ការឡើងទម្ងន់ មិនមែនជារឿងដែលអ្នករាល់គ្នាពេញចិត្ត ឬចង់បាននោះទេ ព្រោះគិតថា ធ្វើឲ្យបាក់សម្រស់ មិនស្អាត មិនសង្ហារ។ តែយ៉ាងណា តាមហោរាសាស្ត្របានទស្សន៍ទាយមកថា ម្ចាស់ឆ្នាំទាំង ៣ ខាងក្រោម បើជាមនុស្សដែលមានសាច់ពេញ មានទម្ងន់ធ្ងន់ គឺជាសញ្ញានៃរាសីខ្ពស់ត្រដែតទៅវិញទេ៖
អ្នកកើតឆ្នាំរោង – នាគ
តាមហោរាសាស្ត្របានទស្សន៍ទាយថា មនុស្សកើតឆ្នាំរោង រមែងជាមនុស្សទៀងត្រង់ មានភាពអត់ធ្មត់ខ្ពស់ ហើយមិនចេះប្រើពាក្យផ្អែម ដើម្បីបោកប្រាស់ចិត្តនរណានោះទេ។ យ៉ាងណាតាមជោគវាសនាមនុស្សនេះ ពេលឡើងទម្ងន់កាន់តែច្រើន ជាពិសេសស្ថិតក្នុងវ័យកណ្តាល ពួកគេបែរជាមានជីវភាពកាន់តែល្អទៅវិញ ជីវិតជួបរឿងសុខសាន្ត ល្អឥតខ្ចោះកាន់តែច្រើនក្នុងជីវិត។
អ្នកកើតឆ្នាំមមែ - ពពែ
ជាមនុស្សដែលមានភាពទន់ជ្រាយនៅខាងក្រៅ ប៉ុន្តែចរិតខាងក្នុងគឺរឹងមាំខ្លាំងណាស់ ហើយចរិតរបស់ពួកគេក៏ស្លូតបូតណាស់ដែរ ប៉ុន្តែចេះតស៊ូអត់ធ្មត់ ក្នុងគ្រប់កិច្ចការងារដែលពួកគេធ្វើ។
មនុស្សនេះមានចិត្តសប្បុរស ស្មោះត្រង់ចំពោះអ្នកគ្រប់គ្នា និងចេះយកអាសាអ្នកដទៃ។ តាមហោរាសាស្រ្តបង្ហាញថា មនុស្សនេះកាន់តែមានជីវិតរីកច្រើន ពេលពួកគេកាន់តែចូលវ័យរាងចំណាស់ ហើយទម្ងន់រាងកាយកាន់តែឡើង។ ទ្រព្យចូលដូចទឹកហូរ មិនងាយហូរបញ្ច្រាសចេញទៅវិញ។ ដ្បិតបើគីឡូឡើង តែខំថែរក្សារាងកាយនៅល្អដដែលនោះ សម្រាប់ម្ចាស់ឆ្នាំមមែ នឹងអាចរស់ស្រួល ដោយមិនខ្វល់ពីអ្វីទាំងអស់។
អ្នកកើតឆ្នាំជូត – កណ្តុរ
ម្ចាស់ឆ្នាំជូត ច្រើនតែជាមនុស្សដែលចេះលះបង់អស់ពីចិត្ត ឲ្យតែឃើញមនុស្សជុំវិញខ្លួនបានសុខ។ ទង្វើនេះហើយ មនុស្សនេះក៏បានជួបមនុស្សល្អជាច្រើនក្នុងជីវិត ដែលគេជឿទុកចិត្តគោរពស្រលាញ់ តែក៏នៅមានមនុស្សខិលខូច លួចខ្សែលើ ទៅលើពួកគេខ្លះៗដែរ។
ហោរាសាស្រ្តបង្ហាញថា អ្នកកើតឆ្នាំជូត រាងកាន់តែមូល សាច់កាន់តែពេញ នឹងទទួលបានការអភិវឌ្ឍក្នុងជីវិតកាន់តែខ្លាំងក្លា។ ជាពិសេស ពួកគេនឹងងាយទទួលបានលាភសំណាង ប្រាក់ចំណូលជាច្រើន ហើយបើជីវិតប្តីប្រពន្ធផង បើមានសាច់ព្រមគ្នា នោះកាន់តែមិនខ្វះលុយកាក់ចាយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក