កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី ៧ គ្រោងនឹងប្រារព្ធធ្វើឡើង ខណៈដែលទីផ្សារអចលនទ្រព្យក្នុងស្រុកកាន់តែមានភាពរឹងប៉ឹងឡើង

កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី ៧ គ្រោងនឹងប្រារព្ធធ្វើឡើង ខណៈដែលទីផ្សារអចលនទ្រព្យក្នុងស្រុកកាន់តែមានភាពរឹងប៉ឹងឡើង

• ក្រុមអ្នកវិភាគជំនាញបានលើកឡើងថា អតិថិជនក្នុងស្រុកបាននឹងកំពុងជំរុញឱ្យមានសន្ទុះទីផ្សារអចលនទ្រព្យនៅកម្ពុជា ដើម្បីសម្របទៅតាមការពេញនិយម និងតម្រូវការក្នុងស្រុក

• ពិធីពិសារភោជនាហារពេលល្ងាចសម្រាប់ជ័យលាភីពានរង្វាន់ឆ្នើមបំផុត គ្រោងនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២២ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដោយមានផ្សាយផ្ទាល់តាមប្រព័ន្ធ AsiaPropertyAwards.com និង បណ្តាញជាដៃគូផ្សេងៗទៀត

• ការបើកទទួលការចុះឈ្មោះ និងទទួលឈ្មោះក្រុមហ៊ុនអចលនទ្រព្យចូលរួមក្នុងកម្មវិធី បើកចំហចំពោះសាធារណជនទូទៅរហូតដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២២

ភ្នំពេញ ប្រទេសកម្ពុជា - ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២

យោងតាមក្រុមអ្នកវិភាគ សន្ទុះនៃតម្រូវការក្នុងស្រុកកំពុងតែមានការងើបឡើងវិញ ដែលជាកម្លាំងចលករមួយជំរុញដល់សកម្មភាពអចលនវត្ថុនៅប្រទេសកម្ពុជា ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងខិតទៅជិតការស្តារឡើងវិញនៃសេដ្ឋកិច្ច ជាមួយនឹងអត្រានៃការចាក់វ៉ាក់សាំងមានសន្ទុះកើនឡើងយ៉ាងខ្លាំងនៅទូទាំងផ្ទៃប្រទេស។

2022 02 23 22.37.52

នេះគឺជាដំណឹងដ៏ល្អមួយ នៅពេលដែលកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru ត្រូវបានរំពឹងយ៉ាងខ្លាំងថា នឹងវិលត្រឡប់មកជាថ្មីម្តងទៀតនៅក្នុងពិធីពិសារភោជនាហារពេលល្ងាចសម្រាប់ជ័យលាភីពានរង្វាន់ឆ្នើមបំផុត ដែលគ្រោងនឹងប្រារព្ធធ្វើឡើងដោយមានការចូលរួមដោយផ្ទាល់ ប្រកបដោយសុវត្ថិភាពនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រានាថ្ងៃសុក្រទី ២៦ ខែសីហាខាងមុខនេះ ។

ក្រុមអ្នកវិភាគបានប្រាប់ទស្សនាវដ្ដីអចលនទ្រព្យ PropertyGuru (PropertyGuru Property Report) ដែលជាទស្សនាវដ្ដីផ្លូវការសម្រាប់ពានរង្វាន់នេះថា អតិថិជនក្នុងស្រុកដែលស្វែងរកការលក់រហ័ស ដើម្បីទទួលបានផលចំណេញច្រើន បានបង្វែរការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវិស័យអចលនទ្រព្យនាឆ្នាំកន្លងទៅ បន្ទាប់ពីមានការកើតឡើងនូវជំងឺរាតត្បាតសកល ។ ជាលទ្ធផល ទីផ្សារកម្ពុជាបានរក្សាកំណើនកាន់តែមានភាពប្រសើរឡើង និងប្រកបដោយនិរន្តរភាព ដោយអ្នកអភិវឌ្ឍបានទម្លាក់តម្លៃក្នុងកម្រិតមួយយ៉ាងសមរម្យ និងផ្តល់ជូននូវជម្រើសបន្ថែមតាមតម្រូវការរបស់អតិថិជន ដូចជាទៅលើការរចនាម៉ូត និងការបំពាក់គ្រឿងបរិក្ខារស្របទៅតាមការពេញនិយមបែបខ្មែរជាដើម។

អ្នកស្រី គីម គិនកេសា ប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងទីប្រឹក្សា CBRE Cambodia និងជាសមាជិកដ៏មានកិត្យានុភាពនៃគណៈកម្មការឯករាជ្យនៃពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru បានប្រាប់ទស្សនាវដ្តីថា៖ «អតិថិជនក្នុងស្រុកកំពុងក្លាយជាចំណែកដ៏ធំមួយរបស់អ្នកទិញនាពេលនេះ។ អ្វីដែលយើងកំពុងមើលឃើញ គឺថាកាលពីមុន អគារខុនដូមួយចំនួនគឺសម្រាប់តែអតិថិជនជាជនជាតិចិនប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះកំពុងតែមានការផ្លាស់ប្តូរការរចនាម៉ូត ឬលក្ខខណ្ឌនៃការប្រគល់ផ្ទះ ដើម្បីឱ្យកាន់តែមានភាពទាក់ទាញចំពោះអ្នកទិញក្នុងស្រុកថែមទៀត» ។

ដោយសារតែកត្តាសុទិដ្ឋិនិយមបែបនេះហើយ ទើបបានជំរុញឱ្យអ្នករៀបចំកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru ធ្វើការស្វែងរកអ្នកអភិវឌ្ឍ និងគម្រោងដែលល្អ និងរឹងមាំបំផុតនៅក្នុងព្រះរាជាណាចក្រ សម្រាប់វគ្គ edition ឆ្នាំ ២០២២ របស់ កម្មវិធី។

2022 02 23 22.37.45

កាលបរិច្ឆេទសំខាន់ៗសម្រាប់វគ្គ edition ឆ្នាំ ២០២២ មានដូចជា៖

ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ - បើកទទួលការចុះឈ្មោះ

ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ - បិទឈប់ទទួលការចុះឈ្មោះ

ថ្ងៃទី ២៥ ខែកក្កដា ដល់ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២ - ការចុះទស្សនកិច្ចពិនិត្យដល់កន្លែងផ្ទាល់

ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២ - ការវិនិច្ឆ័យចុងក្រោយ

ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២ - ពិធីលៀងសាយភោជន៍ និងប្រគល់ពានរង្វាន់នៅរាជធានីភ្នំពេញ

ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ – ពិធីលៀងសាយភោជន៍វគ្គផ្តាច់ព្រ័ត្រប្រចាំតំបន់នៅទីក្រុងបាងកក ប្រទេសថៃ

ការបញ្ជូនឈ្មោះក្រុមហ៊ុនពីបញ្ជីចុះឈ្មោះជាសាធារណៈ និងជាផ្លូវការ ពីបណ្តាក្រុមហ៊ុន និងគម្រោងដែលមានសិទ្ធិចូលរួម នឹងត្រូវបានទទួលនៅលើអាសយដ្ឋានអ៊ីម៉ែលនេះ៖ AsiaPropertyAwards.com/nominations

ពានរង្វាន់បើកទទួលយកការប្រកួត រួមមានពានរង្វាន់សម្រាប់អ្នកអភិវឌ្ឍ ការអភិវឌ្ឍ និងការឌីហ្សាញល្អបំផុត រួមជាមួយនឹងការទទួលស្គាល់ពិសេស។ នៅឆ្នាំនេះ អ្នកអភិវឌ្ឍអាចចូលរួមការប្រកួតប្រជែងក្នុងប្រភេទអភិវឌ្ឍន៍លំនៅឋានឆ្នេរសមុទ្រថ្មីៗល្អបំផុត ដោយសម្រាំងយកតែខុនដូ អាផាតមិន គេហដ្ឋាន និងវីឡាប្រណីតបំផុតនៅក្នុងតំបន់សក្តានុពលនៃក្រុងព្រះសីហនុ និងកំពតប៉ុណ្ណោះ។

កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី ៧ នឹងប្រព្រឹត្តទៅដោយអនុលោមតាមវិធានការសុវត្ថិភាព រួមមានការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង ការស្កែន QR ការពិនិត្យកម្តៅ ការអនុវត្តអនាម័យដៃ ការរក្សាគម្លាតសុវត្ថិភាព និងការបាញ់សម្លាប់មេរោគជាប្រចាំ។ ព្រឹត្តិការណ៍នេះនឹងត្រូវផ្សាយបន្តផ្ទាល់ក្នុងពេលដំណាលគ្នានៅលើ AsiaPropertyAwards.com/tv-podcast និងបណ្តាញផ្លូវការនៅលើបណ្តាញ Facebook, LinkedIn និង YouTube ។

