មនុស្សជាច្រើនជឿថា ហ្សែនគឺជាអ្វីដែលប៉ះពាល់ដល់អាយុសង្ឃឹមរស់ និងសុខភាពរបស់មនុស្សម្នាក់ៗ។ ប៉ុន្តែតាមពិតទៅ អ្នកវិទ្យាសាស្ត្របានរកឃើញថា ហ្សែនដើរតួត្រឹមតែ ១០% នៃអាយុវែងប៉ុណ្ណោះ។ បើយោងតាមការសិក្សាបានបង្ហាញថា ទម្លាប់នៃការរស់នៅពិតជាមានសារៈសំខាន់ណាស់។ ខាងក្រោមនេះ ទម្លាប់ទាំង៥ ដែលស្ត្រីមានអាយុវែងតែងតែធ្វើនៅពេលល្ងាច៖
១. ចូលគេងទាន់ពេល
ស្ត្រីដែលមានសុខភាពល្អ និងមានអាយុវែងច្រើនតែបង្កើតទម្លាប់ចូលគេងក្នុងពេលតែមួយជារៀងរាល់ថ្ងៃ ដើម្បីមានអារម្មណ៍ស្រួល និងភ្ញាក់នៅថ្ងៃបន្ទាប់។ ទម្លាប់ចូលគេងទាន់ពេលមិនត្រឹមតែល្អសម្រាប់ទារកប៉ុណ្ណោះទេ មនុស្សពេញវ័យក៏ត្រូវចូលគេងក្នុងពេលតែមួយជារៀងរាល់ថ្ងៃផងដែរ។ ដោយសារនេះជាវិធីដ៏ល្អមួយដើម្បីជួយអ្នកឱ្យមានសុខភាពល្អ និងអាយុវែង។ ម្យ៉ាងទៀត ប្រសិនបើអ្នកពិបាកដេកលក់ ចូលហាត់សមាធិ និងយូហ្គា ដើម្បីជួយឱ្យរាងកាយគេងលក់លឿន។
២. គេងបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ
បន្ថែមពីលើកាលវិភាគនៃការគេងធម្មតា អ្នកត្រូវគេងឱ្យបានគ្រប់គ្រាន់ ឲ្យបានប្រហែល ៨-១០ ម៉ោងរៀងរាល់យប់។ នេះជារយៈពេលដ៏ល្អបំផុតក្នុងការសង្គ្រោះខួរក្បាល និងរាងកាយ។ កាលណាយើងកាន់តែចាស់ ការគេងកាន់តែតិច ដូច្នេះការព្យាយាមគេងឱ្យបានគ្រប់គ្រាន់ពេលអ្នកនៅក្មេង នឹងជួយបង្កើនអាយុវែង មុខងារខួរក្បាលកាន់តែប្រសើរ ភាពស៊ាំកាន់តែខ្លាំង និងបង្កើនកម្រិតថាមពល។
៣. សម្រាកមុនពេលចូលគេង
តើអ្នកដឹងទេថា ការថប់បារម្ភ និងស្ត្រេសខ្លាំងពេកក៏ប៉ះពាល់ដល់បរិមាណ និងគុណភាពនៃការគេងដែរ។ ដូច្នេះហើយបើចង់គេងលក់ស្រួលហើយគេងយូរមុនចូលគេងអ្នកគួរណាស់តែសម្រាកសិន ដូចជាដើរ ទទួលយកខ្យល់អាកាសបរិសុទ្ធ អានសៀវភៅ ឬផឹកតែមួយពែងមុនពេលចូលគេង។
៤. មិនញ៉ាំអាហារពេលយប់
ភាគច្រើននៃមនុស្សដែលមានអាយុវែងជាងគេលើពិភពលោកមិនទទួលទានអាហារពេលយប់ទេ ព្រោះពួកគេយល់ថា នេះក៏ជាវិធីដ៏ល្អមួយដើម្បីជួយឱ្យរក្សាទម្ងន់ឱ្យមានសុខភាពល្អ រួមជាមួយនឹងសុខភាពល្អផងដែរ។
ជាការពិតណាស់ ទម្លាប់ទទួលទានអាហារពេលយប់បង្កគ្រោះថ្នាក់ជាច្រើនដល់សុខភាព ដូចជា ការឡើងទម្ងន់ ធាត់ លើសឈាមជាដើម។ ទន្ទឹមនឹងនេះ ពេលអាហារពេលល្ងាច ស្ត្រីដែលមានអាយុវែងតែងតែទទួលទានបន្លែ ស៊ុបផ្សិត តែក៏មិនញ៉ាំច្រើនពេកទេ គ្រាន់តែញ៉ាំឱ្យបានគ្រប់គ្រាន់ប៉ុណ្ណោះ។ ជាធម្មតាអ្នកមានអាយុវែង តែងតែមានទម្លាប់ញ៉ាំអាហារពេលល្ងាចប្រហែល ៣ម៉ោងមុនពេលចូលគេង។
៥. ងូតទឹកក្តៅមុនពេលចូលគេង
សីតុណ្ហភាពរាងកាយគឺជាកត្តាសំខាន់ក្នុងការគ្រប់គ្រងដំណេក។ ទំលាប់នៃការងូតទឹកក្តៅនៅពេលល្ងាចគឺល្អណាស់ ព្រោះជួយជំរុញសរសៃប្រសាទ និងប្រព័ន្ធឈាមរត់ ធ្វើឱ្យរាងកាយមានភាពកក់ក្តៅ ធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាល។ ទោះជាយ៉ាងណាក៏ដោយ មនុស្សគួរតែងូតទឹកបន្ទាប់ពីញ៉ាំអាហារប្រហែល ២ ម៉ោង ឬ ១ម៉ោងមុនពេលញ៉ាំ។ កុំងូតទឹកអំឡុងពេលឆ្អែត ឬឃ្លានពេក ព្រោះងាយនឹងកើតជំងឺពោះវៀន និងក្រពះ។
ប្រភព៖ បរទេស