ទម្លាប់ពេលយប់ខ្លះអាចជះឥទ្ធិពលអវិជ្ជមានដល់ដំណេករបស់អ្នក ហើយថែមទាំងបណ្តាលឱ្យគេងមិនលក់ទៀតផង។ ដូច្នោះដើម្បីគេងលក់ស្កប់ស្កល់ សូមទៅពិគ្រោះជាមួយគ្រូពេទ្យអំពីទម្លាប់ខាងក្រោមនេះ ដើម្បីចៀសវាង៖
កុំងូតទឹកក្តៅ៖ មនុស្សជាច្រើនគិតថា ការងូតទឹកក្តៅរួមចំណែកធ្វើឱ្យគេងលក់ស្រួល ប៉ុន្តែបើតាមគ្រូពេទ្យជំនាញបង្ហាញថា វាជាភាពខុសគ្នានៃសីតុណ្ហភាពដែលជួយឲ្យយើងឱ្យងងុយគេង (ភាពខុសគ្នាកាន់តែខ្ពស់ យើងចង់គេងកាន់តែខ្លាំង។ នោះហើយជាមូលហេតុដែលប្រសិនបើអ្នកមានថាមពលខ្លាំងពេក ចូរងូតទឹកត្រជាក់ ឬក្តៅ)។ សីតុណ្ហភាពទឹកខ្ពស់បណ្តាលឱ្យមានបញ្ហានៃការគេង និងប៉ះពាល់ដល់ពណ៌ស្បែក ព្រោះវាបានជំរុញលំហូរឈាមទៅកាន់ស្រទាប់នៃស្បែក។ ប្រសិនបើអ្នកងូតទឹកក្តៅលើសពី ១០ នាទី នឹងលាងសម្អាតជាតិខ្លាញ់ធម្មជាតិចេញ នាំឲ្យស្បែកងាយរងការខូចខាត។
កុំប្រើឧបករណ៍អេឡិចត្រូនិក៖ អ្នកគួរតែបិទកុំព្យូទ័រយួរដៃ និងទូរសព្ទ មុនពេលចូលគេង ព្រោះឧបករណ៍ទាំងនេះបានបញ្ចេញពន្លឺមិនល្អប៉ះពាល់ដល់ដំណេក។ ជាការប្រសើរក្នុងការជៀសវាងការប្រើទូរស័ព្ទ អ្នកត្រូវបង្កើតទម្លាប់អានសៀវភៅមុនពេលចូលគេងជំនួសវិញ។
កុំព្រួយច្រើន៖ ការមានអារម្មណ៍ថប់បារម្ភមិនបានរួមចំណែកក្នុងការគេងលក់ស្រួលពេលយប់ទេ ប្រសិនបើអ្នកចូលចិត្តមើលព័ត៌មាន ឬមិនពេញចិត្តនរណាម្នាក់នៅលើអ៊ីនធឺណិតមុនពេលចូលគេង កុំភ្ញាក់ផ្អើលនៅពេលអ្នកគេងមិនលក់។ ហេតុនេះអ្នកត្រូវប្រាកដថា ចិត្តរបស់អ្នកស្ងប់មុនពេលចូលគេង ដោយត្រូវព្យាយាមដោះស្រាយអ្វីដែលបង្កឱ្យមានអារម្មណ៍ខ្លាំង យ៉ាងហោចណាស់មួយម៉ោងមុនចូលគេងក៏បាន។
កុំជក់បារី៖ ដូចគ្នានឹងជាតិកាហ្វេអ៊ីនដែរ ជាតិនីកូទីនមានឥទ្ធិពលរំញោចលើរាងកាយ បង្កើនអត្រាបេះដូង សម្ពាធឈាមរំញោចសកម្មភាពខួរក្បាល។ ដំណើរការទាំងអស់នេះមិនរួមចំណែកដល់ការគេងឱ្យមានសុខភាពល្អនោះទេ ទោះបីជាអ្នកងងុយគេងក៏ដោយ គុណភាពនៃការគេងរបស់អ្នកក៏មិនល្អដែរ។ ជាធម្មតា អ្នកជក់បារីទំនងជាមានការគេងមិនលក់ជាងអ្នកមិនជក់បារី ម្យ៉ាងទៀត ប្រសិនបើអ្នកព្យាយាមមិនជក់បារី ១.៥ ទៅ ២ ម៉ោង មុនពេលចូលគេងនឹងជួយឱ្យអ្នកគេងបានលឿន ហើយដំណេករបស់អ្នកនឹងមានសុខភាពល្អជាងមុនផងដែរ។
បន្ទាប់ពីឈប់ហាត់ប្រាណភ្លាមៗ៖ ជាទូទៅ ការហាត់ប្រាណមានឥទ្ធិពលល្អខ្លាំងលើការគេង ព្រោះវាអាចជួយឱ្យយើងគេងលក់លឿន និងកាត់បន្ថយភាពតានតឹង។ ប៉ុន្តែដំណើរការបានលុះត្រាតែអ្នកបញ្ចប់ការហាត់ប្រាណរបស់អ្នក ៣-៤ ម៉ោង (ឬសូម្បីតែ ៦ ម៉ោង) មុនពេលចូលគេង។
កុំលេបថ្នាំ៖ ប្រសិនបើអ្នកត្រូវប្រើថ្នាំមួយចំនួន សូមពិគ្រោះជាមួយគ្រូពេទ្យជាមុន ហើយអ្នកក៏គួរដឹងពីផលរំខានទាំងអស់ដែរ ព្រោះភាគច្រើនបង្កឱ្យមានការរំខានដល់ដំណេកយ៉ាងខ្លាំង។
កុំគេងជាមួយសត្វចិញ្ចឹម៖ ភាគច្រើនម្ចាស់សត្វចិញ្ចឹមជាច្រើនចូលចិត្តដេកជាមួយសត្វណាស់ ប៉ុន្តែនេះមិនមែនជារឿងល្អនោះទេសម្រាប់ដំណេក។ ដោយសារលំនាំនៃការគេងរបស់សត្វគឺខុសពីលំនាំនៃការគេងរបស់មនុស្ស។ សត្វចិញ្ចឹមគេងតិចជាង ផ្លាស់ប្តូរទីតាំងញឹកញាប់ជាងមនុស្ស ដែលអាចធ្វើឱ្យអ្នកភ្ញាក់នៅពេលយប់បាន។ មួយវិញទៀត រោមរបស់ពួកវាអាចប៉ះពាល់អវិជ្ជមានដល់សុខភាព និងការគេងរបស់អ្នក ទោះបីជាអ្នកមិនមានអាឡែស៊ីជាមួយសត្វក៏ដោយ។
ប្រភព៖ បរទេស