ការដើរតាមគន្លងជោគជ័យចាស់

ម្ចាស់ជ័យលាភីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី ៧ នឹងមានសិទ្ធិប្រកួតប្រជែងដណ្តើមពានរង្វាន់កិត្តិយស «ជ័យលាភីឆ្នើមបំផុតប្រចាំអាស៊ី» ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីវគ្គផ្តាច់ព្រ័ត្រផ្លូវការ PropertyGuru លើកទី ១៧ ដែលនឹងរៀបចំឡើងនៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី៩ ខែធ្នូ។ បេក្ខជនជាប់វគ្គប្រកួតផ្តាច់ព្រ័ត្រនឹងដើរតាមគន្លងជោគជ័យរបស់ ក្រុមហ៊ុន Urbanland ដែលបានឈ្នះពានរង្វាន់អ្នកអភិវឌ្ឍល្អបំផុតកាលពីឆ្នាំមុននៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី ៦ និងបានតំណាងឱ្យប្រទេសកម្ពុជាក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី ១៦ ទៅលើពានង្វាន់ចំនួនបួនប្រភេទ។

កញ្ញា កឹម ស៊ីថេន នាយិកាផ្នែកលក់នៅក្រុមហ៊ុន អឺបេនលែន បានឱ្យដឹងថា៖ «យើងខ្ញុំពិតជាមានកិត្តិយសក្រៃលែងដែលបានទទួលពានរង្វាន់ដល់ទៅ ៧ សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតំបូងបង្អស់របស់ក្រុមហ៊ុនអឺបេនលែន (Urbanland) យើងខ្ញុំគឺគម្រោងបុរីចន្ទគិរី។ ទស្សនៈវិស័យរបស់យើងខ្ញុំគឺចង់ធ្វើឱ្យជីវិតរស់នៅកាន់តែប្រសើរជាងមុន ចាប់ផ្តើមពីទីកន្លែងមួយ និងសហគមន៍មួយ ហើយយើងខ្ញុំក៏ប្តេជ្ញាថានឹងចូលរួមលើកតម្កើនស្តង់ដារក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរបន្តទៅទៀត ជាពិសេសផ្តោតទៅលើ​ គុណភាព ភាពធន់ និងការរចនា ដែលមានស្តែងតាមគម្រោងនានាដែលយើងខ្ញុំបានអភិវឌ្ឍ និងរចនាកន្លងមក»។

ថ្លែងក្នុងនាមគណៈកម្មការឯករាជ្យ លោក សន សៀប (Sorn Seap) ដែលជាអនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)និងជាប្រធានកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា អញ្ជើញចូលរួមក្នុងកម្មវិធីពិភាក្សាតុមូលសារព័ត៌មាន ដែលដាក់សម្ពោធជាផ្លូវការនូវពានរង្វាន់វគ្គ edition ប្រចាំឆ្នាំ២០២២ នៅកម្ពុជា នាថ្ងៃទី ២៣ ខែកុម្ភៈបានចែករំលែកព័ត៌មានថ្មីៗអំពីទីផ្សារអចលនទ្រព្យក្នុងស្រុក ក៏ដូចជា កាលបរិច្ឆេទនៃការចូលរួមក្នុងកម្មវិធីពានរង្វាន់នេះពីសារធារណជន និងប្រភេទនៃពានរង្វាន់។

លោក Paul Ashburn ដែលជាប្រធានត្រួតពិនិត្យផ្លូវការផ្នែកពានរង្វាន់ ប្រចាំក្រុមហ៊ុនអចលនទ្រព្យ HLB Real Estate Group ក៏បានចូលរួមផងដែរតាមរយៈសារជាវីដេអូពីទីក្រុងបាងកក ដើម្បីបង្ហាញអំពីភាពជឿជាក់ ភាពយុត្តិធម៌ត្រឹមត្រូវ និងតម្លាភាពនៃដំណើរការវិនិច្ឆ័យរបស់គណៈកម្មការ។ លោក Jules Kay អ្នកគ្រប់គ្រងទូទៅនៃការរៀបចំកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យ PropertyGuru បានសម្តែងការគាំទ្រដល់អ្នករៀបចំកម្មវិធីតុមូល និងអំណរគុណដល់អ្នកចូលរួមផងដែរ។

2022 02 23 22.37.32

ពិធីពិសារភោជនាហារសម្រាប់ពានរង្វាន់ជ័យលាភីឆ្នើមបំផុត

បន្ទាប់ពីកិច្ចប្រជុំតុមូលជាមួយសារព័ត៌មាន ជ័យលាភី ម្ចាស់ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru ឆ្នាំ ២០២១ លើកទី ៦ បានមកជួបជុំគ្នាដោយសុវត្ថិភាពក្នុងថ្ងៃតែមួយនៅក្នុងពិធីពិសារភោជនាហារសម្រាប់ម្ចាស់ជ័យលាភីពានរង្វាន់ឆ្នើមបំផុត ដែលបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាដ៏ល្បីល្បាញដែលស្ថិតនៅក្នុងសង្កាត់រាជធានីដ៏ចំណាស់មួយ។

នៅក្នុងវគ្គ edition នៃពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru កាលពីឆ្នាំមុន ពិធីពិសារភោជនាហារនៃពិធីប្រគល់ពានរង្វាន់ត្រូវបានប្រារព្ធធ្វើឡើងតាមប្រព័ន្ធអនឡាញ ដែលបានចាក់ផ្សាយនៅលើប្រព័ន្ធ AsiaPropertyAwards.com និងវេទិកាឌីជីថលជាច្រើន ជាមួយនឹងការចាក់ផ្សាយព្រឹត្តិការណ៍សំខាន់ៗនៅលើបណ្តាញ History Channel ។ អ្នកអភិវឌ្ឍ និងគម្រោងដែលរឹងមាំ និងល្អបំផុតប្រចាំប្រទេស បានទទួលងារដ៏មានកិត្យានុភាពលើពានរង្វាន់ចំនួន ១៩ ប្រភេទ រួមទាំងពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំផងដែរ។ ពានរង្វាន់នោះត្រូវបានប្រគល់ជូនលោកស្រី ច័ន្ទ ខេធើរីន ដែលជានាយិកាក្រុមហ៊ុន Goldfame Group និងជាស្ថាបនិក និងនាយិកាប្រតិបត្តិ Urban Village & Factory Phnom Penh ជាស្ត្រីដំបូងគេបង្អស់ដែលបានទទួលងារនេះ។

នៅឆ្នាំ ២០២១ កម្មវិធីពិសារភោជនាហារប្រគល់ពានរង្វាន់អចលនទ្រព្យអាស៊ី PropertyGuru ត្រូវបានប្រារព្ធធ្វើឡើងជាបន្តបន្ទាប់តាមប្រព័ន្ធអនឡាញ រាប់បញ្ចូលទាំងពានរង្វាន់នៅក្នុងប្រទេសកម្ពុជាកាលពីខែវិច្ឆិកាក្នុងឆ្នាំកន្លងទៅ ដែលមានចំនួនអ្នកចូលទស្សនា រួមទាំងអ្នកវិនិយោគអចលនទ្រព្យផងដែរ ជាង ៤៣៧,០០០ដង ក្នុងរយៈពេលត្រឹមតែ ២ ខែ នៅទូទាំងពិភពលោក។

រៀបចំដោយក្រុមហ៊ុន PropertyGuru Group ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី ៧ ឆ្នាំ ២០២២ មានការឧបត្ថម្ភគាំទ្រពីម៉ាកល្បីៗក្នុងវិស័យឧស្សាហកម្មនេះ រួមទាំងទស្សនាវដ្តីអចលនទ្រព្យផ្លូវការ PropertyGuru Property Report ដៃគូផ្លូវការ ទីភ្នាក់ងារ Two Way PR និងប្រធានត្រួតពិនិត្យផ្លូវការ HLB ។

សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើអ៊ីម៉ែលមកកាន់អាសយដ្ឋាន៖ [email protected] ឬចូលទៅកាន់គេហទំព័រផ្លូវការ៖ AsiaPropertyAwards.com៕