កូរ​ពោះ​ប៉ុណ្ណា​ក៏​ដោយ ក្រោយ​ម៉ោង​ ៨ យប់ ដាច់​ខាត​កុំ​លូក​អាហារ​ទាំង ៥ នេះ

អ្នក​ដែល​ចង់​លើក​សម្រស់​រាងកាយ មាន​សុខភាព​ល្អ ចាំ​បាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ទៅ​លើ​របប​អាហារ​ប្រចាំ​ថ្ងៃ ហើយ​រៀងរាល់​ក្រោយ​ម៉ោង ៨ យប់ អ្នក​ត្រូវ​តែ​ចាំ​ថា កុំ​លូក​អាហារ​ទាំង ៥ នេះ​ឲ្យ​សោះ៖

៥) ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន

Caffeine La Gi Caffeine Co The Da Ruou Duoc Hay Khong Cac Loai Do Uong Chua Caffein 2

ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន ដូច​ជា​កាហ្វេ កាកាវ សូកូឡា ដ្បិត​បើ​វា​អាច​ប្រឆាំង​នឹង​ជំងឺ​សរសៃឈាម​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម បង្កើន​សុខភាព​ខួរក្បាល តែ​យ៉ាង​ណា​ពេលវេលា​ទទួល​ទាន​ល្អ​បំផុត​គឺ​ពេល​ព្រឹក និង​ពេល​រសៀល។ ជៀសវាង​ការ​ទទួល​ទាន​ក្រោយ​ម៉ោង ៨ យប់ ព្រោះ​វា​នឹង​ប៉ះពាល់​ដល់​ការ​គេង បង្កើន​ជា​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ផ្សេងៗ​ទៅ​វិញ។

៤) អាហារ​ផ្អែម

Top 5 Tiem Banh Ngot Ngon Tai Da Nang 0

អាហារ​ដែល​មាន​ជាតិ​ផ្អែម ជា​មូលហេតុ​នាំ​ឲ្យ​ឡើង​ទម្ងន់ ជា​ពិសេស​គឺ​ការ​ទទួល​ទាន​នៅ​ក្រោយ​ម៉ោង ៨ យប់​តែ​ម្ដង។

មិន​ថា​តែ​នំ​ខេក ឬ​នំនែក​ដែល​មាន​ជាតិ​ផ្អែម​ខ្ពស់ គឺ​មិន​ល្អ​នោះ​ទេ បើ​ទោះ​បី​អ្នក​ឃ្លាន​ប៉ុណ្ណា​ក៏​ដោយ។ បើ​ជ្រុល​ថា ត្រូវ​ការ​ជាតិ​ផ្អែម​ដល់​រាងកាយ គួរ​តែ​ទទួល​ទាន​ទឹក​ដោះ​គោ គ្មាន​ជាតិ​ស្ករ​មួយ​ពែង​ល្អ​ជាង។

៣) សាច់​ក្រហម

3

ការ​ទទួល​ទាន​អាហារ ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ពេក ដូច​ជា​សាច់​ក្រហម វា​ដាក់​បន្ទុក​ទៅ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ទៅ​វិញ​ទេ។ សម្រាប់​ការ​ទទួល​ទាន​នៅ​ពេល​យប់ វា​មិនមែន​ជា​ពេលវេលា​បម្លែង​ថាមពល​ឡើយ ហើយ​ជាតិ​ខ្លាញ់​លើស​នឹង​កកកុញ​ក្នុង​រាងកាយ​រយៈ​ពេល​យូរ នាំ​ឲ្យ​យូរ​ទៅ​ក្លាយ​ជា​ជំងឺ​ធាត់ លើស​ឈាម សរសៃ​ឈាម​បេះដូង។ ជា​រឿយៗ​ក៏​បណ្តាល​ឲ្យ​អ្នក​មាន​អាការៈ​ឈឺក្បាល និង​បាត់បង់​ការ​ផ្តោត​អារម្មណ៍​ផង​ដែរ។

២) ភ្លៅ​កង្កែប

4

មនុស្ស​ជា​ច្រើន​គិត​ថា ភ្លៅ​កង្កែប ដែល​គេ​ច្នៃ​យក​ទៅ​ក្រឡុក​ជា​ភេសជ្ជៈ សម្រាប់​ពៅ​កម្លាំង បន្សាប​ជាតិ​ពុល ធ្វើ​ឲ្យ​ឈាម​រត់​ល្អ។ តែ​យ៉ាង​ណា​ ការ​ទទួល​ទាន​វា​មុន ២-៣ ម៉ោង​មុន​ពេល​ចូល​គេង គឺ​មិន​ល្អ​នោះ​ទេ ព្រោះ​អាច​នាំ​ឲ្យ​អ្នក​នោម​ញឹក ប៉ះពាល់​ដល់​គុណភាព​នៃ​ការ​គេង​ទៅ​វិញ។

១) ភីហ្សា

1

បើ​និយាយ​ពី​ភីហ្សា​វិញ វា​មាន​ជាតិ​ខ្លាញ់​ខ្ពស់ នាំ​ឲ្យ​ប៉ះពាល់​សុភាព​ខ្លាំង​ណាស់។ ការ​ទទួល​ទាន​ភីហ្សា​ពេលវេលា​ល្អ​បំផុត​គឺ​ពេល​ថ្ងៃ ឬ​ពេល​ល្ងាច តែ​មិន​គួរ​ពេល​យប់​ហួស​ម៉ោង ៨ ឡើយ ព្រោះ​ជាតិ​ខ្លាញ់​លើស​ អាច​នាំ​ឲ្យ​ក្រហាយ​ទ្រូង ឡើង​ទម្ងន់​មិន​ដឹង​ខ្លួន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក