ឯកឧត្តមខៀវ កញារីទ្ធ៖ អ្នកសារព័ត៌មានសំខាន់ណាស់ វិជ្ជាជីវៈត្រឹមត្រូវ មិនមែនជួយតែ ប្រជាជនធម្មតាទេ តែជួយសង្គមជាតិបានច្រើន

កម្មវិធីពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាលតាំងពីទសវត្សរ៍១៩៧០មកដល់ឆ្នាំ២០១០ ដែលរៀបចំឡើងដោយក្រសួងព័ត៌មាននៅសាលប្រជុំក្រសួងព័ត៌មានកាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២ មិ្សលមិញនេះ ។

Picture1

កម្មវិធីនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសំខាន់ ៣ ធំៗ គឺ ៖ទី ១. ចូលរួមអភិវឌ្ឍ និង លើកស្ទួយអ្នកកាសែតស្ថាប័នសារព័ត៌មាន និង វិស័យសារព័ត៌មានឱ្យបន្តលើចក្ខុវិស័យដ៏រឹងមាំនិងរួមចំណែកដើម្បីវឌ្ឍនភាព សង្គមនៃព្រះរាជាណាចក្រកម្ពុជា។ ទី ២. ជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយសាធារណៈទាំងអស់ធ្វើការពង្រឹងនិង ផ្សព្វផ្សាយដោយតម្រង់គុណតម្លៃនៃទស្សនៈដ៏ត្រឹមត្រូវក្នុងសង្គមជាតិកម្ពុជា។ ទី ៣. លើកទឹកចិត្តដល់បុគ្គលក៏ដូចជាស្ថាប័នសារព័ត៌មានដែលបានខិតខំប្រឹងប្រែងធ្វើការលះបង់និងជាគំរូដ៏ល្អដល់សង្គមនៅក្នុងការងារវិជ្ជាជីវៈវិស័យសារព័ត៌មាននេះ។

Picture2

លោក ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងក្នុងពិធីប្រគល់ពានរង្វាន់ថា៖ អ្នកសារព័ត៌មានអាជីពនិង គោរពវិជ្ជាជីវៈអាចសរសេរអត្ថបទរបស់ខ្លួនរហូតធ្វើឲ្យថ្នាក់ដឹកនាំសម្រេចចិត្តធ្វើអ្វីមួយបាន។ នៅពេលមានសន្តិភាពគេមិនសូវឲ្យតម្លៃអ្នកសារព័ត៌មាននោះទេប៉ុន្តែអ្នកព័ត៌មានចាំបាច់ណាស់ក្នុងការទាមទារចំណេះដឹងច្រើន និងជំនាញ។លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ « អ្នកព័ត៌មានប្រៀបដូចជាខ្យល់នៅក្នុងបាល់អ៊ីចឹងហើយអ្នកសារព័ត៌មានមួយដែលមានវិជ្ជាជីវៈត្រឹមត្រូវធ្វើការប្រកបដោយ សីលធម៌ អាចជួយសង្គមជាតិបានច្រើន មិនមែនជួយតែប្រជាជនធម្មតានោះទេជួយរហូតដល់ថ្នាក់ដឹកនាំប្រទេសក្នុងការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបានដូច្នេះអ្នកសារព័ត៌មានសំខាន់ » ។

Picture3

លោករដ្ឋមន្ត្រី បានលើកឡើងថាៈ ការលើកកម្ពស់តួនាទីអ្នកសារព័ត៌មានគឺមានភាពចាំបាច់ណាស់ដើម្បីចូលរួម ចំណែកទាំងអស់គ្នាក្នុងសង្គមជាតិយើង ។ ដូច្នេះការផ្ទេរចំណេះផ្នែកអ្នកសារព័ត៌មានពីជំនាន់មួយទៅជំនាន់មួយសំខាន់ណាស់ ។លោករដ្ឋមន្ត្រី បានបន្ថែមថាៈ តួនាទី អ្នកកាសែតក្រោយឆ្នាំ ១៩៧៩ ត្រូវបានគេឲ្យតម្លៃច្រើន ដោយអ្នកខ្លះចូលបំរើការការងារមានការប្រឡងចូល។ ប៉ុន្តែឥឡូវនេះអ្នកកាសែតមិនប្រឡងទេឲ្យអ្នកចូលចិត្តសរសេរអាចធ្វើបានហើយពួកគេគិតថាការងានេះជាការងារសេរី។ អ្នកខ្លះធ្វើជាអ្នកកាសែតរួចហើយទើបចូល សាលាក្រោយទើបគេយល់ដឹងពី វិជ្ជាជីវៈនិងសិទ្ធិរបស់គេ ។

