ស្រ្តីក្រោយអាយុ ៣០ ឆ្នាំ បើមានផ្នែកទាំង ៥ ច្បាស់ណាស់នឹងមានសុខភាពល្អ អាយុវែង

ប្រសិនអ្នកជាមនុស្សស្រី ដែលស្ថិតនៅអាយុ ៣០ ឆ្នាំ ឬចូលល្បាក់ជាង ៤០ ឆ្នាំអីហើយ តែនៅមានផ្នែកទាំង ៥ ខាងក្រោម ដូចបង្ហាញ នោះគឺរាប់បានជាមនុស្សដែលនឹងមានអាយុវែង ហើយមិនងាយចេះឈឺថ្កាត់អ្វីឡើយ៖

៥) មុខធំ

Dau Dua 0

ជាមួយមនុស្សដែលមានមុខធំ សម្រាប់ស្រ្តី បើតាមការពន្យល់របស់អ្នកជំនាញ ពេលពួកគេមករដូវ ក៏មានឈាមមកច្រើនដែរ ដូច្នេះបើមិនបានប៉ះប៉ូវនូវរបបអាហារឲ្យគ្រប់គ្រាន់ត្រលប់មកវិញ នោះអាចជាបញ្ហា។

តែយ៉ាងណាស្រ្តីចូលល្បាក់អាយុ ៣០ ឆ្នាំឡើងទៅ បើទម្រង់មុខនៅពេញ ស្បែកនៅរលោង ពណ៌មុខស៊ីជម្ពូដដែល នោះជាទូទៅរមែងមានអាយុវែងជាងមនុស្សដែលមានមុខតូច។

៤) ដង្ហើមវែង

Photo 1 1615086288374995440590

ប្រសិនក្នុងល្បាក់អាយុរាងចំណាស់ ហើយដង្ហើមនៅវែង មានន័យថា មុខងារសួតនៅតែល្អ។ អ្នកអាចធ្វើតេស្តសួតខ្លួនឯងបាន តាមរយៈការផ្លុំទៀន ឬការទប់ដង្ហើមរយៈពេលយូរជាង ៣០ វិនាទី។

សមត្ថភាពសួតដែលនៅល្អ មានន័យថា វាមានការផ្គត់ផ្គង់អុកស៊ីហ្សែនបានល្អគ្រប់គ្រាន់ ការបន្សាបជាតិពុល កម្ចាត់ជាតិពុលក្នុងរាងកាយក៏ល្អ ដែលអាចជួយឲ្យពួកគេរស់នៅបានយូរ។

៣) មានច្រមុះធំ

មនុស្សសម័យនេះ ចង់បានច្រមុះតូច ខ្ទង់ខ្ពស់ ដែលគិតថាមើលទៅស្អាត។ ជាក់ស្តែងច្រមុះធំនេះសោត មើលទៅអាចថាមិនសូវស្អាត តែនិយាយពីសុខភាពគឺល្អណាស់ ព្រោះវាផ្សារភ្ជាប់ទៅនឹងប្រព័ន្ធផ្លូវដង្ហើមរបស់មនុស្ស។

ច្រមុះធំ ដកដង្ហើមបានស្រួល មានសមត្ថភាពសួតរមែងល្អជាងមនុស្សទូទៅ ហើយចលនាឈាមរបស់រាងកាយក៏កាន់តែរត់ស្រួលផងដែរ។

២) ស្រ្តីដែលមានដៃធំ

ស្រ្តីដែលមានដៃធំ ក៏ជាផ្នែកមួយជួយពន្យារអាយុជីវិតមនុស្សកាន់តែវែងដូចគ្នា ហើយមនុស្សនេះប្រឈមជំងឺតិចណាស់។ ក៏ដោយសារតែដៃធំ ឬការឡើងដៃ ក៏មកពីពួកគេធ្វើការងារច្រើន ការងារបញ្ចេញកម្លាំង ឬការធ្វើលំហាត់ប្រាណផ្នែកដៃនេះទៀងទាត់។

១) ត្រគាកធំ

Ice_screenshot_20220117 135215

មនុស្សជាច្រើន មិនចូលចិត្តត្រគាកធំ អ្នកខ្លះគិតថាកកកុញខ្លាញ់ច្រើន។ តាមការពិតទៅ ស្រ្តីដែលមានត្រគាកធំ តាមការស្រាវជ្រាវរមែងជាស្រ្តី ដែលមានមុខងារខួរក្បាលល្អ ហើយអាចផ្តល់កំណើតឲ្យទារក ច្រើនតែមានភាពឈ្លាសវៃ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក