Dele Alli ប្រទះ​ឃើញ​បណ្តើរសក់វែងថ្មី​ ក្រោយ​ទើប​ទាក់ទង​ជាមួយ​កូន​ស្រីលោក Pep

ប៉ុន្មាន​ខែ​មុន មាន​ការ​ចុះ​ផ្សាយ​ជុំវិញ​ទំនាក់ទំនង​របស់​កីឡាករ​បាល់ទាត់​ Dele Alli នៃ​ក្លឹប Tottenham Hotspur ជាមួយ​នឹង​កូន​ស្រី​របស់​លោក Pep Guardiola គឺ​ឈ្មោះ Maria ថា មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា ដែល​មាន​ទាំង​ថើប​គ្នា​នៅ​ឯ​កាហ្វេ Starbuck ក្នុង​ទីក្រុង​ឡុង​ទៀត​ផង។

Dele Ali And Maria Guardiola In London  E1633441918212 636x464

យ៉ាង​ណា​មក​ទល់​ពេល​ចុង​ក្រោយ ពួក​គេ​ទាំង​ពីរ​ទំនង​ជា​ប្រេះស្រាំ​ហើយ ដោយ​គេ​ស្រាប់​តែ​ឃើញ Alli បាន​មាន​ការ​ណាត់ជួប​ជាមួយ​អ្នក​ថ្មី ជា​តារា​ម៉ូដែល​ស្រី​ឈ្មោះ Nicole Berry ហើយ​ថែម​ទាំង​ឃើញ​កាន់​ដៃ​គ្នា​ដើរ​ទៅ​មក​ទៀត​ផង។ នេះ​បើ​តាម​សារព័ត៌មាន TheSun បាន​ចុះ​ផ្សាយ។

GEWE67OMABMSBBCMHTJFOZGZ2E

គេ​ឃើញ Dele និង Berry ជាមួយ​នឹង​មួយ​គូ​ទៀត​គឺ Ben Chilwell ខ្សែ​ការពារ​ក្លឹប Chelsea ជាមួយ​នារី​ឈ្មោះ Sofia Cretaro ជា​មិត្តភក្តិ​របស់ Nicole ពោល​ទាំង​ពីរ​គូ ប្រទះ​ឃើញ​នៅ​អាហារដ្ឋាន Sexy Fish មុន​សំដៅទៅ​សណ្ឋាគារ​ Chiltern Firehouse ក្នុង​ទីក្រុង​ឡុង។

Dele Alli And Maria Guardiola 696x392

គេ​មិន​ច្បាស់​ថា​ទំនាក់ទំនង​ពួក​គេ ជា​អ្វី​នឹង​គ្នា ឬ​គ្រាន់​ជា​អ្នក​កំដរ​អារម្មណ៍​ទេ ហើយ​ក៏​មិន​ទាន់​ឃើញ​មាន​ការ​ប្រតិកម្ម​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណា​មួយ​ពី Maria កូន​ស្រី​របស់​អ្នកចាត់ការ​ City នោះ​ដែរ។ រំឭក​ថា Dele Alli ជា​កីឡាករ​របស់​ក្លឹប Spurs ដែល​រដូវ​កាល ២០២១/២២ គេ​បង្ហាញ​ខ្លួន​សរុប ១១ ប្រកួត រក​បាន ២ គ្រាប់​និង Assist ១ លើក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក