ខាងក្រោមនេះជាគន្លឹះងាយៗ ដែលស្រ្តីគ្រប់រូបទាំងអស់គួរអនុវត្តឲ្យបានខ្ជាប់ខ្ជួន ដើម្បីធ្វើឲ្យស្បែកមានសុខភាពល្អ ក្មេងជាងវ័យ៖
១. បំពេញជាតិសំណើមដល់ស្បែកក្នុងរដូវរងា
រដូវត្រជាក់អាចជារដូវដែលពិបាកបំផុតសម្រាប់ស្បែក ស្បែកមានសំណើមទាប ខ្យល់ប៉ះពាល់ដល់ស្រទាប់ខាងក្រៅនៃស្បែកច្រើន ហេតុនេះមនុស្សគួរតែប្រើផលិតផលថែរក្សាស្បែកបន្ថែម ដើម្បីជួយចិញ្ចឹមកោសិកាស្បែកឲ្យមានសុខភាពល្អ។
ម្យ៉ាងវិញទៀត អ្នកគួរតែរកមើលផលិតផលប្រភេទណាដែលមានសារធាតុសំណើម ដូចជា glycerin និង ammonium lactate ព្រោះធាតុផ្សំទាំងនេះពិតជាអាចពន្យារសំណើមស្បែករបស់អ្នកបានល្អណាស់។
២. កុំចូលគេងទាំងមិនទាន់សម្អាតគ្រឿងសម្អាង
ចូលគេងដោយមិនបានលាងសម្អាតគ្រឿងសម្អាង អាចបង្កឱ្យមានបញ្ហាស្បែកជាច្រើន ដូចជា ការស្ទះរន្ធញើស បបូរមាត់ស្ងួត និងបង្កហានិភ័យដល់ភ្នែក។
ប្រសិនបើអ្នកកំពុងប្រើ concealer ដែលមានមូលដ្ឋានប្រេងខ្លាំង គួរតែលាងសម្អាតពួកវាជាមួយនឹងសារធាតុរំលាយ ឬប្រើហ្វូមលាងមុខ ហើយក៏ត្រូវប្រើទឹកជូតសម្អាតថ្នមៗជុំវិញភ្នែកព្រោះតំបន់នេះនៃស្បែកមានភាពរសើបខ្លាំង។
៣. ត្រូវរក្សាទម្លាប់ថែរក្សាស្បែកឱ្យសាមញ្ញ និងជាប់លាប់
ការលាបស្បែក ខាត់ស្បែក និងលាបផលិតផលច្រើនពេក គឺមិនប្រសើរជាងការធ្វើតាមទម្លាប់ថែរក្សាស្បែកដ៏សាមញ្ញ និងមានប្រសិទ្ធភាពនោះទេ។ គ្រាន់តែវិធីថែទាំងាយៗ ៣ ជំហាន គឺ ឡេការពារកំដៅថ្ងៃ ក្រែមបន្ទន់ និងក្រែមផ្ដល់សំណើម ធានាអ្នកនឹងទទួលបានស្បែកស្អាត មានសុខភាពល្អ។
ប្រភព៖ បរទេស