ប្រសិនបើអ្នករកឃើញថា ខ្លួនអ្នកមានរោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាទាំងអស់ខាងក្រោមនេះ សូមពិនិត្យមើលមាតិកាកាល់ស្យូមនៅក្នុងខ្លួន ដើម្បីបំពេញបន្ថែមទាន់ពេលវេលា!
១. ឧស្សាហ៍រមួលក្រពើ
បើពីមុនអ្នកធ្លាប់មានសុខភាពល្អ ហើយថ្មីៗនេះស្រាប់តែរកឃើញខ្លួនឯងជារឿយៗជួបប្រទះនូវការឈឺចាប់ខ្លាំង ដូចជាការមានអារម្មណ៍ឈឺសាច់ដុំ ភ្លៅ ដៃ ក្លៀក និងពេលកំពុងធ្វើចលនាផ្សេងៗ នោះបញ្ជាក់ថា អ្នកកំពុងកង្វះជាតិកាល់ស្យូមដែលត្រូវការបំពេញបន្ថែមឲ្យទាន់ពេលវេលា។
២. ការគេងមិនលក់
ជាធម្មតាការគេងមិនលក់ អាចបណ្តាលមកពីកត្តាផ្សេងៗជាច្រើន ដោយក្នុងករណីខ្លះ ក៏អាចបណ្ដាលមកពីកត្តាកង្វះជាតិកាល់ស្យូមក្នុងរបបអាហារផងដែរ។ ចំពោះក្នុងករណីខ្លះទៀត អ្នកដែលខ្វះជាតិកាល់ស្យូម និងវីតាមីន នៅតែអាចគេងបាន ប៉ុន្តែមិនបានគ្រប់គ្រាន់ ដូច្នេះនៅពេលអ្នកក្រោកឡើង ក៏នៅតែមានអារម្មណ៍អស់កម្លាំងដដែល។
៣. មានស្បែកស្ងួត
បើអ្នកពីមុនធ្លាប់មានស្បែករលោង ភ្លឺចែងចាំង ប៉ុន្តែមួយរយៈពេលក្រោយស្រាប់តែស្បែកបែរជាប្រែស្ងួតជាងធម្មតាវិញ។ ក្នុងករណីនេះ សូមយកចិត្តទុកដាក់លើអាហារូបត្ថម្ភបន្ថែមទៀត ព្រោះអាចដោយសារតែអ្នកខ្វះជាតិកាល់ស្យូម និងវីតាមីន។
៤. ក្រចកផុយ
បើអ្នកចង់ដឹងថា ក្នុងខ្លួនអ្នកខ្វះជាតិកាលស្យូម ឬអត់នោះ សូមមើលលើក្រចក និងសក់ របស់អ្នក ប្រសិនបើពួកវាមានលក្ខណៈផុយ ស្រួយ បានន័យថា អ្នកកំពុងខ្វះជាតិកាល់ស្យូមហើយ ដូច្នោះ ត្រូវបន្ថែមវីតាមីន និងកាល់ស្យូមឲ្យបានទាន់ពេល។
៥. ជារឿយៗអ្នកឆាប់ខឹង
ខណៈពេលដែលរាងកាយខ្វះជាតិកាល់ស្យូម និងវីតាមីន ច្រើនតែបង្ហាញរោគសញ្ញានៃជំងឺពុកឆ្អឹង ភាពទន់ខ្សោយខាងសរសៃប្រសាទ និងសមត្ថភាពប្រព័ន្ធប្រសាទខ្សោយដូចជា៖ ភ្លេចភ្លាំង អស្ថិរភាពផ្លូវចិត្ត ការគេងមិនលក់ញឹកញាប់ ឆាប់ខឹង ឬគេងលក់ ឈឺក្បាល អារម្មណ៍ប្រែប្រួល។ ដូច្នេះហើយប្រសិនបើអ្នកឃើញថា ខ្លួនឯងមានរោគសញ្ញាដូចខាងលើនោះ សូមបន្ថែមកាល់ស្យូមឲ្យបានគ្រប់គ្រាន់។
ប្រភព៖ បរទេស