រោគសញ្ញា ៥ យ៉ាងលេចឡើងភ្លាមៗអំឡុង​ពេល​ដើរ ​បញ្ជាក់ថា អ្នកកំពុងប្រឈមជំងឺហើយ

ប្រសិនបើអ្នករកឃើញថា អំឡុងពេលដើរ ឬ ហាត់ប្រាណ មានសញ្ញាមិនប្រក្រតីមួយចំនួនដូចខាងក្រោមនេះ បញ្ជាក់ថា សុខភាពរបស់អ្នកកំពុងមានបញ្ហាហើយ គួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ដើម្បីទទួលបានការព្យាបាល៖

១.មាន​អារម្មណ៍​ឈឺ​ពោះ​

ជាធម្មតា អ្នកដែលមានជំងឺក្រពះពោះវៀនមួយចំនួន នឹងមានអាការឈឺពោះ និងហើមពោះភ្លាមៗ ខណៈពេលដែលអ្នកមានចលនាពេលដើរ។ ផ្ទុយទៅវិញ ប្រសិនបើអំឡុងពេលដើរ ឬហាត់ប្រាណ អ្នកមិនមានអារម្មណ៍ឈឺពោះ នោះមានន័យថា រាងកាយរបស់អ្នកមានសុខភាពល្អទាំងស្រុង សុខភាពល្អពិតជាគួរឲ្យសរសើរ។

២.មានអារម្មណ៍ឈឺចាប់ក្នុងសន្លាក់

ថ្វីត្បិតតែការដើរគឺជាការធ្វើលំហាត់ប្រាណបែបសុភាព ប៉ុន្តែវាក៏ទាមទារឱ្យមានការសម្របសម្រួលសន្លាក់នៃរាងកាយទាំងមូលផងដែរ។ ជាពិសេសសន្លាក់ជង្គង់ និងឆ្អឹងខ្នង ប្រសិនបើអ្នកមានអារម្មណ៍ថា ឈឺសន្លាក់នៅពេលដើរ ត្រូវតែប្រយ័ត្ន ព្រោះអ្នកអាចកើតមានជំងឺសន្លាក់ហើយ។

៣.មានអារម្មណ៍វិលមុខ

ប្រសិនបើអ្នកឧស្សាហ៍វិលមុខ និងឈឺក្បាលនៅពេលដើរ អាចសន្មត់ថា សរសៃឈាមរបស់អ្នកកំពុងមានបញ្ហាហើយ ជាឧទាហរណ៍, អ្នកដែលមានជាតិខ្លាញ់ក្នុងឈាម ឬលើសសម្ពាធឈាម នឹងមានរោគសញ្ញាវិលមុខ និងឈឺក្បាលនៅពេលដើរ ព្រោះវាប៉ះពាល់ដល់ការផ្គត់ផ្គង់ឈាមទៅកាន់ខួរក្បាល។

ជាពិសេស ការឈឺក្បាល និងវិលមុខ អាចជាសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារសរសៃឈាមស្ទះខ្លាំង។ បន្ថែមពីលើការឈឺក្បាល និងវិលមុខ ប្រសិនបើអ្នកមានរោគសញ្ញាដូចជាស្ពឹកអវយវៈ អ្នកត្រូវប្រុងប្រយ័ត្ន និងស្វែងរកការយកចិត្តទុកដាក់ពីគ្រូពេទ្យភ្លាមៗ ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរ។

៤.មាន​អារម្មណ៍​​តឹង​ទ្រូង និង​ញ័រ​បេះដូង​

នៅពេលដើរលឿន អ្នកនឹងមានអារម្មណ៍ថាតឹងទ្រូង ដោយសារតែខ្វះឈាម និងអុកស៊ីសែនផ្គត់ផ្គង់ដល់បេះដូងទាន់ពេលវេលា។ មួយវិញទៀត ប្រសិនបើអ្នកមានរោគសញ្ញា ដូចជា ដកដង្ហើម តឹងទ្រូង ឈឺទ្រូង និងញ័របេះដូង ក៏អាចជាសញ្ញានៃជំងឺសរសៃឈាមបេះដូង។

៥.មាន​អារម្មណ៍​នឿយហត់ និង​ដកដង្ហើម​ខ្លី​

អំឡុងពេលដើរ បើអ្នកមានអារម្មណ៍ថា ដកដង្ហើមស្រួល នោះមានន័យថា សួតរបស់អ្នកដំណើរការល្អណាស់ ប៉ុន្តែប្រសិនបើអ្នកពិបាកដកដង្ហើមពេលដើរ នោះមានន័យថា សួតរបស់អ្នកមានបញ្ហា។

ដូចជា ការជក់បារីជាទៀងទាត់ ការរស់នៅក្នុងបរិយាកាសបំពុល ក៏បានកាត់បន្ថយមុខងារសួតដែរ។ ដូច្នោះ អ្នកគួរតែឈប់ជក់បារី ផឹកទឹកឲ្យបានច្រើន ញ៉ាំអាហារដែលផ្តល់សុខភាពសួតឲ្យបានច្រើនដូចជា ខ្ញី ផ្កាខាត់ណា ខ្ទឹមស និងហាត់ប្រាណ។

ប្រភព៖ បរទេស