ទាំងនេះគឺជារោគសញ្ញាទូទៅនៃជំងឺក្រពេញទីរ៉ូអ៊ីត ប្រសិនបើអ្នករកឃើញថា រាងកាយរបស់អ្នកមានរោគសញ្ញាមិនប្រក្រតីណាមួយខាងក្រោមនេះ អ្នកគួរតែទៅជួបគ្រូពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
មានដុំនៅលើកញ្ចឹងក
នៅដំណាក់កាលដំបូងនៃជំងឺក្រពេញទីរ៉ូអ៊ីត មនុស្សភាគច្រើននឹងមិនអាចមើលឃើញរោគសញ្ញាច្បាស់លាស់នោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកជំងឺជាក៏អាចនឹងមានដុំពកក្រពេញទីរ៉ូអ៊ីតនៅលើកដែរ។ យ៉ាងណាមិញ ក្នុងកាលៈទេសៈធម្មតា ដុំពកទាំងនេះអាចមានលក្ខណៈរឹង ហើយមិនអាចផ្លាស់ទីបានទេ។
ពិបាកលេប
ដុំពកនៃក្រពេញទីរ៉ូអ៊ីតអាចលូតលាស់ និងសង្កត់លើបំពង់អាហារ ដែលធ្វើឲ្យអ្នកមានអារម្មណ៍ពិបាកលេបអាហារណាស់ ហើយនេះក៏ជាសញ្ញាមួយដែលមនុស្សភាគច្រើនតែងតែមើលរំលង។ ក្នុងករណីខ្លះពួកគេគ្រាន់តែចង់សម្រាកបន្តិច ដោយសារតែឈឺបំពង់ក និងមិនស្រួលប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជំងឺក្រពេញទីរ៉ូអ៊ីត ក៏អាចបណ្តាលឲ្យមានរោគសញ្ញាបែបនេះដែរ។
ប្រសិនបើអ្នករកឃើញថា ខ្លួនអ្នកមានការលំបាកក្នុងការលេបក្នុងរយៈពេលជាក់លាក់ណាមួយ ឬសូម្បីតែមានបញ្ហាក្នុងការផឹកទឹក អ្នកគួរតែស្វែងរកការព្យាបាលភ្លាមៗ។
ក្អកក្នុងរយៈពេលយូរ
ការក្អកជាការឆ្លើយតបធម្មតារបស់រាងកាយ ដូច្នេះមនុស្សជាច្រើនតែងតែមិនបានខ្វល់ពីជំងឺអ្វីមួយនោះទេ បើទោះបីជាពួកគេក្អកយូរក៏ដោយក៏មិនបានកត់សម្គាល់ដែរ។ ប៉ុន្តែក្នុងករណីមួយទៀត ប្រសិនបើអ្នកមានអាការក្អកជាប់ក្នុងរយៈពេលយូរ អមដោយគ្រុនក្តៅ រលាក និងស្លេស នោះអ្នកមិនគួរស្ទាក់ស្ទើរ ហើយទៅជួបគ្រូពេទ្យជាបន្ទាន់។
សំឡេងស្អក
ជាធម្មតា មនុស្សអាចមានសម្លេងស្អកនៅពេលដែលមានអាការឈឺបំពង់ក។ ភាពស្អក ការផ្លាស់ប្តូរសម្លេង ក៏ជាសញ្ញាប្រកាសអាសន្ននៃក្រពេញទីរ៉ូអ៊ីតក្នុងដំណាក់កាលនេះ ដោយសារដុំសាច់សាហាវរីករាលដាលនៅខាងក្រៅក្រពេញទីរ៉ូអ៊ីត ធ្វើឱ្យខូចសរសៃប្រសាទ laryngeal ដោយហេតុនេះប៉ះពាល់ដល់ប្រអប់សំឡេង។ ប្រសិនបើអ្នកជួបប្រទះបញ្ហាស្អក ពិបាកក្នុងការនិយាយទំនាក់ទំនងគ្នា សូមទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីរកមូលហេតុ និងទទួលការព្យាបាលសមស្រប។
ស្បែកខ្មៅនៅជុំវិញក
ការស្រាវជ្រាវបង្ហាញថា ស្បែកខ្មៅងងឹតនៅជុំវិញក ច្រើនតែកើតឡើងដោយសារអរម៉ូនកើនឡើងនៅពេលដែលក្រពេញទីរ៉ូអ៊ីតសកម្ម។ ដូច្នោះរោគសញ្ញាទូទៅមួយនៃជំងឺក្រពេញទីរ៉ូអ៊ីត ដែលអ្នកមិនអាចព្រងើយកន្តើយបាននោះគឺថា ស្បែកនៅជុំវិញករបស់អ្នកគឺងងឹតជាងតំបន់ផ្សេងទៀតនៃរាងកាយផងដែរ។
ប្រភព៖ បរទេស