ចែកគ្នាដឺងផង! ទាំងនេះជាទង្វើគួរ និងមិនគួរ ដែលស្រ្តីត្រូវដឹងអំឡុងពេលមករដូវ

ជាអម្មតាក្នុងអំឡុងពេលនៃការមករដូវ រាងកាយរបស់ស្ត្រីកាន់តែមានភាពរឹងមាំ និងមានភាពរសើប ស្បូនអាចមានមុខរបួសដែលលាតត្រដាងចេញមកខាងក្រៅ ដូច្នេះស្ត្រីទាំងអស់គួរតែថែរក្សារាងកាយដោយមានការប្រុងប្រយ័ត្នបំផុត។

៣​ យ៉ាង​ដែល​ស្ត្រី​គួរ​ធ្វើ​ឱ្យ​បាន​ច្រើន​ពេល​មក​រដូវ៖

ធ្វើលំហាត់ប្រាណឱ្យបានត្រឹមត្រូវ

អំឡុងពេលមករដូវ មនុស្សជាច្រើនតែងតែមានទម្លាប់មិនធ្វើហាត់ប្រាណ ព្រោះខ្លាចប៉ះពាល់ដល់សរីរាង្គបន្តពូជ បណ្ដាលឲ្យហូរឈាមរដូវច្រើន។ យ៉ាងណាក៏ដោយ ប្រសិនបើអ្នកធ្វើលំហាត់ប្រាណបែបសុភាព ជាមួយនឹងលំហាត់ប្រាណដូចជា ការដើរ រត់ ហាត់យូហ្គា ជាដើមនោះ វានឹងមិនប៉ះពាល់ដល់អ្វីទាំងអស់។

ការរស់នៅដោយសមហេតុផលនឹងជួយពង្រឹងមុខងារ និងការសម្រាកនៃសាច់ដុំអាងត្រគាក និងសាច់ដុំពោះ ដែលផ្តល់អត្ថប្រយោជន៍ដល់ការបញ្ចេញឈាមរដូវ។ លើសពីនេះ ការហាត់ប្រាណក៏ជួយគ្រប់គ្រងអារម្មណ៍រំភើបរបស់ខួរក្បាល ជួយកាត់បន្ថយការឈឺចាប់ពេលមករដូវផងដែរ។

ផ្លាស់ប្តូរសំឡីឱ្យបានញឹកញាប់

តំបន់ស្និទ្ធស្នាល ជាកន្លែងសើម និងមានខ្យល់ចេញចូលតិចតួច ទ្វារមាស បង្ហួរនោម និងរន្ធគូថក៏នៅជិតគ្នា ដូច្នេះវាងាយស្រួលក្នុងការបង្កាត់ពូជបាក់តេរីជាច្រើនប្រភេទ។ នៅក្រោមឥទិ្ធពលនៃឈាមរដូវនិងសំឡីកន្លែងតំបន់ជិតស្និទ្ធអាចបង្កើតបរិមាណបាក់តេរីយ៉ាងងាយស្រួល។

ដូច្នេះក្នុងអំឡុងពេលមករដូវ ស្ត្រីគួរតែយកចិត្តទុកដាក់សម្អាតកន្លែងឯកជន និងផ្លាស់ប្តូរសំឡីឱ្យបានទៀងទាត់រៀងរាល់ ២ ម៉ោងម្តង និងក្រោយពេលនោមម្តងៗ ជាពិសេសគួរ​ស្លៀក​សម្លៀក​បំពាក់​រលុង និង​មាន​ខ្យល់​ចេញ​ចូល។

យកចិត្តទុកដាក់ចំពោះការសម្រាក

ការ​នៅ​យប់​ជ្រៅ​ មិន​ល្អ​សម្រាប់​សុខភាព​ទេ ដោយសារអំឡុងពេលមករដូវ ការចូលគេងយឺតធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ និងធ្វើឱ្យមានរដូវមកមិនទៀងទាត់។ ដូច្នោះ ស្ត្រីគួរតែគេងមុន ២៣ ម៉ោង និងរក្សាការគេងឱ្យបានគ្រប់គ្រាន់ ៦-៨ ម៉ោងក្នុងមួយថ្ងៃ។

២ យ៉ាងដែលអ្នកមិនគួរធ្វើពេលមករដូវ៖

មិនត្រូវងូតទឹកត្រាំក្នុងអាង

ក្នុងអំឡុងពេលមករដូវ ស្ត្រីគួរតែយកចិត្តទុកដាក់លើអនាម័យនៃតំបន់ជិតស្និទ្ធ ហើយមិនត្រូវងូតទឹកត្រាំក្នុងអាងទេដោយសារតែ​អំឡុងពេល​មក​រដូវ មាត់ស្បូន​បើកចំហ បរិយាកាស​ក្នុង​ទ្វារមាស​ត្រូវបាន​ផ្លាស់ប្តូរ​ដោយឈាម​រដូវ ហេតុដូច្នោះ  ប្រសិនបើអ្នកងូតទឹកត្រាំក្នុងអាង អាចបណ្តាលឱ្យបាក់តេរីចូល និងបង្កជាការឆ្លងមេរោគ។

មិនត្រូវរួមភេទ

ក្នុងអំឡុងពេលមករដូវ ស្ត្រីមិនគួររួមភេទទេ ដោយសារការរួមភេទក្នុងអំឡុងពេលនេះអាចនាំឱ្យមានការឆ្លងមេរោគមិនចាំបាច់ ជាពិសេសអាចមានស្នាមរបួសស្រស់ៗនៅក្នុងស្រទាប់ខាងក្នុងលេចចេញ បន្ទាប់ពីប៉ះទង្គិចនៅផ្នែកខាងក្រោមពោះរហូតបណ្តាលឱ្យមានបញ្ហាដូចជា ការកើនឡើងបរិមាណឈាមពេលមករដូវ និងការឈឺពោះ។

ប្រភព៖ បរទេស