ការងូតទឹកក្តៅ គឺជាទម្លាប់ប្រចាំថ្ងៃដែលប្រជាជនជប៉ុនតែងតែធ្វើ ជាពិសេសក្នុងរដូវរងា។ ការងូតទឹកក្តៅឧណ្ហៗគឺជាសេចក្តីរីករាយ បន្ទាប់ពីអាហារពេលល្ងាចសម្រាប់ប្រជាជនជប៉ុនទូទាំងប្រទេស។ តោះមកដឹងពីអត្ថប្រយោជន៍នៃការងូតទឹកក្តៅទាំង ៥ ប្រភេទដូចខាងក្រោមនេះ៖
១. បំបាត់ភាពអស់កម្លាំង និងជួយឲ្យស្រស់ស្រាយ
សីតុណ្ហភាពនៃទឹកក្តៅឧណ្ហៗ ជួយបង្កើនការរំលាយអាហារ ផ្ដល់ថាមពលក្នុងរាងកាយ ជួយបណ្តេញកាកសំណល់ដែលបណ្តាលឱ្យអស់កម្លាំងចេញពីរាងកាយ ជួយឱ្យឈាមរត់បានល្អប្រសើរ។ ជាពិសេស អនុញ្ញាតឱ្យសារធាតុចិញ្ចឹម និងអុកស៊ីហ្សែនដឹកជញ្ជូនទៅកាន់គ្រប់ផ្នែកនៃរាងកាយ កាត់បន្ថយភាពនឿយហត់ពីការធ្វើការនៅមុខកុំព្យូទ័រពេញមួយថ្ងៃបានយ៉ាងល្អផងដែរ។
២. ជួយសម្រាលអាការជំងឺផ្តាសាយបានយ៉ាងងាយ
ការងូតទឹកក្តៅឧណ្ណៗនឹងធ្វើឱ្យមុខងារបេះដូងមានភាពប្រសើរឡើង ធ្វើឲ្យចរន្តឈាមមានដំណើរការល្អ និងទឹករងៃក្នុងរាងមានប្រសិទ្ធភាពក្នុងការបំបាត់រោគសញ្ញាផ្តាសាយផងដែរ។
៣. វាជួយឱ្យអ្នកគេងលក់ស្រួល
ជាធម្មតា សីតុណ្ហភាពរាងកាយរបស់យើងធ្លាក់ចុះនៅពេលយប់ ទើបធ្វើឱ្យមនុស្សមានអារម្មណ៍ងងុយគេង។ ការងូតទឹកក្តៅនឹងជួយបង្កើនសីតុណ្ហភាពរាងកាយ ហើយខណៈពេលដែលសីតុណ្ហភាពរាងកាយធ្លាក់ចុះ ធ្វើឱ្យអ្នកមានអារម្មណ៍គេងលក់ស្រួល ជាងមុន។ ហេតុដូចនេះ ដើម្បីគេងលក់ស្រួល ចូរងូតទឹកក្តៅឧណ្ហៗ ១-២ ម៉ោងមុនពេលចូលគេង។
ប្រភព៖ បរទេស