សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីបើកបៀមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលចង់ដឹងថាមនុស្សដែលស្មោះនឹងអ្នកមានភិនភាគ និងចរិតលក្ខណៈបែបណា?
របៀបចាប់ផ្តើម
1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។
2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន)
3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។
ទី1៖ មនុស្សដែលចូលមកប្រាកដប្រជាជាមួយអ្នកយ៉ាងយកចិត្តទុកដាក់ក្នុងអំឡុងពេលនេះ គឺជាបុគ្គលដែលអ្នកស្គាល់ពីកន្លែងការងារឬសាលារៀន គេម្នាក់នោះមានភាពចាស់ទុំហើយការគិតរបស់គេក៏បានដិតដល់ជាងអ្នកដែរ ទំនោរជាមនុស្សស្មោះក្នុងជីវិតរបស់អ្នក។
ទី2៖ អ្នកហាក់ដូចជាបានជួបមនុស្សដែលមាននិស្ស័យស្រដៀងគ្នា ជាមនុស្សដែលស្និទ្ធស្នាលល្អូកល្អើនស៊ីសង្វាក់គ្នា គេម្នាក់នោះប្រាកដប្រជាជាមួយអ្នកសម្បើមណាស់ ជាភិនភាគមនុស្សអាយុស្របាលៗគ្នា ។
ទី3៖ មើលទៅអ្នកទំនងជាមានមនុស្សផ្លូវឆ្ងាយ ឬក្រៅស្រុកចូលមកប្រាកដប្រជា ឬចង់បង្កើតទំនាក់ទំនងជាមួយអ្នក វាអាចមានឧបសគ្គច្រើនបន្តិចដោយសារតែរយៈចម្ងាយ តែម្នាក់នោះគេចូលមកដោយចិត្តស្មោះ យ៉ាងណាត្រូវមានការអត់ធ្មត់ខ្ពស់ ។
ទី4៖ មនុស្សម្នាក់នេះហាក់បីដូចជាជាមនុស្សដែលមានធ្លាប់មានប្រវត្តិស្នេហាឬធ្លាប់មានគ្រួសារ ថែមដៃទូលាយចាយធំទៀត ប៉ុន្តែគេជាមនុស្សមានចរិតសន្តិភាព មិនចូលចិត្តឈ្លោះប្រកែកឬមិនចូលចិត្តមានបញ្ហាជាមួយអ្នកណាម្នាក់ទេ គេមានទំនោរប្រាកដប្រជានឹងអ្នកខ្លាំង ៕
ប្រភព៖ Bird Eye/ កែសម្រួល៖ Knongsrok