សៅរ៍-អាទិត្យ ២៨/២៩ ឧសភា ឃ្លាំងប្រាក់ឃ្លាំងទ្រព្យបើកទ្វារចំហចាំ ម្ចាស់ឆ្នាំទាំង ៣

សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ ខាង​ក្រោម​នេះ នឹង​មាន​ការ​ផ្លាស់ប្តូរ​ជីវិត​វិវត្ត​ទៅ​រក​ចំណុច​វិជ្ជមាន​ដ៏​ខ្ពស់​មួយ​នៅ​ចុងសប្តាហ៍ខាងមុខ ចន្លោះថ្ងៃទី ២៨-២៩ ឧសភា សម្រាប់​ចុងខែឧសភា៖

អ្នក​កើត​ឆ្នាំ​រោង (នាគ)

1

តាម​ថា​អ្នក​កើត​ឆ្នាំ​នាគ អាច​នឹង​ជួប​បញ្ហា​នៅ​កន្លែង​ធ្វើ​ការ តែ​ដោយសារ​មាន​គេ​ចាំ​ជួយ​ ក៏​នាំ​ឲ្យ​ផ្លាស់​មក​ក្លាយ​ជា​ភាព​វិជ្ជមាន​ជា​ច្រើន​វិញ។ មិន​ថា​តែ​អ្នក​ដែល​កំពុង​ស្ថិត​ក្នុង​កិច្ច​សន្យា ឬ​ត្រៀម​នឹង​ដំណើរការ​កិច្ច​សន្យា​ថ្មី ទាំង​ក្នុង​អាជីព​ការងារ និង​ការ​រកស៊ី គឺ​នឹង​អាច​បញ្ចប់​ទៅ​វិញ​ដោយ​រលូន ហើយ​រមែង​ជួប​ប្រទះ​ឱកាស​ថ្មីៗ​ជា​ច្រើន​ក្នុង​ជីវិត។

ជា​ពិសេស​ក្នុង​កំឡុង​ពេល​នេះ អ្នក​កើត​ឆ្នាំ​រោង នឹង​បាន​ជួប​មនុស្ស​ដែល​អាច​នាំ​សំណាង​ដល់​ពួក​គេ ហើយ​ប្រៀប​ដូច​ជា​សល់​ទ្រព្យ​ពី​ជាតិ​មុន ដែល​គេ​បម្រុង​នឹង​យក​មក​ឲ្យ​អ្នក​វិញ។ ក្តីស្រមៃ​ធំៗ​ទាំង​ឡាយ ក៏​ទំនង​ជា​ចេញ​ផ្លែផ្កា​បណ្តើរៗ​ផង​ដែរ​ ពោលបន្តពីចុងសប្តាហ៍នេះតទៅ។

អ្នក​កើត​ឆ្នាំ​មមែ (ពពែ)

2

ថ្មីៗ​នេះ​ជីវិត​អ្នក​កើត​ឆ្នាំ​មមែ ពិត​ជា​បាន​ឃើញ​ហើយ​គឺ​រលូន​ល្អ​ណាស់ ដ្បិត​បើ​កន្លង​ទៅ​បាន​ជួប​ឧបសគ្គ​ក្នុង​ជីវិត​ច្រើន​ហើយ​ក៏​ដោយ។ ប៉ុន្តែ​ក្នុង​រយៈ​ពេល រាប់ពីចុងសប្តាហ៍ ថ្ងៃទី ២៨/២៩ ឧសភាតទៅ ជីវិត​របស់​ពួក​គេ​នឹង​ផ្លាស់ប្តូរ​ទាំង​ស្រុង ពោល​ចេញ​ពី​ទី​អាក្រក់​ ទៅ​ទី​ល្អ លែង​ធុញទ្រាន់​រឿង​បញ្ហា​ខ្វះ​មុខ​ខ្វះ​ក្រោយ។

ទោះ​យ៉ាង​ណា​ក៏​ដោយ សម្រាប់​អ្នក​កើត​ឆ្នាំ​មមែ ត្រូវ​ចាំ​ថា ពេល​ខ្លះ​កុំ​អាត្មានិយម​ពេក បើ​ចាប់​ឱកាស​គឺ​ត្រូវ​តែ​ចាប់​ហើយ តែ​មើល​តាម​ពេលវេលា​សមស្រប​ដែរ ព្រោះ​ពេល​ខ្លះ​ ការ​លះបង់​ជា​រឿង​ដែល​អ្នក​គួរ​តែ​ធ្វើ ទោះ​មិន​បាន​ផល​តបស្នង​អ្វី​មក​វិញ​ភ្លាមៗ​ក៏​ដោយ។

អ្នក​កើត​ឆ្នាំ​រកា (មាន់)

3

ពួក​គេ​រមែង​ជា​មនុស្ស​ដែល​មាន​ចរិត​ទៀងត្រង់ ខិតខំ​ធ្វើការ ដោយ​ពួក​គេ​មិន​ពឹង​លើ​សំណាង​ទាំង​ស្រុង​នោះ​ទេ ពោល​ជឿ​ថា​ បើ​ខំ​អស់​ពី​ខ្លួន មុន​និង​ក្រោយ​គឺ​គង់​តែ​បាន​ផល។ ពិត​ហើយ​ចូល​មក​ដល់​ចុងសប្តាហ៍ចុងក្រោយនៃខែឧសភា សម្រាប់​អ្នក​កើត​ឆ្នាំ​រកា ​នឹង​កាន់​តែ​មមាញឹក​ខ្លាំង តែ​សារ​នេះ​ នឹង​អាច​បង្កើត​សមិទ្ធផល​ធំៗ ក្លាយ​ជា​ចំណូល​ជា​ច្រើន​ចូល​ហោប៉ៅ​ពួក​គេ។

ជីវិត​របស់​អ្នក​កើត​ឆ្នាំ​រកា នឹង​មាន​ការ​ផ្លាស់ប្តូរ ដល់​ពេល​ដែល​ឃ្លាំង​ប្រាក់​ឃ្លាំង​ទ្រព្យ​បើក​ទ្វារ​សម្រាប់​ពួក​គេ។ យ៉ាង​ណា​ពាក់ព័ន្ធ​នឹង​បញ្ហា​ទៅ​ពេល​ខាង​មុខ បើ​ជួប​បន្តិចបន្តួសចក៏​ត្រូវ​តែ​អត់ធ្មត់ ហើយ​ចាត់​ទុក​វា​ដូច​ជា​ភ្លៀង​នៃ​គ្រោះ ដែល​មក​តាម​រដូវ​ ពោល​វា​នឹង​មិន​ធ្លាក់​ជាប់​យូរ​នោះ​ទេ ក៏​នៅ​តែ​មាន​ថ្ងៃ​បើក​ពន្លឺ​ត្រចះត្រចង់​ខ្លះ​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក