ជួនកាលទីបញ្ចប់នៃស្នេហាមិនបានបញ្ចប់ទៅដោយពាក្យថាលាទេ អារម្មណ៍បែកគ្នា ពេលវេលាដែលត្រូវបាត់បង់ វាជាអារម្មណ៍ដែលឈឺចាប់ ជាពេលដែលតានតឹងស្រាប់ទៅហេីយ ប៉ុន្តែវានឹងរឹតតែតានតឹងហេីយឈឺចាប់កាន់តែខ្លាំង នៅពេលដែលមនុស្សដែលយេីងស្រឡាញ់ចាកចេញទៅដោយមិនប្រាប់ឱ្យយេីងបានដឹងពីហេតុផល មិនបានប្រាប់ថាបែកគ្នា តែគេបែរជាដេីរចេញទៅស្ងាត់ៗដោយមិនលាមួយម៉ាត់។
អារម្មណ៍មួយនេះ វាពិតជាពិបាកទទួលយកខ្លាំងណាស់ យ៉ាងហោចណាស់ មុននឹងបែកគ្នាគេក៏គួរផ្តល់នូវហេតុផលមួយ ដេីម្បីឱ្យយេីងបានអស់ចិត្ត ដឹងថាគេចាកចេញទៅព្រោះអ្វី។
កាន់តែអាក្រក់ជាងនេះទៅទៀត គឺការដែលបែកគ្នាទាំងដែលគេមិនទាន់បានប្រាប់យេីងថាបែក សុខៗគេក៏ព្រងេីយកន្តេីយ មិនទាក់ទងមក រួចក៏បាត់ទៅតែម្តង ចំណែកយេីងឯណេះវិញខំតែរង់ចាំ ចាំទាំងមិនដឹងថាការពិតគេបានបោះបង់យេីងចោលទៅហេីយ។
ទម្រាំតែបានដឹង យេីងក៏ក្លាយជាមនុស្សល្ងីល្ងេីមិនដឹងខ្យល់អីឡេីងយូរ អារម្មណ៍បែកគ្នាដោយគ្មានហេតុផល គេទៅបាត់ដោយមិនលានេះ វាជាអារម្មណ៍ដែលឈឺចាប់ណាស់ ហេីយក៏ត្រូវដេកគិតមិនអស់ចិត្តនឹងការចាកចេញរបស់គេដែរ ដូច្នេះហេីយប្រសិនបេីចង់បែកគ្នាក៏ប្រាប់ថាបែក កុំប្រេីស្ទាយព្រងើយកន្តើយ ហេីយយូរៗក៏ទៅបាត់បែបនេះ ជ្រុលជាបោះបង់ខ្ញុំហេីយ ចាកចេញពីខ្ញុំហេីយ សុំត្រឹមផ្តល់ហេតុផល រួចក៏ប្រាប់លាឱ្យខ្ញុំដឹងផងថាយេីងបែកគ្នា កុំឱ្យខ្ញុំក្លាយជាមនុស្សល្ងង់មិនដឹងអីបែបនេះ។
បើចង់បែក ក៏ប្រាប់ត្រង់ៗ ប្រាប់ឱ្យចំៗ បែកគ្នាឱ្យបានអស់ចិត្ត កុំបាច់បារម្ភ ហើយក៏កុំភ័យ ថាខ្ញុំនេះនឹងឃាត់ដំណើរអ្នក កុំខ្លាចថាខ្ញុំនេះរាំរាំងផ្លូវរបស់អ្នក ព្រោះខ្ញុំមិនចងអ្នកទុកនោះឡើយ ឱ្យតែអ្នកចង់ចាកចេញទៅហើយ ក៏ចេញទៅចុះ សុំត្រឹមតែម្យ៉ាង ជួយប្រាប់ខ្ញុំឱ្យបានដឹងមុនផង ថាយើងដើរដល់ផ្លូវបែកហើយ យើងលែងត្រូវជាអ្វីនឹងគ្នាហើយ ប្រាប់ហេតុផលតែប៉ុណ្ណឹង ក៏អស់ចិត្តដែរ ហើយអ្នកចេញទៅចុះ ទៅរកមនុស្សដែលអ្នកត្រូវការ ទៅរកស្នេហាដែលអ្នកចង់បានទៅ៕
អត្ថបទ ៖ អេដមីនហត់/Knongsrok