ខ្លាំងដូចឱសថទិព្វ! សំបកក្រូចថ្លុង អាចព្យាបាលជំងឺទាំង ៥ ឆាប់សះស្បើយ ដែលអ្នកមិនគួរខ្ជះខ្ជាយ!

យោងតាមវេជ្ជសាស្ត្រទំនើប បង្ហាញថា សំបកក្រូចថ្លុងមានប្រេងសំខាន់ៗ ដែលមានឥទ្ធិពលប្រឆាំងនឹងបាក់តេរី បំបាត់ការឈឺចាប់ និងបំបាត់ភាពតានតឹង។ ក្រៅពីនេះ សំបកក្រូចថ្លុងក៏មានផ្ទុកសារជាតិ pectin, naringin, អង់ស៊ីម peroxidase, amylase, ស្ករ ramnoza, វីតាមីន A, C, hesperidin ព្រមជាមួយអត្ថប្រយោជន៍ជាច្រើនទៀតដូចខាងក្រោមនេះ។

ព្យាបាលស្បែករលាក និងធ្វើឱ្យស្បែកស្រស់ស្អាត

សំបក​ក្រូចថ្លុង​ មាន​សមត្ថភាព​ការពារ​ស្បែក​ឡើង​ក្រហម រមាស់ និង​រលាក​ ជាពិសេសវាមានផ្ទុកវីតាមីន A និង C ខ្ពស់ដែលជួយរក្សាសំណើមដល់ស្បែក ការពារស្បែកពីភាពស្ងួត ស្នាមជ្រួញ និងការពារកាលកើតមុន។ លើសពីនេះ សំបក​ក្រូចថ្លុង​ក៏ជួយកាត់បន្ថយស្នាមជ្រីវជ្រួញ ស្នាមអុចខ្មៅ  និងជាឡេការពារកម្ដៅថ្ងៃដ៏មានប្រសិទ្ធភាពផងដែរ។

ល្អសម្រាប់សក់

សំបកក្រូចថ្លុងមានផ្ទុកនូវប្រេងសំខាន់ៗជាច្រើន មានសមត្ថភាពចិញ្ចឹមសក់បានយ៉ាងល្អ ជួយកាត់បន្ថយការជ្រុះសក់ ថែមទាំងជួយធ្វើឱ្យសក់មានពន្លឺភ្លឺរលោងទៀតផង។ មិនតែប៉ុណ្ណោះ ការប្រើសំបកក្រូចត្លុងសម្រាប់លាងសក់ អាចជួយសម្អាតស្បែកក្បាល ជំរុញការលូតលាស់សក់ និងល្អសម្រាប់សរសៃប្រសាទខួរក្បាល។

ព្យាបាលក្លិនមាត់មិនល្អ

វីតាមីន C និងប្រេងសំខាន់ៗនៅក្នុងសំបកក្រូចថ្លុង ជាធាតុផ្សំដ៏មានប្រសិទ្ធភាពប្រឆាំងនឹងក្លិនមាត់មិនល្អ។ ដូច្នោះ អ្នក​គ្រាន់តែ​យក​សំបក​ក្រូចថ្លុង​ស្ងួត​មក​ស្ងោរ​ជាមួយ​ទឹក​ បន្ថែមអំបិល​បន្តិច រួមយកមកខ្ពុរ​មាត់ នោះក្លិន​អាក្រក់​នឹង​បាត់​ទៅ​វិញ​យ៉ាង​ងាយ។

បំបាត់អាការក្អក ស្អកក

ទាំងនេះជារោគសញ្ញាទូទៅដែលតែងតែកើតឡើងចំពោះមនុស្សជាច្រើន មូលហេតុអាចមកពីការប្រែប្រួលអាកាសធាតុ ឬឥទ្ធិពលបរិស្ថាន។ ប្រសិនបើអ្នកមិនចង់ប្រើថ្នាំពេទ្យទេ សូមជ្រើសយកសំបកក្រូចថ្លុង ក៏មានប្រសិទ្ធភាពក្នុងការព្យាបាលអាការក្អកស្ងួតដែរ។

ប្រភព៖ បរទេស