ជំងឺក្លិនមាត់ មានសមត្ថភាពខ្ពស់ណាស់អាចធ្វើឱ្យមនុស្សជាច្រើនមានការខ្មាស់អៀនក្នុងការទំនាក់ទំនង ប៉ះពាល់ដល់ការងារ និងជីវិតប្រចាំថ្ងៃយ៉ាងខ្លាំង។ ម្យ៉ាងទៀតក្លិនមាត់ក៏ធ្វើឲ្យអ្នកនៅទល់មុខមានអារម្មណ៍មិនស្រួល បាត់បងក្ដីអាណិតអាសូរផងដែរ។ ដូច្នេះ សូមកុំបណ្តោយឱ្យក្លិនមាត់អាក្រក់ប៉ះពាល់អ្នកបន្តទៀត គួរតែសាកល្បងវិធីងាយៗទាំងនេះភ្លាមៗ។
ខ្ពុរជាមួយប្រេងដូង
ប្រេងដូងល្អសម្រាប់សុខភាពមាត់ ក៏ដូចជាអញ្ចាញធ្មេញណាស់ ហេតុដូចនេះ ប្រសិនបើអ្នកមានក្លិនមាត់មិនល្អ គ្រាន់តែយកប្រេងដូងមួយស្លាបព្រាបាយ រួចខ្ពុរមាត់ជាការស្រេច។ អាស៊ីត capric, អាស៊ីត lauric នៅក្នុងប្រេងដូង មានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី ដែលមិនត្រឹមតែជួយបំបាត់ក្លិនមាត់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយលើកកម្ពស់សុខភាពមាត់ផងដែរ។ ពេលខ្ពុរមាត់ជាមួយប្រេងដូង ត្រូវលាងសម្អាតពីឆ្វេងទៅស្តាំ ពីខាងក្នុងទៅខាងក្រៅ ហើយច្រាសមកវិញ ដើម្បីឱ្យប្រេងដូងជ្រាបចូលចន្លោះធ្មេញ ហើយទាញបន្ទះ និងអាហារដែលនៅជាប់ធ្មេញចេញ។
ញ៉ាំផ្លែប៉ោម
ការញ៉ាំផ្លែប៉ោមមានឥទ្ធិពលបង្កើនការកកិតជាមួយធ្មេញអំឡុងពេលទំពារ ជួយកាត់បន្ថយបន្ទះ បង្កើនសកម្មភាពរបស់ក្រពេញទឹកមាត់។ ផ្លែប៉ោមមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី ព្រមទាំងមានសមត្ថភាពកម្ចាត់បាក់តេរីដែលបណ្តាលឱ្យមានក្លិនមាត់មិនល្អ។ ជាការពិតណាស់ ដែលគេតែងនិយាយថា ផ្លែប៉ោមមានផ្ទុកសារធាតុ oxidized polyphenols ជួយបន្សាបក្លិនមាត់មិនល្អនៅក្នុងមាត់យ៉ាងមានប្រសិទ្ធភាព។
ទទួលទានឱសថ
ការប្រើប្រាស់ឱសថដើម្បីព្យាបាលក្លិនមាត់នៅតែជាជម្រើសទូទទៅរបស់មនុស្សជាច្រើន ព្រោះថាឱសថមិនត្រឹមតែនាំមកនូវអារម្មណ៍សុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងងាយស្រួលប្រើទៀតផង។ ប្រសិនបើអ្នកញ៉ាំឱសថមួយចំនួនដូចជា mint ច្បាស់ជាមិនសម្អាតធ្មេញបានល្អទេ ប៉ុន្តែវានឹងធ្វើឱ្យអ្នកមានក្លិនក្រអូបខ្លាំងក្នុងរយៈពេលខ្លីប៉ុណ្ណោះ។
ទទួលទានក្រូចឆ្មា
ក្រូចឆ្មាមិនត្រឹមតែល្អចំពោះសុខភាពប៉ុណ្ណោះទេ ក៏មានប្រយោជន៍ខ្លាំងក្នុងការកម្ចាត់ក្លិនមាត់មិនល្អផងដែរ។ ដោយគ្រាន់តែច្របាច់ក្រូចឆ្មារមួយចំណិត រួចទទួលទានជាការស្រេច។ ប់ូន្តែ ប្រសិនបើអ្នកមិនអាចយកទឹកក្រូចឆ្មាមកផឹកបាន អ្នកអាចប្តូរមកប្រើវិធីខ្ពុរមាត់ជាមួយក្រូចឆ្មា និងអំបិលវិញក៏បាន។ ការដែលធ្វើបែបនេះ មិនត្រឹមតែអាចជួយអ្នកកម្ចាត់ក្លិនមាត់មិនល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងធ្វើឱ្យធ្មេញរបស់អ្នកសផងដែរ។
ផឹកតែបៃតង
ការខ្ពុរមាត់ជាមួយតែបៃតង នឹងកាត់បន្ថយកម្រិតបាក់តេរី និងអាស៊ីតក្នុងមាត់ ដែលជួយគ្រប់គ្រងការពុកធ្មេញយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីនេះ តែបៃតងមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកខ្លាំង ដែលជួយកម្រិតអញ្ចាញធ្មេញ និងហូរឈាមអញ្ចាញធ្មេញ។ ទន្ទឹមនឹងនោះ ជាមួយនឹងលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីដ៏មានប្រសិទ្ធភាព តែបៃតងក៏ជួយសម្រួលក្លិនមាត់ ជួយអោយខ្យល់ដង្ហើមស្រស់ថ្លាផងដែរ។
ប្រភព៖ បរទេស