Picture4

លោក ផុស សុវណ្ណ អគ្គនាយក នៃ អគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៍ និងជា ប្រធានគណៈកម្មការវាយតម្លៃពិនិត្យអ្នកសារព័ត៌មានបានមានប្រសាសន៍ថា៖នេះជាលើកទី១ និង ជាឆ្នាំទី ១ ដែលក្រសួងព័ត៌មានបាន បង្កើតកម្មវិធីនេះឡើងដោយក្នុងនោះគណៈកម្មការរៀបចំកម្មវិធីមានការជ្រើសរើសអ្នកសារព័ត៌មានជាពិសេស អ្នកសារព័ត៌មានជើងចាស់ដើម្បីសិក្សាអំពីប្រវត្តិស្នាដៃការងារ និង លក្ខណសម្បត្តិដាក់ជូនគណៈកម្មការវាយតម្លៃ ពិនិត្យ។

Picture5

លោកបានបន្តថាៈការបង្កើតកម្មវិធីផ្តល់ពានរង្វាន់នេះឡើងគឺដើម្បីជាការថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មាន ជើងចាស់ទាំងអស់ដែលនៅតែបន្តចូលរួមការងារជាមួយ នឹង វិស័យសារព័ត៌មាននេះ ។ « ពានរង្វាន់ លើកទឹកចិត្ត ចំពោះអ្នកសារព័ត៌មានផ្ដល់ជូនដល់អ្នកសារព័ត៌មាន នៅក្នុងឆ្នាំ ១៩៧០ ឆ្នាំ ១៩៨០ ឆ្នាំ ១៩៩០ ឆ្នាំ ២០០០ និង ឆ្នាំ ២០១០ ។ក្នុងនោះយើងផ្តល់ពានជូនអ្នកសារព័ត៌មានជើងចាស់ទាំងនោដែលបានធ្វើជាអ្នកព័ត៌មានតាំងពី ទសវត្សរ៍ទី ៧០ រហូតមកទល់នឹងបច្ចុប្បន្ននេះទើបនឹងធ្វើការជ្រើសរើសពួកគាត់សម្រាប់ទទួលពាននេះ » ។

Picture6

លោក ផុស សុវណ្ណបានបន្តថាអ្នកសារព័ត៌មានជើងចាស់ទាំងនេះបានចូលរួមជួយវិស័យសារព័ត៌មានជាច្រើន ហើយវិស័យនេះក៏បានជួយសង្គមច្រើននិងដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងព័ត៌មានទើបមាន ការបង្កើតឱ្យមាននូវកម្មវិធីផ្តល់ពានដឹងគុណនេះឡើង។ លោកបានឱ្យដឹងថាៈ អ្នកសារព័ត៌មានចំនួន ១៤ រូប ដែលបានទទួលពានរង្វាន់នាពេលនេះរួមមានសម្រាប់ទសវត្សរ៍ ឆ្នាំ១៩៧០ បានទៅលើលោក ជេត សន និពន្ធ នាយកកាសែតភ្នំពេញថ្មីនិងជាប្រធានរដ្ឋបាលក្លិបអ្នកកាសែតកម្ពុជា និង លោក ព្រហ្ម សាយ និពន្ធនាយកអរិយធម៌ខ្មែរ ។

Picture7

សម្រាប់ទសវត្សរ៍ ឆ្នាំ ១៩៨០ ជ័យលាភីបានទៅលើលោក ទាវ សារៈមុនី និពន្ធ នាយកកាសែតរស្មីកម្ពុជា លោក ពេជ ប៊ុនរ៉ា និពន្ធ នាយក ទូរទស្សន៍ ហង្សមាស និង លោកស្រី ជា ស៊ុនដាណែត អគ្គនាយិកា វិទ្យុ FM102 ។សម្រាប់ទសវត្សរ៍ ឆ្នាំ ១៩៩០ បានទៅលោក សយ សុភាព អគ្គនាយក សារព័ត៌មាន ដើមអំពិល លោក មឿន ឈានណារិទ្ធ បណ្ណាធិការរង និង ជាអ្នកសរសេរអត្ថបទបែបពណ៌នានៅកាសែត ខ្មែរ-ថាមស៍និងជាសាស្ត្រាចារ្យ សារព័ត៌មាននៃវិទ្យាស្ថាន សារព័ត៌មាន និង លោក ជុន សុផល អ្នកយកព័ត៌មាននៃទស្សនាវដ្តី អង្គរធំ ។

