យិនស៊ិន​មិន​ប្តូរ ជួយ​ឲ្យ​ស្រ្តី​ក្មេង​ជាង​វ័យ ស្បែក​ភ្លឺ​រលោង ប្រសិន​លូក​យ៉ាអួរ នៅ​ពេល​មាស ៣ នេះ

ទឹកដោះគោ​ជូរ ឬ​យើង​ស្គាល់​ថា យ៉ាអួរ គឺ​ជា​អាហារ​ដ៏​ល្អ​សម្រាប់​ស្រ្តី ជា​ពិសេស​ប្រសិន​អ្នក​ទម្លាប់​ទទួល​ទាន ចំ​ពេល​មាស​ទាំង ៣ ខាង​ក្រោម ដើម្បី​ទទួល​ប្រសិទ្ធភាព​ទ្វេ​ដង៖

ពេល​ព្រឹក

Photo1518921566508 1518921566508660259498

ជា​ពេលវេលា​ដែល​រាងកាយ​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ច្រើន​បំផុត ហើយ​ប្រសិន​អ្នក​ទទួល​ទាន​យ៉ាអួរ ១ ពែង​តូច​រៀងរាល់​ព្រឹក នោះ​វា​អាច​ជួយ​ឲ្យ​រាងកាយ​ស្រូប​យក​កាល់ស្យូម​បាន​យ៉ាង​ច្រើន។ តែ​យើង​មិន​ណែនាំ​ឲ្យ​ទទួល​ទាន ពេល​ពោះ​នៅ​ទទេ​នោះ​ទេ ​ព្រោះ​អាស៊ីត​ក្រពះ អាច​កម្ចាត់​បាក់តេរី​មាន​ប្រយោជន៍​ដែល​ស្ថិត​ក្នុង​យ៉ាអួរ​បាន។

ពេល​យប់

Ice_screenshot_20220122 132702

យោង​តាម​អ្នក​ជំនាញ ពី​ម៉ោង ១២ រំលង​អាធ្រាត្រ ដល់​ព្រឹក ជា​ពេល​រាងកាយ​មាន​ជាតិ​កាល់ស្យូម​ទាប​បំផុត ដូច្នេះ​ការ​បន្ថែម​យ៉ាអួរ​ទៅ​ក្នុង​របប​អាហារ​ពេល​យប់ ក៏​ជា​រឿង​ចាំ​បាច់​មួយ​ដូច​គ្នា។

លើស​ពី​នេះ ដោយសារ​វា​មាន​ផ្ទុក​អាស៊ីត​ឡាក់ទិក មាន​ឥទ្ធិពល​ជួយ​ឲ្យ​រាងកាយ​រក្សា​ជាតិ​កាល់ស្យូម​បាន​យូរ។ យើង​ណែនាំ​ឲ្យ​ទទួល​ទាន​វា ក្រោយ​ពេល​បាយ​រួច ហើយ​ក៏​ត្រូវ​ដុស​សម្អាត​ធ្មេញ​ផង​ដែរ ដើម្បី​លាង​ជម្រះ​មាត់ ជៀសវាង​ខូច​ស្រទាប់​ខាង​ក្នុង។

ទទួល​ទាន​បន្ទាប់​ពី ពេល​អាហារ​នីមួយៗ ២ ម៉ោង

Tang Can

ក្រោយ​ទទួល​ទាន​អាហារ​រួច ២ ម៉ោង មិន​ថា​បាយ​ព្រឹក បាយ​ថ្ងៃ អ្នក​ក៏​អាច​បន្ថែម​ការ​ទទួល​ទាន​យ៉ាអួរ ដោយសារ​ពេល​នេះ កម្រិត pH ក្នុង​ក្រពះ អាច​ជួយ​ស្រូប​យក​បាក់តេរី​មាន​ប្រយោជន៍​ បាន​ល្អ​បំផុត​ចេញ​ពី​យ៉ាអួរ​មក​កាន់​រាងកាយ។ បាក់តេរី​មាន​ប្រយោជន៍​ទាំង​អស់​នោះ វា​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​សម្រស់​ស្រ្តី​ក្មេង​ជាង​វ័យ មាន​តុល្យភាព​អ័រម៉ូន ហើយ​ក៏​បញ្ចៀស​នូវ​បញ្ហា​ខូច​ស្បែក​ផ្សេងៗ​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក