ទ្វារមាស និងស្បូន ជាសរីរាង្គដែលងាយរងគ្រោះខ្លាំងក្នុងខ្លួនស្ត្រី ដូច្នោះប្រសិនបើអ្នកមិនដឹងពីរបៀបថែរក្សា ឬសម្អាតទេ អាចបង្កើនហានិភ័យនៃជំងឺ និងការឆ្លងមេរោគ។ ជាពិសេសក្រោយពេលរួមភេទរួច ស្ត្រីមិនគួរប្រញាប់ធ្វើរឿង ៥ យ៉ាងខាងក្រោមនេះឡើយ៖
១.ចូលបន្ទប់ទឹកភ្លាម
ការងូតទឹកភ្លាមៗបន្ទាប់ពីរួមភេទគឺមិនល្អដូចដែលអ្នកគិតនោះទេ។ ការរួមភេទហើយ អាចធ្វើឱ្យអ្នកមានអារម្មណ៍នឿយហត់ ស្បូនមិនមានលំនឹង ហេតុដូចនេះបើអ្នកងូតទឹកភ្លាមៗអាចបណ្តាលឱ្យមានការឆ្លងជំងឺផ្តាសាយនៃស្បូន ដែលបង្កគ្រោះថ្នាក់ខ្លាំងដល់សរីរាង្គរាងកាយ។
ម្យ៉ាងទៀត ស្ត្រីគួរតែដេកពីរបីនាទីដើម្បីឱ្យរាងកាយបានធូរស្បើយ ញើសស្ងួត ទើបអាចងូតទឹកបាន។ ទោះជាយ៉ាងណាក៏ដោយ អ្នកក៏មិនគួរប្រើសាប៊ូ ផលិតផលដែលមានក្លិនក្រអូប សារធាតុគីមី ដើម្បីលាងសម្អាត ក្រោយពេលរួមភេទទេ ព្រោះវាអាចផ្លាស់ប្តូរបរិយាកាសទ្វារមាស បណ្តាលឱ្យមានការបំផ្លាញបាក់តេរីល្អ។
២.មិនត្រូវបើកម៉ាស៊ីនត្រជាក់ពេកទេ
បន្ទាប់ពីរួមភេទហើយរាងកាយបាត់បង់កម្លាំង បែកញើសច្រើនណាស់ ប្រសិនបើអ្នកបើកម៉ាស៊ីនត្រជាក់ត្រជាក់ពេក ឬកង្ហារចាំងត្រង់រាងកាយ វាងាយនឹងបង្កើនហានិភ័យនៃជំងឺផ្តាសាយ ធ្វើឱ្យស្បូន "ត្រជាក់" និងចុះខ្សោយផងដែរ។
៣.មិនត្រូវស្លៀកសំលៀកបំពាក់តឹងពេក
ក្រោយពេលរួមភេទ ទ្វារមាសរបស់ស្ត្រីប្រែជាសើម ងាយឆ្លងបាក់តេរី ដូច្នេះ បើអ្នកស្លៀកសម្លៀកបំពាក់ក្រាស់ ឬតឹងពេក វានឹងធ្វើឱ្យទ្វារមាសហប់ ងាយឆ្លងមេរោគ បង្កជាជំងឺ។
ប្រភព៖ បរទេស