Picture8

សម្រាប់ ទសវត្សរ៍ ឆ្នាំ ២០០០ បានទៅលោក ម៉ៃ ទិត្យថារ៉ា មន្ត្រីជំនាញផ្នែកសារព័ត៌មាននៃ Internews ប្រចាំកម្ពុជា និង លោក លី ម៉េងហួរ អ្នកសារព័ត៌មាននៃ ទូរទស្សន៍ PNN ។

Picture9

ចំណែក ទសវត្សរ៍ ឆ្នាំ ២០១០ ពានរង្វាន់បានទៅលើលោក ផាក់ ស៊ាងលី អ្នកសារព័ត៌មាន ផ្នែកបរិស្ថាន និង សង្គមនៅកាសែតភ្នំពេញប៉ុស្តិ៍ លោក វ៉ាន់ សារាយ អគ្គនាយករង ផ្នែកផ្សព្វផ្សាយព័ត៌មាននៅអង្គភាព Fresh News លោក មិន ម៉ៅ – សំណាង អ្នកសារព័ត៌មានទូរទស្សន៍ PNN និង ជាតំណាងបណ្តាញអ្នកសារព័ត៌មាន ផ្នែកទឹក និង អនាម័យកម្ពុជា និង អ្នកស្រី ញឹក ស្រីល័ក្ខ និពន្ធនាយិកា សារព័ត៌មានថ្មីៗ ២៥ រាជធានី – ខេត្ត ។

Picture10

អំពីគណៈកម្មការរៀបចំ និងដៃគូឧបត្ថម្ភ

គណៈកម្មការវាយតម្លៃស្តីពី “ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧០ រហូលដល់ឆ្នាំ២០១០” ត្រូវបានជ្រើសតាំងដោយ ក្រសួងព័ត៌មាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២។ គណៈកម្មការ និងកំណត់បញ្ជីឈ្មោះបេក្ខភាពសម្រាប់វាយតម្លៃ ក៏ដូចជាគោលការណ៍ លក្ខខណ្ឌ និងផ្តល់ពិន្ទុសម្រាប់ជ្រើសរើសជ័យលាភីផ្អែកលើគុណវុឌ្ឍិការងារ ការបណ្តុះបណ្តាល និងបំពេញការងារកន្លងមក។

ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល” ផ្តួចផ្តើមដោយក្រសួងព័ត៌មាន ក្រោមក្រោមកិច្ចសហការរៀបចំដោយសារព័ត៌មានត្នោត (TNAOT APP) ជាមួយសារព័ត៌មានអេឡិចត្រូនិចថ្មីៗ និងឧបត្ថម្ភធំដោយក្រុមហ៊ុន ស៊ីងហួយ ឌីវេឡុបម៉ិន (ខេមឌា) ដែលមានបទពិសោធន៍សម្បូរបែបក្នុងការអភិវឌ្ឍអចលនទ្រព្យធំៗនៅប្រទេសកម្ពុជា ដូចជា STAR BAY នៅក្រុងព្រះសីហនុ STAR CITY នៅក្បែរអាកាសយានដ្ឋានភ្នំពេញ និង TK-STAR នៅក្នុងតំបន់ទួលគោក ហើយក៏បានចូលរួមសហការឧបត្ថម្ភដោយមូលនិធិព្រីនស៍ ដែលជាមូលនិធិសប្បុរសធម៌ឈានមុខគេនៅកម្ពុជា ដែលបានបង្កើតឡើងក្នុងគោលដៅលើកកម្ពស់សុខមាលភាពនិងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ លើសពីនេះ ក៏មានការចូលរួមចំនែកក្នុងការឧបត្ថម្ភកម្មវិធីនេះអោយដំណើរការឡើងដោយក្រុមហ៊ុន GoodToGo ដឹកជញ្ជូនអាហារOnline, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Titan Stone, ហើយនឹងក្រុមហ៊ុនមូលបត្រ ខេមបូឌា ស៊ីឃ្យូរីធី ផងដែរ។

Picture11

ជាមួយនឹងស្តង់ដារអន្តរជាតិ និងឧត្តមគតិ

ផ្តល់ផ្ទះដែលសក្តិសមសម្រាប់ធ្វើការវិនិយោគបំផុតដល់អ្នក

សហការ ឧបត្ថម្ភដោយ

Picture12