ជារឿយៗមនុស្សគ្រប់គ្នាតែងតែយកចិត្តទុកដាក់លើជំងឺបេះដូង ថ្លើម និងតម្រងនោមប៉ុណ្ណោះ ដោយមានមនុស្សតិចណាស់ដែលដឹងថា សួតក៏ងាយរងគ្រោះខ្លាំងដែរ។
សួតគឺជាសរីរាង្គផ្លូវដង្ហើមដ៏ធំបំផុតរបស់រាងកាយ មានតួនាទីផ្លាស់ប្តូរឧស្ម័ន ដោយនាំយកអុកស៊ីសែនចូលទៅក្នុងសរសៃឈាមសួត ហើយបន្ទាប់មកបញ្ជូនកាបូនឌីអុកស៊ីតពីសរសៃឈាមសួតទៅខាងក្រៅវិញ។
ជំងឺមហារីកសួតកើតឡើងនៅពេលដែលកោសិកាផ្លាស់ប្តូរលេចឡើងក្នុងផ្លូវដង្ហើមនៃជាលិកាសួត។ កោសិកាទាំងនេះមានអត្រាលូតលាស់លឿនគួរសម ដូច្នេះការមិនអើពើនឹងសញ្ញានៃជំងឺអាចធ្វើឱ្យបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរ។ ខាងក្រោមនេះ ជារោគសញ្ញាឈឺចាប់ពីរកន្លែងដែលបង្ហាញថា អ្នកកពុងកើតជំងឺសួតដំណាក់កាលចុងក្រោយហើយ៖
១.ការឈឺចាប់ធ្ងន់ធ្ងរនៅក្នុងទ្រូង
ជំងឺមហារីកសួតអាចបណ្តាលឱ្យឈឺទ្រូង ដែលអាចកើតឡើងនៅពេលដែលអ្នកមានអាការក្អកពេញមួយថ្ងៃ។ មហារីកសួតដែលបណ្តាលឱ្យឈឺទ្រូងក៏អាចមកពីកូនកណ្តុររីកធំ ឬរាលដាលដល់ជញ្ជាំងទ្រូង ស្រទាប់ជុំវិញសួត ឬឆ្អឹងជំនី។ ម្យ៉ាងវិញទៀត មហារីកសួតដែលបានរាលដាលដល់ឆ្អឹង ក៏អាចបណ្តាលឱ្យឈឺចាប់នៅខាងក្រោយឬកន្លែងផ្សេងទៀតនៃរាងកាយផងដែរ។
អ្នកត្រូវតែមានការប្រុងប្រយ័ត្នបន្ថែមទៀត ប្រសិនបើទ្រូងរបស់អ្នកឧស្សាហ៍ឈឺ ក្អកលាយឡំឈាម ស្រកទម្ងន់រហ័ស បញ្ជាក់ថា អ្នកកំពុងមានជំងឺមហារីកសួតដំណាក់កាលគ្រោះថ្នាក់។ យកល្អគួរតែទៅមន្ទីរពេទ្យដែលនៅជិតបំផុតដើម្បីទទួលបានការណែនាំបន្ថែម។
២.ឈឺស្មា
នៅពេលដែលមានជំងឺមហារីកសួត អាចបណ្តាលឱ្យឈឺស្មា បំផ្លាញឆ្អឹង សរីរាង្គខាងក្នុង និងសរសៃប្រសាទ។ ប្រសិនបើការឈឺស្មាមិនត្រូវបានព្យាបាលឱ្យបានទាន់ពេល នោះផលវិបាកនឹងមិនអាចទាយទុកមុនបានឡើយ ។ ដូច្នេះហើយ នៅពេលរកឃើញការឈឺស្មាខុសពីធម្មតា ដែលមិនអាចពន្យល់បានដោយមូលហេតុច្បាស់លាស់ ចាំបាច់ត្រូវទៅមន្ទីរពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីចៀសវាងមហារីកសួតវិវត្តន៍ដល់ដំណាក់កាលយឺតយ៉ាវ។
ដើម្បីឲ្យសួតមានសុខភាពល្អ សូមទទួលទានអាហារ ៣ ប្រភេទខាងក្រោមនេះ៖
១.ឫសឈូក
ឬសឈូកជាមុខម្ហូបដ៏ពេញនិយម ដែលមនុស្សភាគច្រើនអាចបរិភោគឆៅ ចម្អិនក្នុងស៊ុប និងឆាបាន ជាពិសេសងាយទទូលទាន។ មុខម្ហូបនេះអាចជួយផ្តល់សំណើម ផ្ដល់ភាពត្រជាក់ កាត់បន្ថយការស្រេកទឹក ផ្ដល់សារធាតុចិញ្ចឹមដល់សួត និងធ្វើឱ្យឈាមត្រជាក់។ ហើយមិនតែប៉ុណ្ណោះ វាក៏មានឥទ្ធិពលខ្លាំងដល់សុខភាពដល់បេះដូង ក្រពះ និងជួយពន្យារអាយុជីវិត។
២.សណ្តែកបៃតង
សណ្តែកបៃតងគឺជាអាហារមួយក្នុងចំណោមអាហារដែលគេស្គាល់ជាងគេ ដែលមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មច្រើន មានឥទ្ធិពលប្រឆាំងនឹងការរលាក បន្ថយសម្ពាធឈាម ប្រឆាំងនឹងជំងឺទឹកនោមផ្អែម និងការពារសួត។
៣.តែផ្កាម្លិះ
តែផ្កាម្លិះពេលទទួលទានចូលទៅក្នុងសួតនឹងមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រឆាំងនឹងការរលាក ជម្រះកំដៅបានល្អ។ ទន្ទឹមនឹងនេះ ផ្កានេះក៏សម្បូរទៅដោយសារធាតុ polyphenols ដែលជាដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងរ៉ាឌីកាល់សេរី ប្រយុទ្ធប្រឆាំងនឹងជំងឺសរសៃឈាមបេះដូង។
ប្រភព៖ បរទេស