ដំឡូងជ្វាមានផ្ទុកនូវសារធាតុម្សៅ ជាតិសរសៃ វីតាមីន សារធាតុរ៉ែ សារធាតុប្រឆាំងអុកស៊ីតកម្ម ដើម្បីជួយបន្ថែមថាមពល និងការពារជំងឺផ្សេងៗ។ ជាតិសរសៃនៅក្នុងដំឡូងជ្វាមានប្រយោជន៍ខ្លាំងណាស់សម្រាប់សកម្មភាពពោះវៀន ជួយបំប៉នភ្នែក ជួយពង្រឹងមុខងារខួរក្បាល ការចងចាំ។ ទោះជាយ៉ាងណាក៏ដោយ ដំឡូងជ្វាក៏មិនត្រូវធាតុជាមួយអាហារមួយចំនួនខាងក្រោមនេះដែរ។
ផ្លែប៉ែស
ស្ករក្នុងដំឡូងជ្វាងាយរំលាយក្នុងក្រពះ ដូច្នេះ ការទទួលទានដំឡូងជ្វានឹងងាយបង្កឱ្យមានការកើនឡើងនូវអាស៊ីតក្រពះ។ ប្រសិនបើអ្នកញ៉ាំផ្លែប៉េសនៅអំឡុងពេលនោះ អាស៊ីតក្រពះនឹងមានប្រតិកម្មជាមួយនឹងសារធាតុ tannins និង pectin នៅក្នុងផ្លែប៉ែស បង្កើតជាដុំពក ក្នុងករណីធ្ងន់ធ្ងរអាចបណ្តាលឱ្យមានការហូរឈាមក្រពះពោះវៀន ដំបៅក្រពះ។
ចេក
អ្នកមិនគួរញ៉ាំចេកជាមួយដំឡូងផ្អែមទេ ព្រោះប្រភេទទាំងពីរនេះអាចធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ ម្យ៉ាងវិញទៀត បើញ៉ាំក្នុងពេលតែមួយ វាងាយនឹងធ្វើឲ្យហើមពោះ ឈានដល់ការច្រាលអាស៊ីត រារាំងអាហារក្នុងពោះវៀន និងក្រពះ ធ្វើឱ្យពិបាករំលាយអាហារ និងស្រូបអាហារ។
ប៉េងប៉ោះ
ប៉េងប៉ោះ និងដំឡូងជ្វា មិនមែនជាអាហារដែលអ្នកអាចញ៉ាំក្នុងពេលតែមួយបាននោះទេ ដោយសារស្ករក្នុងដំឡូងជ្វាងាយរលាយជាប់ក្រពះ និងជំរុញឱ្យក្រពះផលិតជាតិអាស៊ីតបន្ថែម។ ទន្ទឹមនឹងនេះ ប៉េងប៉ោះក៏មានផ្ទុកអាស៊ីតក្រូចឆ្មា និងអាស៊ីតសរីរាង្គផ្សេងៗ ដែលអាចបង្កើនជាតិអាស៊ីតនៅក្នុងក្រពះផងដែរ។ ការទទួលទានអាហារទាំងពីរនេះក្នុងពេលតែមួយអាចបង្កើនបរិមាណអាស៊ីតក្នុងក្រពះខ្ពស់ពេក បណ្តាលឱ្យមានរោគសញ្ញាមិនល្អ។
ស៊ុត
អ្នកអាចញ៉ាំស៊ុត និងដំឡូងជ្វា ក្នុងពេលតែមួយបាន ដរាបណាប្រព័ន្ធរំលាយអាហារមានសុខភាពល្អ។ ប៉ុន្តែសម្រាប់អ្នកដែលមានបញ្ហាប្រព័ន្ធរំលាយអាហារ យកល្អគួរតែចៀសវាងទទួលទានអាហារទាំងពីរនេះក្នុងពេលតែមួយ ព្រោះប្រព័ន្ធរំលាយអាហារត្រូវចំណាយពេលយូរដើម្បីកែច្នៃស៊ុត និងដំឡូងជ្វា។
ប្រភព៖ បរទេស