ក្រសួងព័ត៌មាន បានកំណត់កាលបរិច្ឆេទនៃកម្មវិធីប្រគល់ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល ដែលគ្រោងប្រារព្ធធ្វើ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ខៀវ កញារីទ្ធ ផ្ទាល់គឺជំរុញឱ្យបង្កើតកម្មវិធីពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល ដោយគិតចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧០ ដល់២០១០ ដើម្បីចូលរួមលើកកម្ពស់វិស័យសារព័ត៌មាននៅប្រទេសកម្ពុជា កម្មវិធីនេះដែរនឹងមានការចូលរួមពីគ្រប់បណ្តាសារព័ត៌មានធំៗ នឹង ធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
កម្មវិធីពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាលនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសំខាន់៣ធំៗគឺ៖
ទី១. ចូលរួមអភិវឌ្ឍ និងលើកស្ទួយអ្នកកាសែត ស្ថាប័នសារព័ត៌មាន និងវិស័យសារព័ត៌មានឱ្យបន្តលើ ចក្ខុវិស័យដ៏រឹងមាំ និងរួមចំណែក ដើម្បីវឌ្ឍនភាពសង្គមនៃព្រះរាជាណាចក្រកម្ពុជា
ទី២. ជំរុញឱ្យប្រពន្ធ័ផ្សព្វផ្សាយសាធារណៈទាំងអស់ធ្វើការពង្រឹង និងផ្សព្វផ្សាយ ដោយតម្រង់គុណតម្លៃនៃទស្សនៈ ដ៏ត្រឹមត្រូវ ក្នុងសង្គមជាតិកម្ពុជា
ទី៣. លើកទឹកចិត្តដល់បុគ្គល ក៏ដូចជាស្ថាប័នសារព័ត៌មាន ដែលបានខិតខំប្រឹងប្រែង ធ្វើការលះបង់ និងជាគំរូដ៏ល្អដល់សង្គម នៅក្នុងការងារវិជ្ជាជីវៈវិស័យសារព័ត៌មាននេះ។
ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាននាពេលកន្លងមកនេះ កម្មវិធីពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល បានចាប់ផ្តើមឡើងវិញបន្ទាប់ពី បានពន្យាពេលដំណើរការអស់រយៈពេល១ឆ្នាំកន្លងមកហើយ។
ក្រសួងព័ត៌មានបានសម្រេចជ្រើសរើសសមាសភាពគណៈកម្មាការចំនួន៧ នាក់ មកពីស្ថាបន័សារព័ត៌មានផ្សេងៗគ្នា ដើម្បីចងក្រងរៀបចំកម្មវិធីនេះឱ្យមានដំណើរការទៅមុខ តាមដំណាក់កាលនីមួយៗ។
មិនតែប៉ុណ្ណោះគណៈកម្មាការទាំង៧រូប មានតួនាទីក្នុងការមូលមតិឯកភាពគ្នាដើម្បីស្រាវជ្រាវរក បេក្ខជន ដែលជាអ្នកសារព័ត៌មានសំខាន់ៗ ប្រកបដោយស្នាដៃ ប្រចាំទសវត្សរ៍ ១៩៧០ ១៩៨០ ១៩៩០ ឆ្នាំ២០០០ និងឆ្នាំ២០១០ ដើម្បីលើកទឹកចិត្ត និង ប្រគល់ពានរង្វាន់ផងដែរ។ លើសពីនេះទៅទៀតគណៈកម្មការទាំង៧រូបក៏មានតួនាទីពិភាក្សាស្វែងរកមតិស្ថាបនាស្តីអំពីកម្មវិធីពានរង្វាន់នេះ ជាពិសេសចូលរួមផ្សព្វផ្សាយអំពីកម្មវិធីឱ្យកាន់តែល្បីខ្ចរខ្ចាយ ដល់សាធារណជន និងក្រុមអ្នកសារព័ត៌មាន។
មិនតែប៉ុណ្ណោះគណៈកម្មាការទាំង៧រូប មានតួនាទីក្នុងការមូលមតិឯកភាពគ្នាដើម្បីស្រាវជ្រាវរក បេក្ខជន ដែលជាអ្នកសារព័ត៌មានសំខាន់ៗ ប្រកបដោយស្នាដៃ ប្រចាំទសវត្សរ៍ ១៩៧០ ១៩៨០ ១៩៩០ ឆ្នាំ២០០០ និងឆ្នាំ២០១០ ដើម្បីលើកទឹកចិត្ត និង ប្រគល់ពានរង្វាន់ផងដែរ។ លើសពីនេះទៅទៀតគណៈកម្មការទាំង៧រូបក៏មានតួនាទីពិភាក្សាស្វែងរកមតិស្ថាបនាស្តីអំពីកម្មវិធីពានរង្វាន់នេះ ជាពិសេសចូលរួមផ្សព្វផ្សាយអំពីកម្មវិធីឱ្យកាន់តែល្បីខ្ចរខ្ចាយ ដល់សាធារណជន និងក្រុមអ្នកសារព័ត៌មាន។
អំពីគណៈកម្មការរៀបចំ និងដៃគូឧបត្ថម្ភ
គណៈកម្មការវាយតម្លៃស្តីពី “ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧០ រហូលដល់ឆ្នាំ២០១០” ត្រូវបានជ្រើសតាំងដោយ ក្រសួងព័ត៌មាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២។ គណៈកម្មការ និងកំណត់បញ្ជីឈ្មោះបេក្ខភាពសម្រាប់វាយតម្លៃ ក៏ដូចជាគោលការណ៍ លក្ខខណ្ឌ និងផ្តល់ពិន្ទុសម្រាប់ជ្រើសរើសជ័យលាភីផ្អែកលើគុណវុឌ្ឍិការងារ ការបណ្តុះបណ្តាល និងបំពេញការងារកន្លងមក។
ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល” ផ្តួចផ្តើមដោយក្រសួងព័ត៌មាន ក្រោមក្រោមកិច្ចសហការរៀបចំដោយសារព័ត៌មានត្នោត (TNAOT APP) ជាមួយសារព័ត៌មានអេឡិចត្រូនិចថ្មីៗ និងឧបត្ថម្ភធំដោយក្រុមហ៊ុន ស៊ីងហួយ ឌីវេឡុបម៉ិន (ខេមឌា) ដែលមានបទពិសោធន៍សម្បូរបែបក្នុងការអភិវឌ្ឍអចលនទ្រព្យធំៗនៅប្រទេសកម្ពុជា ដូចជា STAR BAY នៅក្រុងព្រះសីហនុ STAR CITY នៅក្បែរអាកាសយានដ្ឋានភ្នំពេញ និង TK-STAR នៅក្នុងតំបន់ទួលគោក ហើយក៏បានចូលរួមសហការឧបត្ថម្ភដោយមូលនិធីព្រីនស៍ ដែលជាមូលនិធិសប្បុរសធម៌ឈានមុខគេនៅកម្ពុជា ដែលបានបង្កើតឡើងក្នុងគោលដៅលើកកម្ពស់សុខមាលភាពនិងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ លើសពីនេះ ក៏មានការចូលរួមចំនែកក្នុងការឧបត្ថម្ភកម្មវិធីនេះអោយដំណើរការឡើងដោយក្រុមហ៊ុន GoodToGo ដឹកជញ្ជូនអាហារOnline, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Titan Stone, ហើយនឹងក្រុមហ៊ុនមូលបត្រ ខេមបូឌា ស៊ីឃ្យូរីធី ផងដែរ។