សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសផ្កាម្លិះមួយភួងដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។
បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។
ភួងផ្កាម្លិះ ក៖ អ្នកគឺជាមនុសមានរបៀបរៀបរយស្រលាញ់គ្រួសារ មានស្មារតីចង់ធ្វើឲ្យគ្រប់គ្នាមានសុភមង្គល ទាំងដែលខ្លួនកំពុងមានទុក្ខសោកក៏ដោយ អ្នកក៏តែងតែគិតពីគ្រួសារមុនជានិច្ច។ នោះដោយសារតែពួកគេបានផ្តល់សេចក្តីស្រឡាញ់ ក្តីបារម្ភ និងភាពកក់ក្តៅដល់អ្នកដូចគ្នា ម្ល៉ោះហើយអ្នកឱ្យតម្លៃគ្រួសាររបស់អ្នកស្មើរនឹងជីវិត ។ បើនិយាយពីបុគ្គលិកលក្ខណៈវិញ អ្នកជាមនុស្សប៉ិននិយាយស្តីពូកែកំប្លុកកំប្លែងមិនសូវចូលចិត្តបង្ហាញអារម្មណ៍កើតទុក្ខឲ្យមនុស្សជុំវិញខ្លួនឃើញប៉ុន្មានទេ មានមនុស្សតិចណាស់ដែលយល់ពីអ្នកភាគច្រើនគ្រប់គ្នាមើលមកឃើញអ្នកញញឹមគ្រប់ពេល ទាំងដែលក្នុងស្ថានភាពលំបាកក៏ដោយ ។
ភួងផ្កាម្លិះ ខ៖ អ្នកជាមនុស្សទន់ភ្លន់ និងមានមន្តស្នេហ៍ណាស់ មើលពីសំបកក្រៅអ្នកដូចជាមនុស្សទន់ជ្រាយពូកែង៉ក់ង ប៉ុន្តែការពិតផ្ទុយស្រឡះអ្នកជាមនុស្សទន់ក្រៅរឹងក្នុង អ្នកមានចរិតនឹងធឹងណាស់ ហើយក៏មិនមែនជាមនុស្សពូកែរំអែរំអួយដែរ តែក៏មិនមែនលក្ខណៈចេះគុំគួនគេឯងដែរ នោះក៏ព្រោះអ្នកមិនចង់យកអារម្មណ៍ទៅផ្តោតជាប់ជាមួយកំហឹងនាំឲ្យឈឺចាប់ក្នុងចិត្ត អ្នកក៏មិនចូលចិត្តភាពប្រថុយប្រថាន ឬនាំខ្លួនឯងទៅកន្លែងប្លែកឡើយ ចំណែកចំណុចពិសេសរបស់អ្នកគឺ អ្នកចេះគោរពមតិរបស់អ្នកដទៃ ចេះថែរក្សាមនុស្សនៅជុំវិញខ្លួន មានចិត្តល្អធ្វើបុណ្យចែកទាន ។
ភួងផ្កាម្លិះ គ៖ អ្នកមានទំនោរឯករាជ្យ ស្មោះត្រង់ ចិត្តល្អ និងពូកែអាណិតអាសូរ តែចូលចិត្តលាក់អារម្មណ៍ខ្លួនឯង សម្តែងថាខ្លួនឯងខ្លាំង តែតាមពិតខ្លួនអ្នកជាមនុស្សងាយនឹងប៉ះពាល់ផ្លូវអារម្មណ៍ណាស់ ហើយអ្នកក៏ចូលចិត្តភាពស្ងប់ស្ងាត់ដែរ ចូលចិត្តដើរលេងតែម្នាក់ឯង ចូលចិត្តរស់នៅម្នាក់ឯង មិនចូលចិត្តទៅរញ៉េរញ៉ៃជាមួយអ្នកណាទេ ក៏មិនចូលចិត្តឲ្យគេមករំខានវិញដែរ ។ លើសពីនេះអ្នកជាមនុស្សតស៊ូនឹងជីវិតណាស់ ទើបធ្វើឲ្យអ្នកមានមិត្តភ័ក្ដិតិចតួចនៅក្នុងជីវិត តែបើមានមិត្តមួយដឹងមួយ។ ហើយនៅពេលដែលអ្នកស្រលាញ់នរណាម្នាក់ អ្នកនឹងមិនបំផ្លាញការទុកចិត្តរបស់គេទេ អ្នកនឹងផ្តល់ការយកចិត្តទុកដាក់ចំពោះមនុស្សជាទីស្រលាញ់ អ្នកមិនក្បត់គេមុនដាច់ខាត តែបើគេហ៊ានក្បត់អ្នកវិញ កុំសង្ឃឹមចង់ត្រឡប់ក្រោយឲ្យសោះព្រោះអ្នកចិត្តដាច់ណាស់។
ភួងផ្កាម្លិះ ឃ៖ អ្នកជាមនុស្សដែលចេះគិត រាល់សកម្មភាពណាមួយដែលអ្នកជ្រើសរើស និងរៀបចំគម្រោងយ៉ាងហ្មតចត់ ជាជាងធ្វើវាដោយមិនដឹងអ្វីទាំងអស់ លើសពីនេះអ្នកជាមនុស្សដែលកម្រទុកចិត្តនរណាងាយៗណាស់ តែបើមានមនុស្សកំពុងជួបការលំបាកអ្នកនឹងជួយភ្លាម ទោះបីជាពេលខ្លះអ្នកមិនអាចជួយអ្វីបានក៏ដោយ ក៏អ្នកនឹងអង្គុយក្បែរគេជាមិត្តដែរ អាចហៅថាជាមនុស្សដែលចូលចិត្តជួយអស់ពីចិត្ត ហើយនេះជាចំណុចពិសេសដែលធ្វើឲ្យគ្រប់គ្នាចូលចិត្តអ្នកដែរ ។ បើនិយាយពីរឿងស្នេហាវិញ អ្នកជាមនុស្សចិត្តទន់ណាស់ ពេលដែលបានស្រលាញ់នរណាហើយ ច្រើនតែអាណិតធំជាងស្រលាញ់ រហូតពេលខ្លះគេក្បត់សន្យាក៏នៅផ្តល់ឱកាសឲ្យគេដែរ នោះក៏ព្រោះអ្នកជាមនុស្សចិត្តបុណ្យ អ្នកគិតថាមនុស្សណាក៏ចេះធ្វើខុសដែរ តែសំខាន់ខុសហើយចេះកែខ្លួន តែបើចេញមកលក្ខណៈហួសហេតុពេកក៏ទទួលយកមិនបានដែរ ។
ភួងផ្កាម្លិះ ង៖ អ្នកមានជីវិតដែលស្រឡាញ់សេរីភាព អ្នកជាមនុស្សងាយៗ សាមញ្ញៗ ចេះបើកចិត្តដើម្បីស្គាល់មនុស្សជុំវិញខ្លួន និងមានមិត្តច្រើន។ អ្នករីករាយនឹងជីវិតប្រចាំថ្ងៃណាស់ ព្រោះអ្នកជាមនុស្សចូលចិត្តគិតអ្វីក្នុងផ្លូវល្អ។ ត្បិតរីករាយមែនប៉ុន្តែក៏មានពេលខ្លះ អ្នកក៏ចេះកើតទុក្ខដែរ គ្រាន់តែអ្នកមិនចង់ខ្ជះខ្ជាយពេលវេលាទៅកើតទុក្ខច្រើន ព្រោះអ្នកគិតថាទោះកើតទុក្ខទៅបញ្ហាវាក៏មិនត្រូវបានដោះស្រាយដែរ សុខចិត្តទុកថាមពលខួរក្បាលទៅដោះស្រាយបញ្ហាដែលកើតឡើងវិញល្អជាង។ ហើយមនុស្សដែលយល់ពីចរិតរបស់អ្នកជាងគេគឺមិត្តភ័ក្ត អ្នកជាមនុស្សដែលស្រលាញ់មិត្តមិនបោះបង់មិត្តក្នុងគ្រាកំសត់កម្រជាមួយគ្នាឡើយ ៕
ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok