ជាធម្មតានៃមនុស្សម្នាក់ៗកាលណាមានវ័យកាន់តែចាស់ សម្រស់និងសុខភាពក៏មានការប្រែប្រួលទៅតាមនឹងដែរ។ តួយ៉ាងក្នុងករណីមួយនេះ ក៏មានមនុស្សមួយចំនួនធំ ខំស្វះស្វែងរកគ្រប់វិធីសាស្រ្តដើម្បីព្បាបាលស្បែកចាស់ និងកាត់បន្ថយស្នាមជ្រីវជ្រួញផ្សេងៗតាមដែលអាចធ្វើបាន។ ទោះជាយ៉ាងនេះក្ដី មុននឹងសម្រេចចិត្តរកជំនួយ សូមមកយល់ឲ្យបានច្បាស់នូវ សញ្ញដែលបង្ក និង អាហារដែលជួយឡើងវិញជាមុនសិន៖
១. សញ្ញា ៣ បង្ហាញថាស្បែករបស់អ្នកកាន់តែចាស់៖
មានស្នាមជ្រួញលើផ្ទៃស្បែក
ជាធម្មតា សញ្ញាដំបូងនៃភាពចាស់លេចឡើងនៅលើផ្ទៃស្បែក ខណៈពេលដែលអ្នកឈានចូលអាយុប្រហែល ២៥ ឆ្នាំ, ស្បែកនឹងបាត់បង់បរិមាណ និងសំណើមបន្តិចម្តងៗ ដែលបង្កើតបានជាស្នាមជ្រួញបន្តិចម្តងៗយ៉ាងងាយ។
ស្បែកមុខឡើងពណ៍ត្នោត
ដោយសារតែសារធាតុ melanin នៅក្រោមស្បែក បន្តផលិតសារធាតុពណ៌ងងឹត ស្បែកនឹងលេចចេញឡើងនូវចំណុចពណ៌ត្នោត។ លើសពីនេះ មូលហេតុចម្បងក៏អាចបណ្ដាលមកពីការប៉ះពាល់នឹងកាំរស្មីយូវីដែលបង្កើនជាតិមេឡានីននៅក្នុងស្បែកផងដែរ។
ស្បែកស្ងួត
អាយុកាន់តែច្រើនបានធ្វើឱ្យក្រពេញខ្លាញ់ និងក្រពេញញើសក្នុងរាងកាយធ្លាក់ចុះ បង្កឲ្យស្បែកមិនមានសំណើម និងសភាពស្ងួតលឿន។ លើសពីនេះ ដោយសារទំនាញផែនដី និងការប៉ះពាល់នឹងកាំរស្មីយូវីច្រើនពេក ទើបធ្វើឲ្យស្បែកមិនមានភាពស្ងួតខ្លាំង ជាពិសេសស្បែកលើរង្វង់ថ្ងាស មាត់ និងថ្គាមក្រោម។
២. អាហារ ៣ ប្រភេទជួយប្រឆាំងភាពចាស់នៃស្បែក៖
ផ្លែល្ហុង
ផ្លែល្ហុង មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយប្រឆាំងនឹងឥទ្ធិពលនៃរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ ព្រមទាំងជួយកាត់បន្ថយសញ្ញានៃភាពចាស់នៃស្បែកបានល្អទៀតផង។ លើសពីនេះ វីតាមីន និងសារធាតុរ៉ែដែលមាននៅក្នុងផ្លែឈើប្រភេទនេះ ក៏ជួយពង្រឹងភាពយឺតនៃស្បែក និងកាត់បន្ថយភាពជ្រីវជ្រួញ។
ស្ពៃខ្មៅ
ស្ពៃខ្មៅមានផ្ទុកវីតាមីន C ខ្ពស់ ដែលជួយបង្កើនការផលិតកូឡាជែន រក្សាស្បែករបស់អ្នកឱ្យមានភាពរឹងមាំ និងរលោងភ្លឺថ្លា ស្រស់ស្អាត។ មិនតែប៉ុណ្ណោះ ស្ពៃខ្មៅក៏សម្បូរទៅដោយវីតាមីន A, K, ជាតិដែក, លូទីន ជាដើម ដែលល្អសម្រាប់សុខភាពទូទៅ។
ប្រូខូលី
ប្រូខូលី មានផ្ទុកនូវវីតាមីន C និង K ជាច្រើនដែលជួយស្បែកផលិត collagen បង្កើនភាពយឺតនៃស្បែក ធ្វើអោយស្បែកទន់រលោង។
ប្រភព៖ បរទេស