មិត្តៗនារីគ្រប់គ្នាគួរតែអនុវត្តនូវជំហ៊ានងាយទាំង ៦ ដូចខាងក្រោមនេះឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានសក់ស្រស់ស្អាត លូតលាស់បានលឿន និងមានសុខភាពរឹងមាំផងដែរ៖
១.គ្រាន់តែបន្ថែមអំបិលចូលក្នុងសាប៊ូកក់សក់
ការបន្ថែមអំបិលបន្តិចទៅក្នុងសាប៊ូកក់សក់ជាវិធីសាមញ្ញ និងមានតំលៃថោកបំផុត ដែលធ្វើឲ្យសក់ដុះវែងលឿន និងមិនមានជាតិខាញ់។ អំបិល Epsom គឺសម្បូរទៅដោយម៉ាញេស្យូម ដែលមានសមត្ថភាពខ្ពស់ជួយពង្រឹងសក់ឲ្យរឹងមាំ ជាពិសេសតំបន់នៃស្បែកដែលមានឫសសក់ច្រើនអាចស្រូបយកម៉ាញេស្យូមបានប្រសើរជាងមុន។
២.ត្រូវតែពាក់មួកពេលចេញក្រៅ
ការព្រលែងសក់ឲ្យត្រូវកម្តៅថ្ងៃច្រើនពេកក៏អាចបំផ្លាញស្បែកក្បាល និងសក់ដែរ ព្រោះការត្រូវវពន្លឺថ្ងៃច្រើនពេកបង្កឲ្យប៉ះពាល់ដល់រចនាសម្ព័ន្ធសក់ និងធ្វើឱ្យប្រូតេអ៊ីនចុះខ្សោយដោយងាយ។ ហេតុដូចនេះ ដើម្បីកុំឲ្យសក់ប៉ះពាល់នឹងពន្លឺព្រះអាទិត្យដែលបង្កគ្រោះថ្នាក់ អ្នកគួរតែពាក់មួកឲ្យបានត្រឹមត្រូវរាល់ពេលចេញក្រៅ។
៣.ត្រូវតែទុកសក់ឲ្យស្ងួតដោយខ្លួនឯងបន្ទាប់កក់រួច
ម៉ាស៊ីនសម្ងួតសក់អាចជួយឱ្យអ្នកមានសក់ភ្លឺ រលោងស្អាតមែន ប៉ុន្តែប្រសិនបើអ្នកប្រើច្រើនពេកក៏អាចធ្វើឱ្យសក់ងាយនឹងបែកចុងផងដែរ។ មូលហេតុ ដោយសារតែម៉ាស៊ីនសម្ងួតផ្លុំកំដៅប្រមូលផ្តុំខ្លាំងដោយផ្ទាល់ទៅលើសក់ ទើបបណ្តាលឱ្យ curls បាត់បង់សំណើមច្រើន។ ទន្ទឹមនឹងនេះ អ្នកគួរតែប្រើប្រេងបំប៉ន និងថែរក្សា ជាមួយនឹងសារធាតុការពារសំខាន់ៗដូចជា ប្រេងសំណើមដែលអាចការពារកាំរស្មីយូវី។
៤.ត្រូវតែផ្លាស់ប្តូរស្រោមខ្នើយ
ការផ្លាស់ប្តូរស្រោមខ្នើយកប្បាសសម្រាប់ស្រោមខ្នើយសូត្រ ក៏អាចជួយកែលម្អគុណភាពសក់ទាំងមូល និងជួយឱ្យសក់ដុះលឿនផងដែរ។ ខ្នើយដែលធ្វើដោយសរសៃកប្បាសអាចបង្កើតឲ្យមានការកកិត រហូតធ្វើឱ្យសក់មានស្ថានភាពចុះខ្សោយ និងបាត់បង់សំណើមធម្មជាតិរបស់វា។
៥.សាកល្បងវិធីសាស្ត្រដាក់សក់បញ្ច្រាស
ការប្រើវិធីនេះ អមនឹងការម៉ាស្សាស្បែកក្បាលជាមួយនឹងប្រេងសំខាន់ៗ អាចជួយឱ្យអ្នកទទួលបានសក់វែងលឿនរហ័ស និងសក់ដែលមានសុខភាពល្អរឹងមាំទៀតផង។
៦.ត្រូវតែសិតសក់មុនពេលចូលគេង
ការសិតសក់មុនពេលចូលគេងពិតជាមានអត្ថប្រយោជន៍ចំពោះសុខភាពសក់ណាស់ ព្រោះការសិតសក់អនុញ្ញាតឱ្យអ្នកចែកចាយប្រេងពីស្បែកក្បាលទៅសក់និងរក្សាឱ្យមានសំណើមជានិច្ច។
គួរបញ្ជាក់ផងដែរថា ដើម្បីទទួលបានសក់ដែលមានសុខភាពល្អ សូមកុំកក់សក់ច្រើនពេក ដោយសារបន្ទាប់ពីការលាងសម្អាតម្តងៗ ស្បែកក្បាលត្រូវការពេល ៤៨-៥៤ ម៉ោង ដើម្បីស្តារឡើងវិញ។
ម្យ៉ាងទៀត ការទទួលទានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដូចជា វីតាមីន B2 ដែលមាននៅក្នុងទឹកដោះគោ សាច់ ថ្លើម នំបុ័ង ក៏បានជួយឱ្យសក់មានសុខភាពល្អដែរ ហើយវីតាមីន B5 ដែលមាននៅក្នុងសាច់មាន់ ផ្លែក្រូច ស៊ុតលឿង ក៏មានប្រសិទ្ធភាពក្នុងការចិញ្ចឹមសក់។
ប្រភព៖ បរទេស