ការគេងដោយមិនមានភួយមើលទៅហាក់ដូចជាមិនទំនងទាល់តែសោះ ប៉ុន្តែវាផ្តល់អត្ថប្រយោជន៍ដល់សុខភាពយ៉ាងច្រើនដែលមិននឹកស្មានដល់ដូចខាងក្រោមនេះ៖
១.ជំរុញការរំលាយអាហារក្នុងរាងកាយ
នៅក្នុងថ្ងៃក្ដៅ ការដេកក្នុងស្ថានភាពត្រជាក់នឹងជួយជំរុញដល់ការរំលាយអាហារ បង្កើនបរិមាណខ្លាញ់ "ល្អ" នៅក្នុងខ្លួន។ ក្នុងពេលជាមួយគ្នានេះ ការដេកដោយគ្មានភួយ អាចមានសមត្ថភាពជួយដុតកាឡូរីបានលឿន និងកម្ចាត់ជាតិស្ករលើសក្នុងឈាម ជួយឱ្យឈាមរត់បានល្អប្រសើរ កាត់បន្ថយការកកស្ទះសរសៃឈាមវ៉ែន និងការពារជំងឺដាច់សរសៃឈាមខួរក្បាល។
២.គុណភាពនៃការគេងរបស់អ្នកអាចប្រសើរឡើង
សីតុណ្ហភាពត្រជាក់នៅពេលយប់ជួយឱ្យអ្នកគេងលក់ស្រួល ប៉ុន្តែប្រសិនបើក្តៅពេក ក៏អាចរំខានដល់ដំណាក់កាលនៃចលនាភ្នែកលឿន ធ្វើឱ្យអ្នកភ្ញាក់ពីដំណេក អស់កម្លាំងភ្លាមៗ បើទោះបីជាមានអារម្មណ៍ថា បានគេងគ្រប់គ្រាន់ក៏ដោយ។
ជាទៅទៅ សីតុណ្ហភាពរាងកាយរបស់យើងចាប់ផ្តើមធ្លាក់ចុះប្រហែល ៦០-៩០ នាទី មុនពេលគេងលក់ ហើយបើបរិយាកាសក្តៅពេកក្នុងអំឡុងពេលនេះ រាងកាយនឹងខ្ជះខ្ជាយថាមពលបន្ថែមទៀតដើម្បីព្យាយាមកែតម្រូវ។
៣.ការពារការបាត់បង់ការចងចាំ
ការដេកដោយគ្មានភួយជួយឱ្យរាងកាយមនុស្សមានសេរីភាពច្រើន កោសិកាក្នុងរាងកាយធ្វើចរាចរបានល្អ ដែលអាចរុញឈាមទៅកាន់ខួរក្បាលបានកាន់តែចង្វាក់ ជួយឱ្យមនុស្សមានសុខភាពល្អ និងការពារការថយចុះការចងចាំ។
ប្រភព៖ បរទេស