ក្នុងពេលបច្ចុប្បន្ននេះ មនុស្សស្រីជាច្រើន តែងតែព្យាយាមធ្វើយ៉ាងណា ឱ្យខ្លួនឯងមានឯករាជ្យ ដោយការខំប្រឹងធ្វើការរកលុយ ចេញប្រឡូកក្នុងសង្គមខាងក្រៅ ព្រោះយល់ថា មនុស្សស្រីដែលចេះរកលុយ ទើបប្ដីមិនហ៊ានធ្វើបាប ទាល់តែខ្លួនមានឯករាជ្យផ្នែកហិរញ្ញវត្ថុ ទើបប្ដីមិនមើលងាយ។ តែយ៉ាងណាមិញ សម្រាប់មនុស្សស្រីដែលមាន ៦ ចំណុចខាងក្រោមនេះ ទោះបីមិនមានការងារធ្វើ ទោះបីមិនចេះរកលុយ ក៏ប្ដីនៅតែគោរព ឱ៌្យតម្លៃ ហើយស្រឡាញ់ងើបមុខមិនរួចដែរ។
១. មានចិត្តសប្បុរស
ចិត្តល្អជាគុណតម្លៃរបស់មនុស្សស្ត្រី។ មិនថាមនុស្សស្រីស្អាតប៉ុនណាក៏ដោយ តែបើគ្មានចិត្តសប្បុរសទេនោះ មនុស្សប្រុសក៏មិនស្ញើចសរសើរ ឬចាប់អារម្មណ៍ចំពោះនាងដែរ។
មនុស្សប្រុសអាចនៅជាមួយស្រីមិនល្អ ស្រលាញ់ស្រីស្អាត ប៉ុន្តែពេលរៀបការគេប្រាកដជារៀបការជាមួយនារីដែលមានចិត្តស្មោះ ចិត្តសប្បុរស។ សម្រស់មនុស្សស្រីអាចនឹងស្រពោន ប៉ុន្តែចិត្តសប្បុរសគឺជាស្នេហាពិត មិនងាយសាបសូន្យឡើយ។
២. មានការអប់រំ
មនុស្សស្រីរូបរាងមិនស្អាត ក៏នៅតែល្អល្អះ ជាងមនុស្សស្រីដែលខ្វះការអប់រំ។ ការអប់រំ និងចំណេះដឹង គឺជាអាវុធដ៏អស្ចារ្យបំផុតរបស់មនុស្សស្រី។ ការមានការអប់រំធ្វើឱ្យស្ត្រីកាន់តែមានទំនុកចិត្ត។ ដូច្នេះ ទោះក្នុងតម្លៃណាក៏ដោយ អ្នកត្រូវតែព្យាយាមឱ្យអស់ពីសមត្ថភាពក្នុងការសិក្សា ពេលដែលអ្នកមានចំណេះដឹងពីខាងក្រោយហើយនោះត្រូវធ្វើអ្វីដែលអ្នកចង់បាន។
៣. មានការគោរពចំពោះខ្លួនឯង
ការគោរពខ្លួនឯង មិនមែនមានន័យថាអ្នកត្រូវតែអាត្មានិយម ក្រអឺតក្រទម និងឈ្លើយឡើយ។ នារីដែលមានតម្លៃខ្លួនឯង គឺថាក្នុងស្ថានភាពណាក៏ដោយនាងមិនបន្ទាបខ្លួនឡើយ ដាច់ខាត មិនលក់តម្លៃខ្លួនឯងឡើយ។
៤. មិនងាយបាក់ទឹកចិត្ត
ស្ត្រីសម័យទំនើបកាន់តែច្រើន ត្រូវរស់នៅដោយមោទកភាព និងឯករាជ្យ។ ទោះមានរឿងអ្វីកើតឡើងក៏ដោយ ក៏មិនត្រូវចុះចាញ់ដែរ។ ត្រូវមានអាជីពការងារ និងត្រូវរកលុយដើម្បីស្រលាញ់ឯករាជ្យ។
៥. ចេះអត់ទោស
ស្ត្រីត្រូវតែចេះអត់ឱនឱ្យគ្នា ចិត្តទូលាយ មានមេត្តា។ កុំមានបន្ទុកជាមួយនឹងរបស់មិនចាំបាច់ ហើយធ្វើទារុណកម្មអ្នកដទៃជាមួយនឹងរបស់មិនចាំបាច់។ ស្ត្រីម្នាក់ដែលចេះអភ័យទោស និងអធ្យាស្រ័យ តែងតែធ្វើឱ្យមនុស្សប្រុសទាំងស្រលាញ់ និងគោរពនាង។ ហើយស្ត្រីក៏ត្រូវរៀនបោះចោលនៅពេលចាំបាច់។
៦. ធ្វើឱ្យខ្លួនអ្នកកាន់តែស្រស់ស្អាតជារៀងរាល់ថ្ងៃ
ធ្វើជាមនុស្សស្រីត្រូវតែស្អាត។ មិនចាំបាច់វះកាត់ទេ ត្រឹមស្លៀកពាក់ឱ្យបានសមរម្យ មនុស្សស្រីត្រូវតែមើលទៅស្អាតបាត ទើបមានសម្រស់ស្អាតក្នុងក្រសែភ្នែកបុរស។ ស្ត្រីដែលមានបុគ្គលិកលក្ខណៈរឹងមាំ គឺតែងតែជាអ្នកដែលបន្សល់ទុកនូវការបំផុសគំនិតថ្មីៗក្នុងក្រសែភ្នែកបុរស៕
ប្រភព ៖ Phunutoday / Knongsrok