លូកឲ្យប្រយ័ត្ន! នេះជាក្រុមអាហារដែលស្រ្តី គួរនិងមិនគួរ ដាច់ខាតដើម្បីបំប៉នសក់ឲ្យរឹងមាំ កាត់បន្ថយសក់ជ្រុះ!!

បច្ចប្បន្ន មនុស្សភាគច្រើនដើម្បីធ្វើឲ្យសក់មានសុខភាពល្អរឹងមាំ និងលូតលាស់បានវែងលឿន តែងតែរិះរកគ្រប់វិធីសាស្រ្តដូចជា ប្រើជាមួយផលិតផលទំនើបៗ ក៏ដូចជារូបមន្តធម្មតាជាតិមួយចំនួនជាដើម។ ប៉ុន្តែចំណុចសំខាន់ជាង ដែលក្រៅពីផលិតផលទាំងអស់នោះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ជាមួយរបបអាហារប្រចាំថ្ងៃ។ ខាងក្រោមនេះ ជាប្រភេទអាហារដែលអ្នកគួរនិងមិនគួរទទួលទាន ដើម្បីសុខភាពសក់៖

អាហារល្អសម្រាប់សក់៖

១.ផ្លែ Avocados៖ ជាផ្លែឈើដែលមានអត្ថប្រយោជន៍សុខភាពជាច្រើន ដែលជួយផ្តល់ឲ្យរាងកាយរបស់អ្នកនូវសារធាតុចិញ្ចឹមជាក់លាក់ពីរដែលត្រូវការដើម្បីជៀសវាង (ឬយ៉ាងហោចណាស់កាត់បន្ថយ) ការជ្រុះសក់ និងជំរុញការលូតលាស់សក់ ហើយសារធាតុចិញ្ចឹមមួយក្នុងចំណោមសារធាតុចិញ្ចឹមទាំងនោះគឺខ្លាញ់។

ការស្រាវជ្រាវបានបង្ហាញថា ផ្លែបឺរមានផ្ទុកវីតាមីន E ខ្ពស់ អាចជំរុញការលូតលាស់សក់ថ្មី។ ជាពិសេស វីតាមីន E ដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម កំណត់គោលដៅរ៉ាឌីកាល់សេរី រក្សាកោសិកាស្បែកនៅលើស្បែកក្បាលឱ្យមានសុខភាពល្អ ជួយឱ្យសក់រឹងមាំ។

២.ទឹកដោះគោជូរ៖ ទឹកដោះគោជូរអាចជួយការពារស្រទាប់ខាងលើនៃស្បែករបស់អ្នកកុំឱ្យរលាក ដែលអាចនាំឱ្យឫសសក់កាន់តែរឹងមាំ។ ដោយសារទឹកដោះគោយ៉ាអួមានផ្ទុកសារធាតុ probiotics ដូច្នេះវាអាចជួយគាំទ្របាក់តេរីមានប្រយោជន៍ទាំងនេះនៅក្នុងពោះវៀនរបស់អ្នកបានដែរ។

ទឹកដោះគោជូរជាប្រភពដ៏ល្អនៃអាស៊ីត pantothenic និងវីតាមីន B5 ដែលមិនត្រឹមតែអាចជួយបន្ថយកូឡេស្តេរ៉ុល និងជំងឺរលាកសន្លាក់ឆ្អឹងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ល្អសម្រាប់ប្រព័ន្ធឈាមរត់របស់អ្នកផងដែរ។ មិនតែប៉ុណ្ណោះ ប្រព័ន្ធឈាមរត់កាន់តែប្រសើរ ក្នុងការនាំឈាមច្រើនទៅកាន់ស្បែកក្បាលជួយគាំទ្រដល់ការលូតលាស់សក់។

៣.ស៊ុត៖ ស៊ុតមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ក៏មានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនដែលត្រូវការដើម្បីថែរក្សាសក់របស់អ្នកឱ្យមានភាពរឹងមាំផងដែរ។ សំខាន់ទៀតនោះ ស៊ុតជាអាហារសម្បូរប្រូតេអ៊ីន សម្បូរទៅដោយសារធាតុរ៉ែ ស័ង្កសី និងសេលេញ៉ូម ដែលសារធាតុទាំងពីរនេះមានសារៈសំខាន់សម្រាប់ការថែរក្សាសក់អ្នកឱ្យកាន់តែរឹងមាំ។

៤.សណ្តែក៖ គ្រាប់សណ្តែកសម្បូរទៅដោយអាស៊ីតអាមីណូដែលរាងកាយត្រូវការប្រើដើម្បីបង្កើតជាលិកា និងជួសជុលជាលិកាដែលខូច រួមទាំងជាលិកាដែលបង្កើតជាសក់ថ្មី។ ក្រៅពីអាស៊ីតអាមីណូ សណ្តែកក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាបញ្ហាសរសៃឈាមបេះដូង និងមហារីក។

៥.ផ្លែឈើ៖ ផ្លែឈើមានផ្ទុកវីតាមីន C ខ្ពស់ ដែលជួយឱ្យរាងកាយស្រូបយកជាតិដែកបានល្អ ថែមទាំងជួយទ្រទ្រង់សក់ឲ្យមានសុខភាពល្អ និងអាចជួយឱ្យសក់ដុះលឿន។ ក្នុងចំណោមផ្លែឈើទាំងអស់ អ្នកអាចផ្តល់អាទិភាពដល់ផ្លែស្ត្របឺរី ស្វាយ និងគីវី ដើម្បីបង្កើនវីតាមីន C នៅក្នុងរបបអាហារជាចាំបាច់។

អាហារគួរចៀសវាងដើម្បីសុខភាពសក់៖

១.ទទួលបរិមាណជាតិស្កខ្ពស់៖ ភាពធន់នឹងអាំងស៊ុយលីន ដែលអាចបណ្តាលមកពីការញ៉ាំ និងផឹកជាតិស្ករក្នុងបរិមាណច្រើន គឺជាកត្តាចម្បងមួយក្នុងការជ្រុះសក់។ ប្រសិនបើមនុស្សម្នាក់មានភាពស៊ាំនឹងអាំងស៊ុយលីន កម្រិតជាតិស្កររបស់ពួកគេអាចឡើងខ្ពស់ ហើយនាំឱ្យជ្រុះសក់ រហូតទំពែក។ស្ករ​អាច​ប៉ះពាល់​ដល់​កម្រិត​អ័រម៉ូន ដែល​​ប៉ះពាល់​ដល់​បរិមាណ​សក់ ជាពិសេស អាហារដែលមានជាតិស្ករច្រើនតែមិនមានជាតិប្រូតេអ៊ីន។

២.ជាតិអាល់កុលក្នុងស្រាបៀរ៖ ជាតិអាល់កុលអាចបណ្តាលឱ្យសក់ស្កូវមុនអាយុ ព្រោះកម្រិតទង់ដែងទាបអាចបណ្តាលឱ្យសក់បាត់បង់ពណ៌លឿន។ លើសពីនេះ អ្នកស្រាវជ្រាវមួយចំនួនជឿថា ស្រាអាចការពាររាងកាយពីការស្រូបយកប្រូតេអ៊ីនបានត្រឹមត្រូវ ប៉ះពាល់ដល់ក្រពេញទីរ៉ូអ៊ីត និងអរម៉ូន ដែលអាចនាំឱ្យសក់ស្តើង និងងាយជ្រុះសក់។

ប្រភព៖ បរទេស