ទម្លាប់ញាំអាហារ ៤ ប្រភេទ ងាយ​ធ្វើ​ឱ្យ​ឈឺ​ក្រពះ បើមិនចង់ស្ដាយក្រោយ ត្រូវបោះចោលឥឡូវភ្លាម

ដោយសារតែមនុស្សមានភាពមមាញឹកជាមួយការងារ ក៏ដូចជាការសិក្សា ទើបធ្វើឲ្យរបបអាហារសម្នាក់ៗហាក់បីដូចជាមិនមានលក្ខណៈត្រឹមត្រូវ មិនពោរពេញដោយវីតាមីន ដែលមនុស្សភាគច្រើនចូលចិត្តញាំតែអាហាររហ័ស អាហារវេចខ្ចប់ទុក ព្រោះវាងាយស្រួលនឹងមានតម្លៃសមរម្យ ប៉ុន្តែក៏ប្រហែលជាមិនបានដឹងថា អាហារទាំងអស់នោះ អាចបង្កគ្រោះថ្នាក់នៅថ្ងៃណាមួយជាក់ជាមិនខាន។ ដូច្នោះ គួរបោះបង់នូវទម្លាប់មិនល្អខាក្រោមនេះភ្លាម ដើម្បីកុំឲ្យមានអារម្មណ៍ថា ស្ដាយក្រោយ៖

១.ញ៉ាំលឿនពេក

នៅពេលញ៉ាំលឿនអាហារទាំងអស់នឹងមិនទាន់បានទំពារឲ្យបានហ្មត់ចត់ រាងកាយស្រូបបានច្រើនក្នុងរយៈពេលដ៏ខ្លី បណ្ដាលឲ្យអាហារកកកុញក្នុងក្រពះ។ ជាលទ្ធផល បានដាក់សម្ពាធលើជញ្ជាំងក្រពះ ធ្វើឱ្យជញ្ជាំងក្រពះកន្ត្រាក់ជាបន្តបន្ទាប់ ដើម្បីរំលាយអាហារឲ្យបានច្រើន កាត់បន្ថយមុខងាររបស់ក្រពះ។

លើសពីនេះ ការញ៉ាំលឿនពេកក៏បង្កគ្រោះថ្នាក់ដល់ការរំលាយអាហារ និងស្រូបយកសារធាតុចិញ្ចឹមរបស់រាងកាយផងដែរ ដែលយូរៗទៅអាចបង្កើនហានិភ័យនៃជំងឺដូចជា ជំងឺច្រាលទឹកក្រពះ ដំបៅ មហារីកក្រពះ។

២.ញ៉ាំអាហាររហ័ស អាហារដុតច្រើន

អាហារប្រភេទអាំងឬរហ័ស ជាប្រភេទអាហារដ៏ពេញនិយមសម្រាប់ មនុស្សទូទៅ ព្រោះវាមានឱជារសឆ្ងាញ់។ មួយវិញទៀត អាហាររហ័ស ឬអាហារដែលបានវេខ្ចប់ស្រាប់ កំពុងក្លាយជាអាហារដែលមិនអាចខ្វះបាន មានភាពងាយស្រួល តម្លៃសមរម្យ និងរសជាតិទាក់ទាញដែរ ប៉ុន្តែប្រសិនបើអ្នកទទួលទានអាហារទាំងនេះច្រើនពេក អាចបង្កើនហានិភ័យនៃជំងឺមហារីកក្រពះ។

៣.ញាំក្នុងចានតែមួយ

ជាធម្មតាមនុស្សភាគច្រើនតែងមានទម្លាប់មួយគឺទទួលទានទឹកជ្រលក់ក្នុងចានតែមួយ ផឹកទឹកក្នុងពែងតែមួយ ដើម្បីបង្ហាញពីភាពរួសរាយរាក់ទាក់ ចំពោះគ្នាទៅវិញទៅមក។ ប៉ុន្តែតាមពិតទៅ ការធ្វើសកម្មភាពទាំងនេះជាប្រចាំក៏អាចធ្វើឲ្យឆ្លងមេរោគ និងបាក់តេរីដែលបណ្តាលឱ្យដំបៅក្រពះរហូតក្លាយជាមហារីក។

លើសពីនេះ ទម្លាប់នៃការញ៉ាំអាហារក្តៅពេក ញ៉ាំអាហារត្រជាក់ពេក ឬហឹរពេក ហើយការញ៉ាំក្នុងកម្រិតមធ្យមក៏ជាកត្តាបង្កើនហានិភ័យនៃជំងឺមហារីកក្រពះ ដែលមិនល្អសម្រាប់សុខភាពផងដែរ។

៤.ផឹកស្រានិងភេសជ្ជៈមានជាតិកាបូន

យោងតាមអ្នកជំនាញបានឱ្យដឹងថា មនុស្សដែលបានផឹកស្រាបៀរលើសពី ៣ នោះជាតិអាល់កុលដែលអ្នកទទួលបានក្នុងមួយថ្ងៃច្រើនជាង ៤៥g នៃគ្រឿងស្រវឹងក្នុងមួយថ្ងៃ ។  ប្រសិនបើអ្នកផឹកច្រើនពេក សរសៃឈាមក្នុងពោះវៀន និងក្រពះនឹងរួមតូច កាត់បន្ថយលំហូរឈាមទៅកាន់ក្រពះ និងពោះវៀន ប៉ះពាល់ដល់មុខងាររំលាយអាហារ ថែមទាំងធ្វើឱ្យឈឺក្រពះ រលាកក្រពះ ឬមហារីកក្រពះ។

ប្រភព៖ បរទេស