អាហារ ៣ ក្រុម ដែលគ្រប់គ្នាតែងគិតថាល្អ តាមពិតបំផ្លាញសមត្ថភាពក្រពះធ្ងន់ធ្ងរណាស់!

មនុស្សភាគច្រើនដែលមានជំងឺក្រពះ តែងតែត្រូវបានណែនាំអោយញ៉ាំអាហារមួយចំនួនដូចខាងក្រោម ព្រោះអាចជាការល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណាក៏ដោយ ​ការ​ពិត​នៃអាហារទាំងនេះ ក៏មិនប្រាកដថាល្អ​ដូចអ្វី​ដែល​អ្នកបានគិតនោះទេ​។

១.បបរស ស៊ុប គុយទាវចម្រុះ

ដោយសារមនុស្សភាគច្រើឧស្សាហ៍មានជំងឺក្រពះ សមត្ថភាពរំលាយអាហារបានកាត់បន្ថយ ទើបត្រូវជ្រើសរើសអាហារណាដែលទន់ងាយរំលាយ។ ជាឧទាហរណ៍, ពួកគេចូលចិត្តចម្អិនបបរ ចម្អិនស៊ុបរហូតដល់ទន់មុនពេលញ៉ាំ។

នៅពេលញ៉ាំអាហារទន់ៗ មនុស្សជាច្រើនតែងតែមិនទំពារ ដូច្នេះ ការរំលាយអាហារដំបូងដោយ salivary amylase ត្រូវបានរំលង។ លើសពីនេះ អាហារទាំងអស់នេះមានជាតិទឹកខ្ពស់ ធ្វើឲ្យងាយស្រួលទទួលទានច្រើនពេក ជាហេតុបង្កើនបន្ទុកលើក្រពះធ្ងន់ធ្ងរ បើ​ញ៉ាំ​យូរៗ​ទៅ ក្រពះ​នឹង​លែង​មាន​សមត្ថភាព​រំលាយ ​គ្មាន​ប្រយោជន៍​។

២.នំឃុកគីសូដា

នៅពេលដែលអាស៊ីតក្រពះត្រូវបានបញ្ចេញច្រើនពេក នោះក្រពះនឹងមិនស្រួល ច្រាលអាស៊ីត ក្រហាយ ងាយបង្កជាដំបៅក្រពះបានភ្លាមៗ។ ក្នុងករណីនេះ មនុស្សជាច្រើនមានទំនោរទទួលទានអាហារដែលមានជាតិអាល់កាឡាំង ដើម្បីបន្សាបអាស៊ីតក្រពះដូចជា ជ្រើសរើសគ្រឿងផ្សំសំខាន់នៅក្នុងនំឃុកគីសូដា។

យ៉ាងណាមិញ ការទទួលទាននំឃុកគីសូដាពិតប្រាកដគ្រាន់តែប្រសើរឡើងបន្តិចប៉ុណ្ណោះ ហើយចំពោះអ្នកដែលមាន​ជាតិ​អាស៊ីត​ក្រពះ​ច្រើន វាក៏​មិន​អាច​មាន​ឥទ្ធិពល​អព្យាក្រឹត​ឡើយ ទោះ​ខំញ៉ាំ​ច្រើន​ប៉ុណ្ណា​ក៏​មិន​គ្រប់គ្រាន់​ដែរ។ ដូច្នោះ ប្រសិនបើអ្នកចង់មានប្រសិទ្ធភាព ត្រូវតែញ៉ាំឲ្យបានច្រើន ប៉ុន្តែក៏ត្រូវទទួលស្គាល់ផលពេលក្រោយព្រោះរាងកាយអាចនឹងផ្ទុកកាឡូរី ខ្លាញ់ច្រើន។

៣.បន្លែ និងផ្លែឈើ

មនុស្សភាគច្រើនដែលមានជំងឺក្រពះតែងតែដឹងពីសារៈសំខាន់នៃរបបអាហារស្រាល ហើយចាប់ផ្តើមយកចិត្តទុកដាក់ក្នុងការញ៉ាំអាហារដែលមានសុខភាពល្អ ជាពិសេសបន្លែ និងផ្លែឈើដែលមានតម្លៃអាហារូបត្ថម្ភខ្ពស់ ហើយនៅឱ្យឆ្ងាយពីសាច់ដែលមានជាតិខ្លាញ់ខ្ពស់។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកញ៉ាំតែបន្លែ និងផ្លែឈើ ហើយរំលងសាច់ វាក៏អាចជាកំហុសធំដែរ។ ទោះបីជាបន្លែ និងផ្លែឈើមានសារធាតុចិញ្ចឹមច្រើនក៏ដោយ រាងកាយនៅតែត្រូវការផ្ទុកជាតិខ្លាញ់ ប្រូតេអ៊ីនសត្វ និងធាតុដានមួយចំនួនពីសាច់ផងដែរ។ ប្រសិនបើអាហាររូបត្ថម្ភមិនមានតុល្យភាពទេ នោះវានឹងមិនមានអត្ថប្រយោជន៍សម្រាប់ការជួសជុលស្រទាប់ក្រពះបានឡើយ។

ប្រភព៖ បរទេស