តិចនិច ៣ យ៉ាង ជួយបំបាត់អាការឈឺកយ៉ាងងាយ ដោយមិនចាំបាច់លេបថ្នាំ!

សូមសាកល្បងទាំងអស់គ្នា ខាងក្រោមនេះជាវិធីសាស្រ្ត ៣ ប្រភេទងាយៗ ដែលមានប្រសិទ្ធខ្លាំងណាស់សម្រាប់អ្នកមានអាការឈឺបំពង់ក ដោយមិនចាំប្រើថ្នាំពេទ្យឡើយ៖

ខ្ពុរមាត់ជាមួយទឹកអំបិល

ការ​ខ្ពុរមាត់​ជាមួយ​ទឹក​អំបិល​ជួយ​សម្លាប់​បាក់តេរី​ក្នុង​បំពង់ក ប្រឆាំង​នឹង​ការ​រលាក​យ៉ាង​មាន​ប្រសិទ្ធភាព​។ នៅពេលដែលអ្នកឈឺបំពង់ក អ្នកអាចប្រើទឹកប្រៃសរីរវិទ្យា (០.៩%) ឬធ្វើទឹកអំបិលដោយខ្លួនឯង (តាមសមាមាត្រនៃអំបិល ៩ ក្រាមៈ ទឹក ១ លីត្រ) ហើយ ខ្ពុរមាត់​ចំនួន​ពីរដង​ក្នុង​មួយថ្ងៃ ដើម្បី​បំបាត់​ការឈឺចាប់​។

ទទួលទានទឹកក្តៅ

ពេលអ្នកឈឺបំពង់ក នោះបំពង់ករបស់អ្នកនឹងមានសភាពស្ងួត ដើម្បីព្យាបាលឲ្យឆាប់ជាសះស្បើយ សូមប្រើទឹកក្តៅឧណ្ហៗស្ពង់ច្រមុះ និងបំពង់ក អាចជួយកាត់បន្ថយការហើម ឈឺ ស្ងួត និងផ្តល់ផាសុកភាព។ វិធីស្ទីមបំពង់កគឺសាមញ្ញណាស់ ដោយអ្នកគ្រាន់តែចាក់ទឹកក្តៅចូលក្នុងពែង បើកមាត់របស់អ្នក ដាក់ក្បែរពែងរួចដកដង្ហើមយកចំហាយក្តៅចេញពីទឹកជាការស្រេច។

ផឹកទឹកក្រូចឆ្មាទឹកឃ្មុំក្តៅ

ទឹកឃ្មុំមានប្រសិទ្ធភាពប្រឆាំងនឹងការរលាក ដូច្នោះ ខណៈពេលឈឺបំពង់ក អ្នកអាចផឹកទឹកក្រូចឆ្មារក្តៅឧណ្ហៗ ជាមួយទឹកឃ្មុំដើម្បីបំបាត់ភាពមិនស្រួល។ ការធ្វើទឹកក្រូចឆ្មាគឺសាមញ្ញណាស់ ដោយគ្រាន់តែយក​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​ពែង បន្ថែម​ទឹក​ក្រូចឆ្មា និង​ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ កូរ​ឱ្យ​សព្វ​ហើយ​ផឹក បន្ទាប់មកផឹក ២ ដងក្នុងមួយថ្ងៃ រយៈពេល ២-៣ ថ្ងៃនឹងជួយបំបាត់ការឈឺបំពង់កយ៉ាងងាយ។

ប្រភព៖ បរទេស