ណែនាំជាពិសេសសម្រាប់មនុស្សស្រី ដែលនេះល្អទាំងសម្រាប់សុខភាពរាងកាយ ក៏ដូចជាសម្រស់ ហើយសម្រាប់មនុស្សស្រីដែលកំពុងមានអាយុក្រោយ ៣០ ឆ្នាំ ចាំបាច់គួរតែស្វែងយល់ជាចាំបាច់។
Knongsrok សូមណែនាំអាហារ ៥ ប្រភេទខុសពីគ្នា ក្នុងការជួយសរីរាង្គនីមួយៗដូចខាងក្រោម៖
៥) ជួយពោះវៀនធំ
ពោះវៀនធំ គឺជាកន្លែងបញ្ចេញកាកសំណល់រឹងចេញពីរាងកាយ ជួយឲ្យរាងកាយដំណើរការទៅរលូន។ ដើម្បីឲ្យពោះវៀនអាចបន្សាបជាតិពុលបានល្អ និងបញ្ចៀសបញ្ហាទល់លាមក អ្នកគួរតែទម្លាប់ទទួលទាន ដូចជាសណ្តែកបណ្តុះ គ្រាប់ជី ដំឡូងជ្វា ខ្ទឹមបារាំង និងខ្ទឹមសជាដើម។
៤) ជួយលាងថ្លើម
ថ្លើមជាសរីរាង្គមានតួនាទីលាងសម្អាតឈាម និងបម្លែងសារជាតិគីមី ដែលអាចបង្កគ្រោះថ្នាក់ដល់រាងកាយ។
អាហារដែលល្អបំផុតសម្រាប់ថ្លើម មានដូចជាស្ពៃក្តោប ខ្ទឹមក្រហម សាឡាត់ពណ៌បៃតង ផ្កាខាត់ណាខៀវ និងទឹកក្រូចឆ្មារ ក៏ដូចជាទឹកប៉ោមជាដើម។
៣) ជួយបេះដូង
គ្រាប់ផ្លែ Walnut ដ្បិតបើវាមានកាឡូរីខ្ពស់ ប៉ុន្តែក៏សម្បូរទៅដោយសារធាតុចិញ្ចឹមផងដែរ ហើយក៏មានផ្ទុកអាស៊ីដអូមេហ្គា ៣ ជំនួយដល់បេះដូងថែមទៀត។ វាក៏សម្បូរទៅដោយប្រូតេអ៊ីន និងជាតិសរសៃ ជួយដល់អ្នកចង់សម្រកទម្ងន់។
តាមការស្រាវជ្រាវពីសហរដ្ឋអាមេរិក ក្រៅពីមានប្រយោជន៍ដល់ស្បែក ជួយឲ្យស្រកទម្ងន់ ផលប្រយោជន៍ធំមួយផ្សេងទៀត គឺវាអាចជំនួយដល់បេះដូង ឲ្យដំណើរការបានកាន់តែល្អ។
២) ជួយតម្រងនោម
តួនាទីរបស់តម្រងនោម គឺយកជាតិពុល និងកាក់សំណល់ចេញពីឈាម បម្លែងទៅជាទឹកនោម បន្ទាប់ពីត្រូវបានសម្អាតដោយថ្លើម។ ដើម្បីឲ្យតម្រងនោមដើរស្រួល យ៉ាងហោចណាស់ ក៏គួរមានទម្លាប់ទទួលទានទឹក ២ លីត្រ/ថ្ងៃ។
បន្ថែមពីនេះ ដើម្បីបំប៉ននិងជំនួយដល់តម្រងនោម គឺអ្នកត្រូវទម្លាប់ទទួលទានទឹកចម្រុះស្អាត តែបៃតង ផ្លែក្រេនបឺរីជាដើម។
១) ជួយដល់ស្បែក
ស្បែកមិនមែនតែជាសរីរាង្គខាងក្នុងទេ តែវាក៏ដើរតួបង្ហាញភាពស្រស់ថ្លាមកខាងក្រៅផងដែរ ហើយសំខាន់ក៏វាចូលរួមបន្សាបជាតិពុលដូចគ្នា។
អាហារដែលល្អសម្រាប់ស្បែក ឲ្យដំណើរការល្អ គឺមានដូចជាផ្លែប្ល៊ូបឺរី ស្ពៃក្តោប គ្រាប់ Walnut និងគ្រាប់ផ្កាឈូករ័ត្នជាដើម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក