ការគេងមានសារៈសំខាន់ណាស់ចំពោះសុខភាពមនុស្សម្នាក់ៗ ហើយការគេងលក់ស្រួលអាចធ្វើឱ្យរាងកាយងើបឡើងវិញដោយអព្ភូតហេតុ បន្ទាប់ពីនឿយហត់ក្នុងការងារពេញមួយថ្ងៃ។ ទោះបីជាយ៉ាងណាក៏ដោយ មានមនុស្សច្រើនណាស់ដែលមានទម្លាប់អាក្រក់មុនពេលចូលគេង បណ្តាលឱ្យគេងមិនលក់ ប៉ះពាល់ដល់សុខភាពរយៈពេលវែង។
មិនដោះអាវទ្រនាប់ ក្រវិល និងនាឡិកាមុនពេលចូលគេង
ការគេងពាក់អាវទ្រនាប់នឹងបង្កើនបន្ទុកលើសុដន់ រារាំងដល់ការលូតលាស់សុដន់តាមធម្មជាតិ។ លើសពីនេះ វត្ថុដូចជាគ្រឿងអលង្ការ ឬនាឡិកា របស់របរប្រើប្រាស់ក្នុងផ្ទះ ដែលអ្នកពាក់នៅខាងក្រៅ មិនអាចបន្ធូរស្បែកបានពេញលេញនោះទេ ដូច្នេះមនុស្សនឹងមានអារម្មណ៍ថា គេងមិនលក់ស្រួល។ ហេតុដូច្នោះ មុនពេលចូលគេង គួរតែដោះគ្រឿងអលង្ការដូចជាក្រវិល នាឡិកា ខ្សែក ជាដើម មុនពេលចូលគេង ព្រោះអាចជួយដល់ដំណើរឈាមរត់ និងជួយឱ្យអ្នកគេងលក់ស្រួល។
មិនលុបលាងមុខមុនពេលចូលគេង
ក្នុងអំឡុងពេលថ្ងៃ មុខរបស់អ្នកត្រូវប្រឈមមុខនឹងភាពកខ្វក់ និងបាក់តេរីជាច្រើន ហើយប្រសិនបើមិនបានសម្អាតទេ នឹងបង្កើតលក្ខខណ្ឌឱ្យកើតមុន កើនឡើងគ្រប់កន្លែង។ ដូច្នេះដើម្បីបានស្បែកមុខដែលមានសុខភាពល្អ ស្អាត និងក្មេងជាងវ័យ អ្នកត្រូវលាងសម្អាតមុខមុនពេលចូលគេង។
មើលទូរស័ព្ទច្រើនពេកមុនពេលចូលគេង
ការសិក្សាជាច្រើនបានបង្ហាញថា ពន្លឺពណ៌ខៀវដែលបញ្ចេញដោយអេក្រង់ទូរស័ព្ទអាចបណ្តាលឱ្យមានការរំខានដល់ដំណេក មិនតែប៉ុណ្ណោះ ពន្លឺពណ៌ខៀវរារាំងការសម្ងាត់នៃសារធាតុ melatonin ពីរាងកាយមនុស្ស ដោយផ្តល់ឱ្យខួរក្បាលនូវការបំភាន់ថា វាជាពេលថ្ងៃ ដែលនាំឱ្យខួរក្បាលនៅសល់ភ្ញាក់។ យកល្អគួរតែបិទកុំព្យូទ័រ ប្រហែល ១ ម៉ោងមុនពេលចូលគេង។
ការគេងលើខ្នើយមិនសមរម្យ
ការប្រើខ្នើយដែលមានកម្ពស់ខ្ពស់ពេកអាចនាំឱ្យឈឺក ឬខ្នង ហើយខ្នើយដែលទាបពេកអាចបណ្តាលឱ្យ "រអិលខ្នើយ" គ្រេចកជាដើម ។ ដូច្នោះហើយកម្ពស់នៃខ្នើយមនុស្សពេញវ័យគឺ ៨-១២ សង់ទីម៉ែត្រ ជាមួយនឹងភាពទន់ល្មមនិងភាពរឹងមាំ ទើបជាការល្អ។
ហាត់ប្រាណច្រើនពេកមុនពេលចូលគេង
ការធ្វើលំហាត់ប្រាណច្រើនពេកអាចបណ្តាលឱ្យអស់កម្លាំង ធ្វើឱ្យខួរក្បាលធ្វើការហួសប្រមាណ និងគុណភាពដំណេកខ្សោយ។ ម្យ៉ាងទៀត ការធ្វើលំហាត់ប្រាណច្រើនហួសប្រមាណក៏ធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការបង្កើតរោគសញ្ញានៃការស្រមុកនៅពេលយប់ផងដែរ។
ប្រភព៖ បរទេស