ការទទួលទានតែទឹកធម្មតាមួយមុខ មិនគ្រប់គ្រាន់នោះទេ ក្នុងការធ្វើឲ្យរាងកាយមានសុខភាពល្អ និងអាយុវែង។ តាមរយៈអត្ថបទនេះ Knongsrok ណែនាំនូវភេសជ្ជៈ ៣ ប្រភេទ ដែលអ្នកគួរទទួលទានរាល់ព្រឹក៖
៣) ទឹកខ្ញី
តាមការលើកឡើងរបស់វេជ្ជបណ្ឌិតក្រៅស្រុក បានប្រាប់ថា ខ្ញីជាទូទៅមានរសជាតិហឹរ ក្តៅ តែវាពិតជាមានប្រសិទ្ធភាពក្នុងការលាងសម្អាតលំពែង ក្រពះ បន្សាបជាតិពុលក្នុងរាងកាយ។ ជាពិសេសការទទួលទាននៅពេលព្រឹកព្រលឹម គឺអាចចូលរួមសម្អាតពោះវៀនបានល្អណាស់។
ដូច្នេះទម្លាប់នៃការទទួលទានទឹកខ្ញី ដែលមានសភាពក្តៅឧណ្ឌៗមួយកែវនៅពេលព្រឹក គឺអាចជួយសម្អាតសរីរាង្គខាងក្នុងបានយ៉ាងល្អ និងជួយឲ្យអ្នកមានអាយុវែងថែមទៀតផង។
២) ទឹកឪឡឹក លាយក្រូចឆ្មារ
ការផឹកទឹកឪឡឹក ដោយលាយជាមួយក្រូចឆ្មារពីរបីដំណក់ ក៏អាចចូលរួមជួយបន្សាបជាតិពុលក្នុងរាងកាយបានយ៉ាងល្អដូចគ្នា។
តាមការស្រាវជ្រាវបង្ហាញថា ក្រូចឆ្មារនិងឪឡឹក ពេលលាយបញ្ចូលគ្នា វាមានសមត្ថភាពកម្ចាត់ជាតិអាម៉ូញាក់ចេញពីរាងកាយបានយ៉ាងល្អ ហើយកាន់តែល្អសម្រាប់អ្នកនោមទាស់ ក្តៅក្រហាយខ្លួន ក៏វាអាចដោះស្រាយបញ្ហានេះបានផងដែរ។ បន្ថែមពីនេះ វាក៏នឹងផ្តល់វីតាមីន Cហើយមានកាឡូរីទាប មិននាំឲ្យអ្នកលើសទម្ងន់ទេ។
១) ទឹកឃ្មុំ
វាមានវីតាមីន និងសារធាតុរ៉ែជាច្រើន ហើយប្រសិនអ្នកផឹកវានៅពេលព្រឹកព្រលឹម នោះក៏វាវិធីល្អមួយសម្រាប់បន្សាបជាតិពុល និងសម្អាតសរីរាង្គខាងក្នុងបានយ៉ាងល្អ។
ជាពិសេសគឺការផឹកទឹកក្តៅឧណ្ឌៗ ដែលមានលាយជាមួយទឹកឃ្មុំ នេះលាងពោះវៀនបានល្អខ្លាំងណាស់។ ដ្បិតបើទឹកឃ្មុំមានជាតិស្ករ តែវាមិនបាននាំឲ្យអ្នកឡើងទម្ងន់ទេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក