អាហារទាំង៧មុខនេះ ជួយឱ្យបត់ជើងស្រួល ជួយសម្រួលពោះវៀនសម្រាប់អ្នកដែលពិបាកបន្ទោរបង់!

បញ្ហានៃការទល់លាមក គឺជារឿងទូទៅដែលមនុស្សជាច្រើនតែងតែជួប។ នេះគឺដោយសារតែ ពោះវៀនធ្វើការយឺត ឬការថយចុះនៃប្រព័ន្ធរំលាយអាហារ។ លើសពីនេះទៅទៀត របបអាហារដែលមានជាតិសរសៃតិចក៏អាចធ្វើឱ្យទល់លាមកផងដែរ។ ដូច្នេះការជ្រើសរើសអាហារមួយចំនួនដែលអាចជួយសម្រួលដល់ពោះវៀនឱ្យមានដំណើរការល្អគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។

តោះមកមើលអាហារ៧មុខ ដែលជួយជំរុញដល់ចលនាពោះវៀន និងជួយព្យាបាលការទល់លាមកបានយ៉ាងល្អដូចខាងក្រោមនេះ៖

១) ផ្លែប៉ោម៖ ផ្លែ​ប៉ោម​ជា​អាហារ​ជួយ​ជំរុញ​ដល់​ការ​បន្ទោរ​បង់។ ព្រោះវាជាប្រភពដ៏ល្អនៃជាតិសរសៃ ដោយផ្លែប៉ោមតូចមួយផ្លែ​ផ្តល់​ជាតិ​សរសៃ​ដល់​ទៅ ៣.៦ ក្រាម​។​ ផ្លែ​ប៉ោម​ក៏​មាន​ជាតិ​សរសៃ​រលាយ​មួយ​ប្រភេទ​ដែល​ហៅ​ថា pectin ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាមានប្រសិទ្ធភាពជួយបង្កើនល្បឿនរំលាយអាហារនៅក្នុងពោះវៀនធំ។ កាត់បន្ថយការទល់លាមក និងកែលម្អសុខភាពពោះវៀន ដោយការបង្កើនចំនួនបាក់តេរីមានប្រយោជន៍។ លើសពីនេះ ផ្លែប៉ោមក៏អាចប្រើជាអាហារបំប៉នសុខភាពបានផងដែរ​ ព្រោះវាផ្តល់ថាមពល និងមានកាល់ឡូរីទាប។ សាកល្បងយកផ្លែប៉ោមមួយផ្លែដាក់ជាមួយទឹកដោះគោជូរ ឬលាយទទួលទាននៅក្នុងសាឡាត់ ឬបន្លែផ្សេងៗទៀតដើម្បីឱ្យមានរសជាតិឈ្ងុយឆ្ងាញ់។

F11

២) ផ្លែព្រូន ឬតំណាប់ព្រូន៖​ មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ វាក៏ត្រូវបានគេប្រើជាថ្នាំបញ្ចុះលាមកតាមបែបធម្មជាតិផងដែរ ព្រោះវាជាផ្លែឈើដែលជួយដល់ការរំលាយអាហារ។ ក្នុងនោះដែរ ផ្លែព្រូន ៤ ផ្លែត្រូវបានគេរកឃើញថា មានជាតិសរសៃ ២ ក្រាម ហើយក៏សម្បូរទៅដោយវីតាមីន A និងប៉ូតាស្យូមដែលរាងកាយត្រូវការផងដែរ។ ផ្លែព្រូនក៏មានផ្ទុកសារធាតុ sorbitol ដែលវាដើរតួជាថ្នាំបញ្ចុះលាមកបានយ៉ាងល្អ។

S

៣) ផ្លែគីវី៖ ​ជា​អាហារ​ដែល​ជួយ​ដល់​ការ​បន្ទោរ​បង់ ព្រោះ​វា​សម្បូរទៅដោយ​ជាតិ​សរសៃ។ មិនតែប៉ុណ្ណោះផ្លែគីវីជាអាហារដ៏ល្អសម្រាប់ជំរុញចលនាពោះវៀនឱ្យមានដំណើរការល្អ។ គីវីទំហំមធ្យមមួយផ្លែមានផ្ទុកជាតិសរសៃ ២ ក្រាម។ ការទទួលទានផ្លែគីវីជាប្រចាំអាចជួយសម្រួលពោះវៀន រំញោចពោះវៀន និងជួយបំបាត់ការទល់លាមកបានយ៉ាងមានប្រសិទ្ធភាព។

F31

៤) គ្រាប់ Flaxseed៖ បន្ថែមពីលើអត្ថប្រយោជន៍ចំពោះសុខភាពផ្សេងៗ គ្រាប់ Flaxseed ក៏មានសារធាតុជំរុញការរំលាយអាហារផងដែរ។ ដោយសារតែវាមានជាតិសរសៃខ្ពស់ និងមានសមត្ថភាពជំរុញចលនាពោះវៀនឱ្យមានដំណើរការទៀងទាត់ គ្រាប់ Flaxseed ១ស្លាបព្រាកាហ្វេមានផ្ទុកជាតិសរសៃរហូតដល់ទៅ ៣ក្រាម។ ការទទួលទានគ្រាប់ Flaxseed ១ស្លាបព្រាកាហ្វេសជារៀងរាល់ថ្ងៃសម្រាប់រយៈពេល ១២ សប្តាហ៍ អាចជួយកែលម្អការទល់លាមក រួមទាំងការរំលាយអាហារបានយ៉ាងល្អ និងជួយសម្រកទម្ងន់បានផងដែរ។

AHR0cHM6Ly9zLmlzYW5vb2suY29tL2hlLzAvdWQvNS8yNjcxMy9mbGF4LXNlZWQuanBn

៥) ទឹកដោះគោជូរ៖ ផលិតផលទឹកដោះគោជាច្រើន រួមទាំងយ៉ាអួរនេះផងដែរ មានមីក្រូសរីរាង្គដែលហៅថា probiotics ដូច្នេះ​ហើយ​វា​ជា​អាហារ​ដ៏ល្អ​សម្រាប់​ជំរុញ​ដល់​ការ​បញ្ចេញ​ចោល។ វាធ្វើឱ្យ សុខភាពប្រព័ន្ធរំលាយអាហារមានភាពប្រសើរឡើង ធ្វើឱ្យលាមកទន់ អាចជួយព្យាបាលការទល់លាមក។ ការទទួលទានទឹកដោះគោជូរ ១៨០ មីលីលីត្រ ជារៀងរាល់ព្រឹករយៈពេល 2 សប្តាហ៍ អាចធ្វើឱ្យពោះវៀនមានចលនាល្អប្រសើរឡើងចំពោះអ្នកដែលមានការទល់លាមករ៉ាំរ៉ៃ។ ទឹកដោះគោជូរ អាចបរិភោគសម្រាប់អាហារពេលព្រឹក ឬធ្វើទឹកក្រឡុកលាយជាមួយគ្រាប់ Flaxseed ដើម្បីបង្កើនជាតិសរសៃទ្វេដង។

F51

៦) កាហ្វេ៖ ក៏​ជា​អាហារ​ដែល​ជំរុញ​ការ​កន្ត្រាក់​នៃ​សាច់ដុំ​ក្នុង​ពោះវៀនធំ​ ​ជួយ​ឱ្យ​យើង​បញ្ចេញ​លាមកមកបានល្អ។ កាហ្វេ​មាន​អត្ថប្រយោជន៍ចំពោះ​សុខភាព​ជាច្រើន​ទៀត​ដូចជា ​ធ្វើឱ្យ​ឈាម​រត់​បាន​ប្រសើរ ជួយក្នុងការចងចាំ និងធ្វើឱ្យលំហាត់ប្រាណកាន់តែមានប្រសិទ្ធភាព។ វាក៏សំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងជំរុញចលនានៅក្នុងពោះវៀនធំ។ កាហ្វេ​ជា​ភេសជ្ជៈ​ដ៏​ល្អ​មួយ​ដែល​អាច​ជួយអ្នកបានយ៉ាងល្អ។​ ​គួរ​ពិសា​កាហ្វេ​ខ្មៅ​ភ្លាមៗ​នៅពេល​អ្នក​ក្រោក​ពី​ដំណេក​នៅពេល​ព្រឹក​។

F61 (1)

៧) ដំឡូងជ្វា៖ បន្ថែមពីលើការផ្តល់នូវវីតាមីន និងសារធាតុរ៉ែជាច្រើន វាក៏ជាអាហារដែលជួយដល់ការបន្ទោរបង់ផងដែរ។ ដោយសារតែវាមានជាតិសរសៃច្រើនដែលអាចជួយបង្កើនភាពទៀងទាត់នៃការបញ្ចេញចោល។ ដំឡូងជ្វាជាមធ្យមមួយមើមមានជាតិសរសៃ ៤ ក្រាម ហើយជាតិសរសៃដែលមាននៅក្នុងដំឡូងជ្វាភាគច្រើនគឺមិនរលាយ។ ហើយមានច្រើនប្រភេទទៀត ដូចជា សែលុយឡូស លីកនីន និងសារជាតិ pectin។ ដោយហេតុនេះទើបវាជួយជំរុញពោះវៀនឱ្យមានដំណើរការល្អ។ អ្នកអាចចម្អិនវាញ៉ាំតាមវិធីផ្សេងៗគ្នាដូចជា ដុត ចៀន ឬស្ងោរ ទៅតាមរូបមន្តដែលអ្នកចូលចិត្ត៕

F71