ក្រោកពីគេងពេលព្រឹកភ្លាម ហាមលូកទឹក ៤ មុខនេះ បើមិនចង់ស្ដាយក្រោយទេ

នៅពេលព្រឹកបន្ទាប់ពីគេងយូរ ៧ទៅ៨ ម៉ោង រាងកាយត្រូវការបំពេញជាតិទឹកដើម្បីប៉ះប៉ូវការបាត់បង់ទឹក។ ផឹកទឹកនៅពេលព្រឹកបន្ទាប់ពីភ្ញាក់ពីគេង ធ្វើអោយប្រសើរឡើងនូវចរន្តឈាម គាំទ្រដល់ដំណើរការនៃបំពង់រំលាយអាហារ ជួយកម្ចាត់ជាតិពុលចេញពីរាងកាយ។

ទោះជាយ៉ាងណាក៏ដោយ មិនមែនទឹកគ្រប់ប្រភេទអាចទទួលទានបាននៅ​ពេលព្រឹកនោះទេ។ ដូចជា ភេសជ្ជៈ ៥ ប្រភេទ​ អ្នក​ត្រូវ​ចៀសវាង​ដាច់ខាតពេល​ភ្ញាក់​ពី​គេង​ ជាពិសេសមនុស្សចាស់បន្ទាប់ពីអាយុ ៤០ ឆ្នាំ។

តែ

តែមានវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលល្អសម្រាប់សុខភាព។ ការប្រើប្រាស់តែឱ្យបានត្រឹមត្រូវនឹងគាំទ្រដល់ការរំលាយអាហារ សម្រកទម្ងន់ ប្រឆាំងភាពចាស់។ ប៉ុន្តែអ្នកមិនគួរផឹកតែភ្លាមៗបន្ទាប់ពីភ្ញាក់ពីគេងពេលពោះទទេនោះទេ។

តែបៃតងមានផ្ទុកសារធាតុ tannins ដែលអាចបង្កើនអាស៊ីតក្រពះ នាំឱ្យឈឺក្រពះ ប្រសិនបើទទួលទាននៅពេលពោះទទេ។ លើសពីនេះ ការផឹកតែនៅពេលនេះក៏អាចបណ្តាលឱ្យហូរឈាម កាត់បន្ថយការស្រូបយកជាតិដែកនៃរាងកាយ ដោយពេលខ្លះអាចធ្វើឱ្យអ្នកមានអារម្មណ៍ចង់ក្អួត ឆាប់ខឹង និងអស់កម្លាំង។

ភេសជ្ជៈមានជាតិស្ករ

ក្រោកពីគេងពេលព្រឹកទឹកអ្នកមិនគួរទទួលទានភេសជ្ជៈដែលមានជាតិស្ករដូចជា ទឹកផ្លែឈើ តែទឹកដោះគោ ឬភេសជ្ជៈមានជាតិកាបូន ដោយសារភេសជ្ជៈទាំងនេះភាគច្រើនមានអាស៊ីតក្រូចឆ្មា ដែលមានសមត្ថភាពជំរុញការបញ្ចេញជាតិកាល់ស្យូមចេញ កាត់បន្ថយបរិមាណកាល់ស្យូមក្នុងឈាមរយៈពេលវែង រហូតអាចបណ្ដាលឲ្យមានហានិភ័យនៃជំងឺពុកឆ្អឹង។

ទឹកកក

ការផឹកទឹកទឹកកកអាចជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងត្រជាក់អំឡុងពេលរដូវក្ដៅ ប៉ុន្តែប្រសិនបើផឹកទឹកត្រជាក់ភ្លាមៗនៅពេលអ្នកក្រោកពីដំណេក មិនមែនជារឿងដែលអ្នកគួរធ្វើនោះទេ។ មូលហេតុដោយសារពេលគេងអំឡុងពេលយប់ រាងកាយគ្រប់គ្រងសីតុណ្ហភាពទាបជាងពេលថ្ងៃ។ ដូច្នេះហើយ បើអ្នកផឹកទឹកត្រជាក់ភ្លាមៗពេលភ្ញាក់ពីគេង អាចបណ្តាលឱ្យមានសីតុណ្ហភាពធ្លាក់ចុះភ្លាមៗ ជាពិសេសងាយបង្កគ្រោះថ្នាក់សម្រាប់អ្នកដែលមានសម្ពាធឈាមទាប និងសុខភាពខ្សោយ។

កាហ្វេ

កាហ្វេមួយពែងនៅពេលព្រឹកនឹងជួយអ្នកឱ្យភ្ញាក់ពីដំណេក ខួរក្បាលស្រស់ស្រាយមានអារម្មណ៍ធ្វើការងារកាន់តែប្រសើរ។ យ៉ាងណាក៏ដោយ ការ​ផឹក​កាហ្វេ​ពេល​ពោះ​ទទេ​នឹង​មិន​មាន​ប្រយោជន៍​ដល់​សុខភាព​ឡើយ។ កាហ្វេ ​មាន​ជាតិ​អាស៊ីត​ អាច​បំផ្លាញ​ស្រទាប់​ក្រពះ​ដែល​បណ្តាល​ឱ្យ​ក្រហាយ​ទ្រូង ខូចប្រព័ន្ធរំលាយអាហារ អាច​នាំ​ឱ្យ​កើត​ជំងឺ​ក្រពះ​រ៉ាំរ៉ៃ ។

ប្រភព៖ បរទេស