ស៊ុតជាមួយបន្លែ ៣ ប្រភេទនេះ នឹងក្លាយជាម្ហូបប៉ូវកំលាំងដ៏អស្ចារ្យ ពិសេសធ្វើឲ្យស្បែកភ្លឺរលោងស្អាតចែងចាំង

ស៊ុត​ ជា​អាហារ​សម្បូរ​ដោយ​តម្លៃ​អាហារូបត្ថម្ភ មានប្រភពសម្បូរប្រូតេអ៊ីន ដែលល្អសម្រាប់រាងកាយ។ លើសពីនេះ ស៊ុតក៏សម្បូរទៅដោយ វីតាមីន A, D, K, B12 និងសារធាតុរ៉ែ ដូចជា កាល់ស្យូម ដែក ប៉ូតាស្យូម ស័ង្កសី។ ដូច្នោះរាល់ការផ្សំស៊ុតជាមួយអាហារមួយចំនួនទៀតដូចខាងក្រោមនេះ នឹងជួយឱ្យម្ហូបកាន់តែមានជីវជាតិ និង ការពារជំងឺយ៉ាងមានប្រសិទ្ធភាព។

ស៊ុតជាមួយម្ទេស

ម្ទេសប្លោក សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយការពារពីជំងឺ ដូចជា ជំងឺបេះដូង និងមហារីកមួយចំនួន ហើយសមាសធាតុនៅក្នុងម្ទេសក៏ជួយការពារប្រឆាំងនឹងការរលាកផងដែរ។ ម្ទេស ជាសមាសធាតុដែលមានលក្ខណៈសម្បត្តិប្រឆាំងមហារីកយ៉ាងមានប្រសិទ្ធភាព ប្រឆាំងនឹងបាក់តេរី ការពាររាងកាយពី Streptococcus pyogenes ឬក្រុម A Streptococcus ។

ស៊ុតជាមួយម្រះ

ស៊ុតចៀនជាមួយម្រះ ជាមុខម្ហូបដែលជម្រះកំដៅ បន្សាបជាតិពុល និងសម្លាប់បាក់តេរី និងមេរោគយ៉ាងមានប្រសិទ្ធភាពបំផុត ដោយសារវាអាចជួយប្រឆាំងកោសិកា k ព្យាបាលការច្រាលអាស៊ីត ក្រពះពោះវៀន និងធ្វើអោយស្បែកទន់រលោង។ សម្រាប់ស្ត្រី ការដែលទទួលទានស៊ុតចៀនជាមួយម្រះ ជួយចិញ្ចឹមស្បែកមុខ ជួយព្យាបាលមុន និងការពារភាពចាស់ផងដែរ។

ស៊ុតជាមួយផ្សិត

ស៊ុតជាមួយផ្សិត ជាមុខម្ហូបដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយ ការពារជំងឺផ្តាសាយ និងជាពិសេសល្អសម្រាប់រាងកាយនៅពេលទទួលទានក្នុងរដូវរងា។ ម្យ៉ាងទៀត វាក៏មានអត្ថប្រយោជន៍ល្អសម្រាប់អ្នកដែលឧស្សាហ៍ក្តៅក្នុងខ្លួន មនុស្សស្គម ឬមានកន្ទួលរមាស់ជាពិសេសអ្នក​ដែល​ឧស្សាហ៍​ស្ពឹក​ដៃជើង គេង​មិន​លក់ អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម និង​លើស​ឈាម​។

ប្រភព៖ បរទេស