ការកន្ត្រាក់ភ្នែក ឬ រមួលភ្នែក បណ្តាលមកពីសាច់ដុំជុំវិញភ្នែកកន្ត្រាក់ខ្លាំងពេកក្នុងរយៈពេលយូរ ហើយអាំងតង់ស៊ីតេនៃការព្រិចភ្នែកកាន់តែញឹកញាប់។ យ៉ាងណា ក៏មានសភាពញ័របន្តិចនៅជុំវិញភ្នែកដែលនឹងបាត់ទៅវិញដោយខ្លួនឯងឆាប់ៗផងដែរ មួយវិញទៀត អាចធ្វើឱ្យត្របកភ្នែករមួលញឹកញាប់ ដោយសារតែនៅជុំវិញភ្នែកមានភាពតានតឹងខ្លាំងពេក រហូតបណ្ដាលឲ្យភ្នែករួមតូច មិនអាចបើកភ្នែកបានទេ។ មិនតែប៉ុណ្ណោះ វាអាចកើតឡើងបានគ្រប់ពេល ហើយអាចបង្កឲ្យមានគ្រោះថ្នាក់មើលមិនឃើញ។
ខាងក្រោមនេះ ជាអារៈភ្នែកដែលអ្នកគួរសង្គេតហើយប្រញាប់ទៅជួបពេទ្យជាបន្ទាន់៖
-រមួលភ្នែករៀងរាល់ថ្ងៃលើសពី ១ សប្តាហ៍
-រមួលនៅតំបន់ផ្សេងទៀត ដូចជា ថ្ពាល់ ឬជ្រុងនៃមាត់។
-ភ្នែកទាំងពីរញ័រក្នុងពេលតែមួយ។
-ភ្នែកញ័រខ្លាំងរហូតបើកភ្នែកមិនរួច រំខានដល់ការងារនិងការប្រើប្រាស់ប្រចាំថ្ងៃ។
-មានបញ្ហាមិនប្រក្រតីផ្សេងទៀតនៅលើភ្នែកដូចជា រលាកភ្នែក ក្រហាយភ្នែក ក្រហម ត្របកភ្នែក ៕
ប្រភព៖ បរទេស