ពេលងូតទឹកស្រ្តីត្រូវឧស្សាហ៍សម្អាត ៣ កន្លែងនេះឲ្យបានញឹកញាប់ព្រោះជួយសុខភាពបានច្រើនណាស់!

តាមទស្សនៈនៃឱសថចិនបង្ហាញថា ប្រសិនបើអ្នកប្រឹងប្រែងម៉ាស្សាចំណុចទាំងនេះអំឡុងពេលងូតទឹក នឹងធ្វើឲ្យអ្នកមានសុខភាពល្អខ្លាំងណាស់។ ហេតុដូចនេះ សូមកុំរំលងឲ្យសោះ៖

១.ចន្លោះម្រាមជើង

មានស្រ្តីភាគតិចណាស់ដែលដឹងថា ការម៉ាស្សាជើងខណៈពេលត្រាំជើង មានសារៈប្រយោជន៍សម្រាប់សុខភាពខ្លាំងណាស់។ ចុងម្រាមជើង ជាសន្លាក់ចុងក្រោយ ដែលអំឡុងពេលងូតទឹក គួរតែម៉ាស្សាឲ្យបានដិតដល់ ព្រោះវាមាសមត្ថភាពជួយជំរុញចលនាឈាម ធ្វើឱ្យជើងមានភាពកក់ក្តៅ។ ការម៉ាស្សាម្រាមជើងអាចពន្យាភាពចាស់នៃជើង ជំរុញការរំលាយអាហារ ជួយឱ្យរាងកាយកម្ចាត់ការហើមបានយ៉ាងងាយ។

២.ក្លៀក

ស្បែក​ក្រោម​ក្លៀក​មាន​សភាព​ស្តើង​បន្តិច ដូច្នេះ​ស្ត្រី​គួរ​ប្រើ​សំឡី​ជូត​ថ្នមៗ ហើយ​លាង​សម្អាត​ចេញ​ដោយ​ទឹកធម្មតាបានហលយ​។ ជាការពិត ការធ្វើអនាម័យត្រឹមត្រូវនៃតំបន់ក្លៀកអាចជួយពន្យារអាយុជីវិតបាន ពីព្រោះនៅក្រោមក្លៀកមានចំណុចចាក់ម្ជុលវិទ្យាសាស្ត្រដ៏សំខាន់មួយហៅថា "ជីក្វាន់"។

យោងតាមឱសថបុរាណចិន បង្ហាញថា ចំណុចចាក់ម្ជុលវិទ្យាសាស្ត្រនេះភ្ជាប់ទៅបេះដូង ដូច្នោះ បើអ្នកម៉ាស្សាជាប្រចាំអាចធ្វើអោយសុខភាពបេះដូងប្រសើរឡើង កាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល។ ជាពិសេស ស្ត្រីពេលងូតទឹក គួរចំណាយពេលត្រដុសក្លៀក ម៉ាស្សាថ្នមៗ ក៏អាចជួយបង្កើនគុណភាពនៃការគេង និងបំបាត់ការឈឺទ្រូងផងដែរ។

៣.តំបន់ជិតស្និទ្ធ

តំបន់ជិតស្និទ្ធគឺជាផ្នែករសើប ងាយនឹងឆ្លងមេរោគបាក់តេរីបង្កជំងឺ ប្រសិនបើមិនបានសម្អាតឱ្យបានត្រឹមត្រូវ។ ពេល​ងូត​ទឹក ស្ត្រី​ត្រូវ​លាង​សម្អាត​កន្លែង​ក្រៅ​កន្លែង​ឯកជន​ដោយ​ទឹក​ក្តៅ​ឧណ្ហៗ ដើម្បី​ជួយ​រក្សា​កន្លែង​ឯកជន​ឱ្យ​ស្រស់​ស្អាត និង​ការពារ​ការ​ឆ្លង​មេរោគ។

ការលាងសម្អាតកន្លែងជិតស្និទ្ធក៏មានប្រសិទ្ធភាពក្នុងការបំបាត់ការឈឺចាប់ពេលមានរដូវផងដែរ លើសពីនេះវាក៏មានប្រសិទ្ធិភាពធ្វើឱ្យស្បូនមានភាពកក់ក្តៅ ជួយឱ្យស្បូនបញ្ចេញជាតិពុល និងថែរក្សាសុខភាពស្បែកនៃតំបន់ឯកជនផងដែរ។

ប្រភព៖ បរទេស