេ ប្រសិនបើខឹងនឹងអ្វីមួយ មួយសន្ទុះក្រោយមកពូកគេនឹងលែងអី ពោលគឺឆាប់ខឹងឆាប់បាត់៕

Fruit Perfume Image

ប្រភព៖ បរទេស

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: