បច្ចប្បន្ននេះ កាហ្វេ ជាភេសជ្ជៈមួយប្រភេទដែលកំពុងមានប្រជាប្រិយភាពខ្លាំងណាស់ សម្រាប់មនុស្សគ្រប់គ្នា។ ដោយហេតុសម្គាល់ឃើញថា ក្រោយពេលភ្ញាក់ពីគេង ក៏ដូចជាការទទួលទានអាហារពេលព្រឹករួច ពួកគេតែងតែជ្រើសរើសយកកាហ្វេដើម្បីបង្កើនភាពស្រស់ស្រាយនាថ្ងៃថ្មីផងដែរ៖
១.កាហ្វេ និងទឹកដោះគោខាប់
ទឹកដោះគោខាប់គឺជាគ្រឿងផ្សំទូទៅនៅក្នុងកាហ្វេ ដែលអាចធ្វើឱ្យកាហ្វេមានរសជាតិ ល្វីង ផ្អែម និងងាយស្រួលផឹក។ ប៉ុន្តែទឹកដោះគោខាប់ គ៏ជាគ្រឿងផ្សំដែលមិនល្អទេសម្រាប់សុខភាពទេ ខណៈពេលបន្ថែមចូលក្នុងកាហ្វេមួយពែង ដោយសារទឹកដោះគោខាប់ផ្អែមពីរស្លាបព្រាមានជាតិស្ករ ២២ ក្រាម និង ១៣០ កាឡូរី។
ជួនកាលការផឹកកាហ្វេជាមួយទឹកដោះគោខាប់ប្រហែលជាមិនមានបញ្ហាអីទេ លើកលែងតែអ្នកបានប្រើវាជាប្រចាំ ទើបនឹងធ្វើឱ្យរាងកាយស្រូបយកជាតិស្ករច្រើនជ្រុល ងាយនឹងធ្វើឱ្យលើសទម្ងន់។ ទន្ទឹមនឹងនោះក៏អាចកើតមានជំងឺគ្រោះថ្នាក់ជាច្រើនទៀតដូចជា លើសឈាម ទឹកនោមផ្អែម ខ្លាញ់ក្នុងឈាម។
២.កាហ្វេ និងស្រា
ជាតិអាល់កុលក្នុងស្រាមានឥទ្ធិពលរំញោច ហើយជាតិកាហ្វេអ៊ីនក្នុងកាហ្វេក៏មានឥទ្ធិពលរំញោចខ្លាំងដែរ។ ប្រសិនបើអ្នកផឹកទាំងពីរក្នុងពេលតែមួយ នឹងធ្វើឱ្យសរសៃប្រសាទតានតឹង ឆាប់ខឹង ជាពិសេសបើផឹកនៅពេលមានអារម្មណ៍ថា ឈឺក្បាល ឬគេងមិនលក់ នឹងធ្វើឱ្យអ្នកមានអាការកាន់តែធ្ងន់ធ្ងរឡើងភ្លាមៗ។
អ្នកជំនាញផ្នែកវេជ្ជសាស្រ្ដមួយចំនួនបានបង្ហាញថា ការផឹកកាហ្វេ និងអាល់កុល ក្នុងពេលតែមួយនឹងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងក្លាដល់រាងកាយ មិនត្រឹមតែប៉ះពាល់ដល់មុខងារបេះដូង ថែមទាំងបង្កជាជំងឺសរសៃឈាមទៀតផង។
៣.កាហ្វេ និងតែ
កាហ្វេ និងតែ ជាភេសជ្ជៈពីរប្រភេទដែលមិនគួរផឹកលាយគ្នាជាដាច់ខាត ដោយសារតែ ទាំងតែ និងកាហ្វេមានមុខងារជួយបង្កើនចរន្តឈាម ធ្វើឱ្យខួរក្បាលស្រស់ស្រាយ បង្កើនភាពរំភើបនៃសរសៃប្រសាទខួរក្បាល ធ្វើឲ្យគេងមិនលក់។ ក្រៅពីនេះ ជាតិកាហ្វេអ៊ីនក្នុងតែ និងកាហ្វេមានច្រើនណាស់ ដូច្នោះពេលផឹកច្រើន អាចបណ្តាលឱ្យចង្អោរ វិលមុខ អស់កម្លាំង ញ័របេះដូង ជាដើម។
៤.កាហ្វេ និងអាហារសម្បូរជាតិដែក
បើអ្នកកំពុងផឹកកាហ្វេ សូមកុំញ៉ាំអាហារសម្បូរជាតិដែក ដោយសារតែកាហ្វេនឹងកាត់បន្ថយសមត្ថភាពរាងកាយក្នុងការស្រូបយកជាតិដែក។ ជាតិដែកគឺជាផ្នែកសំខាន់មួយនៃកោសិកា និងបង្កើតជា heme ដែលត្រូវបានដឹកជញ្ជូនដោយអេម៉ូក្លូប៊ីនដើម្បីជួយឱ្យរាងកាយដឹកជញ្ជូនសារធាតុចិញ្ចឹមចូលទៅក្នុងកោសិកា។
ដូច្នេះហើយ ក្រោយញ៉ាំអាហារ ឬពេលញ៉ាំអាហារសម្បូរជាតិដែក សូមកុំពិសាកាហ្វេ បើមិនដូច្នោះទេ វានឹងប៉ះពាល់ដល់ដំណើរការស្រូបយកជាតិដែក។
ប្រភព៖ បរទេស