ម្ចាស់​ឆ្នាំ​ទាំង ៣ យ៉ាង​យូរ ៤ សប្ដាហ៍​ទៀត លាភ​នឹង​ចូល​មក​បិទ​គ្រោះ រសាត់​អស់​បញ្ហា​ទាំង​ឡាយ

ការ​លំបាក បញ្ហា​នានា​ទាំង​ឡាយ នឹង​ត្រូវ​រសាត់​បាត់​អស់ យ៉ាង​យូរ​ក្នុង​រយៈ​ពេល ៤ សប្តាហ៍​ទៅ​មុខ។ អ្នក​កើត​ឆ្នាំ​ទាំង ៣ ទេវតា​បាន​មើល​ឃើញ​ពី​ការ​តស៊ូ អំណត់​អត់ធន់ ដូច្នេះ​រឿង​មិន​ល្អ​ទាំង​ឡាយ នឹង​ត្រូវ​បាន​លាភ​ចូល​មក​បាំង​ជិត នាំ​ឲ្យ​ជួប​តែ​រឿង​ល្អ នា​ពេល​ដ៏​ខ្លី​ខាង​មុខ៖

អ្នក​កើត​ឆ្នាំ​ខាល – ខ្លា

02 E2nL3_kjLfJPyznp9MKWt

បុគ្គល​នេះ រមែង​មាន​ដំណោះស្រាយ​នៅ​បញ្ហា​ដែល​ជួប​ប្រទះ តែ​ជួន​ខ្លះ ដោយសារ​គ្រោះ​វា​ចូល​មក​ផ្ទួនៗ​ពេក ទើប​នាំ​ឲ្យ​ពួក​គេ​ហាក់​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​ក្នុង​ជីវិត។ ទោះ​ជា​យ៉ាង​ណា ភាព​ចម្រុងចម្រើន​នឹង​ត្រលប់​ចូល​មក​ដល់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ពោល​យ៉ាង​យូរ​រយៈ​ពេល ៤ សប្តាហ៍​ទៀត។

បើ​កើត​ទុក្ខ កើត​ការ​លំបាក ត្រូវ​ទន្ទេញ​ពាក្យ​ថា "វា​នឹង​កើត​ឡើង​រយៈ​ពេល​ខ្លី" ឬ "វា​កើត​ឡើង​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ" ព្រោះ​តាម​ជើង​លេខ ជីវិត​របស់​អ្នក នឹង​ងាក​មក​ឡើង​កូដ​ខ្លាំង ឡើង​រាសី​ខ្ពស់​កប់​ពពក គ្រប់​យ៉ាង​គឺ​ផ្អែម​មុត ផុត​អស់​គ្រោះ​ទាំង​ឡាយ។

អ្នក​កើត​ឆ្នាំ​រកា - មាន់

447208.1761532827.3.o182925964

ជា​បុគ្គល​ដែល​រមែង​មាន​ភាព​ទៀងត្រង់ ឧស្សាហ៍​ព្យាយាម ហើយ​មិន​ថា​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​បែប​ណា ក៏​មិន​បោះបង់ ពោល​តែង​រក្សា​គោលជំហរ និង​ឆន្ទៈ​ដ៏​រឹងមាំ​ជាប់​ជានិច្ច។ ក្នុង​ជីវិត​មនុស្ស​ឆ្នាំ​រកា ក៏​តែង​បាន​ជួប​មិត្ត​ស្លូតបូត មិត្ត​មាន​ចរិត​ល្អ និង​ពោរពេញ​ដោយ​សេចក្តី​ថ្លៃថ្នូរ។

ក្នុង​រយៈ​ពេល ៤ សប្តាហ៍​ទៅ​មុខ អ្នក​កើត​ឆ្នាំ​រកា នឹង​មាន​សំណាង​ចូល​មក​ហើយ ពោល​លាភ​ហូរ​មក​ដល់​មុខ​ផ្ទះ​រាល់​ថ្ងៃ។ អ្នក​អាច​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ខែ មាន​ពាក្យ​សរសើរ​ពី​ថ្នាក់​លើ រី​ឯ​អ្នក​រកស៊ី មាន​អតិថិជន​សម្រុក​មក​បង្កើត​ផល​ចំណេញ​ឲ្យ​ច្រើន ពោល​ការ​ខាតបង់ ខ្វះខាត​ទាំង​អំបាលម៉ាន​នឹង​លែង​មាន​ត​ទៅ​ទៀត។

អ្នក​កើត​ឆ្នាំកុរ - ជ្រូក

2947_12 Con Giap Hoi Eric Sweet

ជា​បុគ្គល​ដែល​មាន​ភាព​មុឺងម៉ាត់ រួច​ក៏​តែង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព មិន​ខ្ជិល​នឹង​ការងារ ឬ​ការ​រកស៊ី​ឡើយ។ គុណភាព​របស់​ពួក​គេ ក៏​តែង​បង្ហាញ​មក​វិញ ពោរពេញ​ដោយ​ប្រសិទ្ធភាព ហើយ​ឆ្លើយតប​យ៉ាង​រហ័ស នឹង​តម្រូវ​ការ។

ជា​ហេតុ​នេះ ទើប​នាំ​ឲ្យ​ម្ចាស់​ឆ្នាំកុរ រមែង​ជួប​រឿង​ល្អ ច្រើន​ជាង​អាក្រក់។ តែ​យ៉ាង​ណា​ពេល​កន្លង​ទៅ ក៏​កើត​មាន​បញ្ហា ភាព​អសន្តិសុខ​ផ្លូវ​ចិត្ត​មួយ​ចំនួន ចូល​មក​បៀត នាំ​ឲ្យ​កើត​រឿង​មិន​សប្បាយ​ចិត្ត​ម្តង​ហើយ​ម្តង​ទៀត ឥត​ឈប់ឈរ។

ចាំ​តែ​មើល​ចុះ​រយៈ​ពេល ៤ សប្តាហ៍​ទៅ​មុខ រាល់​គ្រោះ​ទាំង​ឡាយ នឹង​ត្រូវ​បាន​អ្នក​កើត​ឆ្នាំកុរ ជម្នះ​អស់​ខ្ទេច​គ្មាន​សល់ ហើយ​ផ្តល់​មក​វិញ តែ​សំណាង តែ​រឿង​ល្អ ចូល​មក​ក្នុង​ជីវិត។ បើ​និយាយ​ពី​ផ្នែក​ទ្រព្យ ហូរ​ចូល​គុណ​លើស​នឹង ៣ ធៀប​នឹង​រយៈ​ពេល​មុន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក