ធ្លាប់ឮពីការអញ្ជើញមកដល់របស់តារាល្បីឈ្មោះពិសេសនៅក្នុងតំបន់ដែរឬទេ? ស្រាបៀរ Heineken® បានណែនាំតារាល្បីឈ្មោះពិសេស ដែលត្រូវបានគ្រប់គ្នាស្គាល់ថាជា Heineken® BOT ដើម្បីផ្តល់នូវបទពិសោធន៍ប្លែក និងភាពច្នៃប្រឌិតសម្រាប់អតិថិជនរបស់ខ្លួន។ Heineken® BOT គឺជាកូនមនុស្សយន្ដ ធុងទឹកកកស្វ័យប្រវត្តិកម្មដំបូងគេបង្អស់ ដែលនឹងដឹកជញ្ជូនស្រាបៀរ Heineken® ដ៏ត្រជាក់ជូនអតិថិជនជុំវិញទីក្រុងភ្នំពេញ ។
ខាងក្រោមនេះគឺជាចំណុច ៥ យ៉ាង ដែលគួរឲ្យចាប់អារម្មណ៍អំពី Heineken® BOT៖
១. Heineken® BOT ជាកូនមនុស្សយន្ដដែលមានសមត្ថភាពដឹកជញ្ជូន Heineken® និងទឹកកកស្វ័យប្រវត្តិកម្មដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា មកពីសហរដ្ឋអាមេរិក និងត្រូវបានបំពាក់ជាមួយនឹងបច្ចេកវិទ្យា (AI) ដ៏ទំនើប។
២. ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា AI, Heineken® BOT អាចប្រើឧបករណ៍ចាប់សញ្ញារបស់វាដើម្បីដើរតាមអ្នក ។ ដូច្នេះអ្នកនឹងមាន Heineken® ដ៏ត្រជាក់របស់អ្នកនៅក្បែរអ្នកជានិច្ច!។
៣. ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ Heineken® BOT មានភាពមមាញឹកក្នុងជំនួបពីសំណាក់តារាល្បីៗនៅកម្ពុជាក្នុងនោះរួមមាន លោក Un Sethea, លោក KAI, កញ្ញា Dalina, កញ្ញា Jane & លោក Sou Yaty។ ហើយ Heineken® BOT ក៏ទន្ទឹងរងចាំជួបនូវវត្តមានរបស់អ្នកទាំងអស់គ្នាផងដែរ!។
៤. Heineken® BOT បាននឹងកំពុងផ្តល់ជូននូវស្រាបៀរ Heineken® ដ៏ត្រជាក់ទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅតាម ផ្សារទំនើប បារ និងភោជនីយដ្ឋាននានាក្នុងទីក្រុងភ្នំពេញ។
៥. នាពេលឆាប់ៗនេះ Heineken® BOT នឹងបន្តផ្តល់ភាពសប្បាយរីករាយពេញនឹងបន្តធ្វើឲ្យអ្នកភ្ញាក់ផ្អើលជាមួយនឹងបច្ចេកវិទ្យា AI ពិសេសរបស់ខ្លួន ក៏ដូចជារូបរាងដ៏គួរឱ្យស្រលាញ់។ ទន្ទឹមនឹងការផ្តល់ជូនស្រាបៀរ Heineken® ក៏មានបន្ថែមនូវ កាដូរដ៏ស្រស់ស្អាតផ្សេងៗទៀតដែលបានភ្ជាប់ជាមួយការធ្វើដំណើររបស់ Heineken® BOT ក្នុងទីក្រុងភ្នំពេញ។
សូមរីករាយទស្សនាវីដេអូខាងក្រោម ដើម្បីស្វែងយល់បន្ថែមពីលក្ខណពិសេសរបស់ Heineken® BOT៖
1. Un Sethea :
2. Dalina ៖
3. Jane ៖
4. Sou Yaty ៖
សូមតាមដានបណ្ដាញសង្គមរបស់ស្រាបៀរ Heineken® ដូចខាងក្រោម៖
Facebook: https://www.facebook.com/heineken
Instagram: https://www.instagram.com/heineken_kh/