ចូរប្រយ័ត្ន! ចូលគេងភ្លាមៗបន្ទាប់ពីធ្វើរឿងទាំង ៤ នេះ ប៉ពាល់សុខភាពខ្លាំង ងាយអាយុខ្លី!

ជឿថា ការគេងឲ្យបានគ្រប់គ្រាន់ ដើរតួនាទីយ៉ាងសំខាន់ចំពោះសុខភាព ប៉ុន្តែប្រសិនបើអ្នកចូលគេងជាមួយទម្លាប់អារក្រក់ទាំងអស់ខាងក្រោមនេះ ពិតជាងាយបង្កគ្រោះថ្នាក់ដល់ជីវិតណាស់៖

១.ចូលគេងភ្លាមៗបន្ទាប់ពីអាហារ

បន្ទាប់ពីញ៉ាំរួច មនុស្សជាច្រើនតែងតែមានអារម្មណ៍ងងុយគេង ហើយចង់ចូលគេងដើម្បីសម្រាកកាយ ដោយមិនបានដឹងថា វាមានគ្រោះថ្នាក់ខ្លាំងដល់សុខភាព។

បន្ទាប់ពីញ៉ាំរួច ក្រពះនឹងធ្វើការរំលាយអាហារ និងស្រូបយកអាហារ ដែលដំណើរការនេះតម្រូវឱ្យមាន peristalsis ដើម្បីបញ្ចេញទឹករំលាយអាហារ និងអង់ស៊ីមរំលាយអាហារ។ ការ​គេង​ភ្លាមៗ​បន្ទាប់​ពី​ញ៉ាំ​អាហារ​នឹង​រារាំង​ចលនា​​ពោះវៀន ​ប៉ះពាល់​ដល់​ការ​រំលាយ​អាហារ ធ្វើ​ឱ្យ​ឈាម​រត់ទៅកាន់​ខួរក្បាល​មិន​គ្រប់គ្រាន់ ហើយពេលក្រោកពីគេង អាចវិលមុខ។

២.ចូលគេងយឺត

មនុស្សជាច្រើនមានទម្លាប់គេងពេលថ្ងៃ ហើយចូលគេងពេលយប់យឺត។ ការធ្វើបែបនេះជាញឹកញាប់ អាចមានការរំខានដល់នាឡិកាជីវសាស្រ្តរបស់រាងកាយ ប៉ះពាល់ដល់ប្រព័ន្ធ endocrine កាត់បន្ថយភាពស៊ាំ និងមិនល្អសម្រាប់សុខភាព។

៣.ចូលគេងទាំងអារម្មណ៍តានតឹង

កំហឹង ភាពតានតឹងនឹងធ្វើឱ្យអ្នកពិបាកក្នុងការងងុយគេង ដែលបណ្តាលឱ្យគេងមិនលក់។ ប្រសិនបើ​ស្ថានភាព​នេះ​កើតឡើង​ញឹកញាប់ អាច​បណ្តាលឱ្យ​អ្នកមានជំងឺគេង​មិន​លក់​រ៉ាំរ៉ៃ​។ ការគេងជាមួយកំហឹងញឹកញាប់ អាចធ្វើឱ្យសម្ពាធឈាមមិនស្ថិតស្ថេរ ចរាចរឈាមមិនទៀងទាត់ និងធ្វើឱ្យខូចសរីរាង្គខាងក្នុងដូចជាបេះដូង និងថ្លើម។

៤.គេងជាមួយសក់សើម

មនុស្ស​ជា​ច្រើន​មាន​ទម្លាប់​ងូត​ទឹក​នៅ​ពេល​យប់​ជ្រៅ រួច​ចូល​គេង​ទាំងសក់​សើម។ ទម្លាប់នេះ​នឹង​ធ្វើ​ឱ្យ​សក់​ប្រែជា​ច្របូកច្របល់ រលាក​ស្បែកក្បាល ហើយ​ថែមទាំង​អាច​បង្កើត​ជា​ផ្សិត ឈឺក្បាល និង​ផ្តាសាយទៀតផង។ ទោះជាយ៉ាងណាក៏ដោយ បើអ្នកកក់សក់ បន្ទាប់មកចូលគេងជាមួយនឹងសក់សើម នៅថ្ងៃដែលមានអាកាសធាតុត្រជាក់ក៏អាចបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។

ប្រភព៖ បរទេស