អាហារដែលអ្នកទទួលទានរាល់ថ្ងៃ មិនសុទ្ធតែល្អទាំងអស់នោះទេ ក៏មានអាហារខ្លះ ដែលវាឆ្ងាញ់រសជាតិ តែនិយាយពីប្រយោជន៍មកកាន់រាងកាយ គឺគ្មានសោះ ផ្ទុយទៅវិញ មានតែដាក់បន្ទុកមកលើរាងកាយរបស់អ្នក នាំឲ្យខូចសុខភាព ឬយូរទៅវិវត្តទៅជាជំងឺធ្ងន់ធ្ងរដោយមិនដឹងខ្លួន។
ខាងក្រោម យើងបង្ហាញអាហារទាំង ៥ ប្រភេទ ដល់ថ្នាក់អង្គការសុខភាពពិភពលោក ហៅកាត់ WHO ដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅ ណែនាំឲ្យអ្នករាល់គ្នា បញ្ចៀសក្នុងការទទួលទាន៖
៥) ប្រភេទត្រីដុតអំបិល
ត្រីដុតអំបិល មានរសជាតិប្រៃឆ្ងាញ់ តែយ៉ាងណា វាមានកំហាប់អំបិលខ្ពស់ណាស់ រួចប្រសិនជាអាហារនោះ ត្រូវបានគេរក្សាទុកយូរ ទើបលើកមកទទួលទានទៀត វានឹងដាក់បន្ទុកមកលើរាងកាយកាន់តែធ្ងន់ធ្ងរ។
ការសិក្សាមួយរកឃើញថា ការទទួលទានប្រភេទអំបិលជាប់នឹងសាច់ឬ ស្បែកត្រីនោះច្រើនពេក យូរទៅអាចវិវត្តទៅជាជំងឺលើសឈាម ដាក់បន្ទុកលើបេះដូង និងក្រលៀន ធ្វើឲ្យរលាកទងសួត និងប្រឈមជំងឺខូចបំពង់អាហារជាដើម...។
៤) អាហារចៀននិងដុត ដែលជាប់កម្លោចមិនថាអាហារចៀន ឬដុត ដែលឆ្លងកាត់សីតុណ្ហភាពខ្ពស់ពេក ជួនខ្លះវាបានបំផ្លាញអាហារូបត្ថម្ភរួចបាត់ទៅហើយ ជាងនេះនៅពេលដែលវាឡើងកម្លោច នោះសារធាតុ Benzopyrene ក៏អាចវិវត្តទៅជាជំងឺមហារីកក្នុងរាងកាយមនុស្ស។
៣) អាហារដុះផ្សិត
អាហារជាប់ជាតិផ្សិត ឬដុះផ្សិត វាមានផលិតជាតិ Aflatoxin ច្រើន ដែលវាប្រៀបបានដូចជាសារធាតុពុល អាចបណ្តាលឲ្យប៉ះពាល់ដល់មុខងារថ្លើមយ៉ាងធ្ងន់ធ្ងរ។ យូរទៅ អាចវិវត្តទៅជាជំងឺមហារីកថ្លើម។
២) ភេសជ្ជៈក្តៅពេក
នៅរដូវរងា មនុស្សនិយមទទួលទានទឹកក្តៅ ឬភេសជ្ជៈក្តៅ ដូចជាកាហ្វេ តែយ៉ាងណា មិនណែនាំឲ្យលើសពី ៦៥ អង្សាសេទេ បើលើសនោះ វាអាចនាំឲ្យខូចស្រទាប់ខាងក្នុងនៃមាត់ ក៏ដូចជាបំពង់អាហារ ដែលធន់នឹងកម្តៅខ្លាំងជ្រុល។
យូរទៅវាអាចនាំឲ្យមនុស្សប្រឈមនឹងជំងឺរលាកបំពង់អាហារ រលាកបំពង់ក និងជំងឺរ៉ាំរ៉ៃនៅត្រង់ផ្នែកមាត់ជាដើម។
១) ផ្សិតត្រចៀកកណ្តុរត្រាំទឹកយូរផ្សិតត្រចៀកកណ្តុរ ជាអាហារមានជីវជាតិ ទោះជាយ៉ាងណា វិធីនៃការចម្អិន បើអ្នកអនុវត្តខុស ក៏អាចបង្កគ្រោះថ្នាក់មកដល់សុខភាពទៅវិញ។ អ្នកត្រូវប្រាកដថា នឹងមិនត្រាំវាក្នុងទឹកហួសពី ២០ នាទីឡើយ ព្រោះការដែលត្រាំយូរពេក វាអាចបង្កើតជាតិពុល Aflatoxin និងអាស៊ី Mycolic ដែលបង្កគ្រោះថ្នាក់មកដល់រាងកាយទៅវិញ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក