តាមក្បួនហោរាសាស្រ្ត សម្រាប់ចន្លោះ ៣ ថ្ងៃចុងក្រោយនៃខែឧសភា ពោល ២៩,៣០ និង ៣១ ឆ្លងអាទិត្យថ្មីខាងមុខនេះ អ្នកកើតឆ្នាំទាំង ៣ ខាងក្រោម នឹងមានរាសីឡើងខ្ពស់ត្រដែត ដោយអាចសម្រេចបំណងប្រាថ្នាធំ និងមានទ្រព្យហូរចូលច្រើន៖
អ្នកកើតឆ្នាំឆ្លូវ - គោ
នៅដើមសប្តាហ៍ថ្មីខាងមុខនេះ អ្នកកើតឆ្នាំឆ្លូវ នឹងមានលាភចូលច្រើន ឱកាសមកបន្តកន្ទុយគ្នា ចាំតែពួកគេចាប់បានឬមិនបានទេតើ។ យ៉ាងណាក៏មានរឿងរ៉ាវដែលម្ចាស់ឆ្នាំគោ ត្រូវប្រយ័ត្នបន្តិចដែរ នោះការនិយាយស្តី។
ទោះជាយ៉ាងណា ដោយសារលាភគ្របលើគ្រោះ ក៏នាំឲ្យម្ចាស់ឆ្នាំឆ្លូវ នឹងទទួលបានសំណាងល្អធំជាងសំណាងអាក្រក់ ហើយពួកគេងាយនឹងទទួលបានឱកាសឡើងតំណែងថ្មី បើអ្នករកស៊ី បានរកឃើញផលចំណេញខ្ពស់ជាងមុន។ អ្នកធ្វើជំនួញសុចរិត ដែលមានផែនការណ៍ច្បាស់លាស់ល្អិតល្អន់តាំងពីដើមផង រំពឹងនឹងអាចឃើញផ្លែផ្កាជោគជ័យក្រាស់ក្រែលនៅចន្លោះពេលនេះ។
អ្នកកើតឆ្នាំថោះ - ទន្សាយ
នៅខែឧសភា ម្ចាស់ឆ្នាំថោះ ប្រហែលបានឆ្លងផ្កាយលើកយីអ៊ុនម្តងហើយ តែយ៉ាងណាផ្កាយនេះ ក៏បានវិលចូលមកដល់ជីវិតរបស់ពួកគេជាថ្មីវិញដែរ នៅពេលបន្តិចទៀតនេះ។
ម្ចាស់ឆ្នាំថោះ ឬទន្សាយ ជាមនុស្សមានទេពកោសល្យ សមត្ថភាពស្រាប់ហើយ ដោយក៏រមែងទទួលបានការកោតសរសើរពីក្រុមការងារ និងអ្នករាប់អានជាបន្តបន្ទាប់ដែរ ដោយពួកគេរង់ចាំតែសំណាងធ្លាក់មកប៉ុណ្ណោះ ព្រោះអីការខិតខំ ឆន្ទៈគឺបានបញ្ចេញអស់តាំងពីដំបូង។
ចូលរួមអបអរសម្រាប់ម្ចាស់ឆ្នាំថោះ រាសីអ្នកកំពុងឡើងខ្ពស់ណាស់នៅបីថ្ងៃចុងក្រោយនេះ ហើយដំណាក់កាលនៅសប្តាហ៍ថ្មី បើអ្នកមិនខ្ជិល ហើយស៊ូបន្តទៀត នោះអ្នកចាំតែមើលទៅ លាភធំនឹងបង្ហាញមកក្នុងជីវិត ដោយមិនដឹងខ្លួន។
អ្នកកើតឆ្នាំរោង - នាគ
ម្ចាស់ឆ្នាំរោង នៅដើមសប្តាហ៍ថ្មីនឹងមានរាសីឡើងខ្ពស់ត្រដែត ដោយវាគួបផ្សំនឹងសមត្ថភាពដែលពួកគេមានពីដំបូងផង។ មនុស្សនេះ អាចបោះជំហានរាងយឺត ប៉ុន្តែមួយជំហានៗរបស់ពួកគេ គឺវិភាគ មើលគ្រប់ជ្រុងអស់ហើយ មិនងាយឲ្យកើតមានកំហុសឡើយ។
ឱកាសបង្កើនទ្រព្យ បង្កើនចំណូលលើសពីខ្ទង់ដែលទទួលបានជាប្រចាំ គឺឈានចូលមកដល់ហើយសម្រាប់ម្ចាស់ឆ្នាំរោងនៅពេលដ៏ខ្លីខាងមុខ។ ឆ្លៀតពេលវេលានេះ ចូរបន្ថែមក្បួនសន្សំសំចៃឲ្យបានល្អផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក